ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្វះ​កន្លែង​អង្គុយ​លេង! នាំគ្នា​អង្គុយ​ក្រោម​ឡាន ដល់​ម៉ោង​ធ្វើការ ២​នាក់ ក្រោក​ដើរចេញ ឯ​ម្នាក់​មិនបាន​ក្រោក ពេល​ឡាន​បញ្ឆេះ ជាប់​លេខ​…

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​បន្ទាយមានជ័យ​៖ មាន​ហេតុការណ៍​គ្រោះថ្នាក់​ដោយ​ចៃដន្យ​មួយ បានកើត​ឡើង បណ្តាល​ឲ្យ​បុរស​ម្នាក់ បាន​បាត់​បង់ជីវិត​ភ្លាមៗ​មួយ​រំពេច​។ គ្រោះថ្នាក់​ដោយ​ចៃដន្យ ដែល​ខ្វះ​ការប្រុងប្រយ័ត្ន​នោះ បានកើត​ឡើង នៅវេលា​ម៉ោង ០៨…

​បន្ទាយមានជ័យ​៖ មាន​ហេតុការណ៍​គ្រោះថ្នាក់​ដោយ​ចៃដន្យ​មួយ បានកើត​ឡើង បណ្តាល​ឲ្យ​បុរស​ម្នាក់ បាន​បាត់​បង់ជីវិត​ភ្លាមៗ​មួយ​រំពេច​។ គ្រោះថ្នាក់​ដោយ​ចៃដន្យ ដែល​ខ្វះ​ការប្រុងប្រយ័ត្ន​នោះ បានកើត​ឡើង នៅវេលា​ម៉ោង ០៨ និង ១០​នាទី​ព្រឹក​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២១ នៅ​ភូមិ​ដូន​ឡឹ​ក ឃុំ​សំបួរ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។​
​ ​
​ប្រភពពី​នគរបាល​មូលដ្ឋាន​ឃុំ​សំបួរ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ សេង ហ៊ឺ ភេទ ប្រុស អាយុ ៣៦ ឆ្នាំ មុខរបរ អ្នកបើកបរ​រថយន្ត នៅ​ភូមិ​ស្រមោច ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។​

​ប្រភព​ដដែល បាន​បញ្ជាក់ថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ រួមទាំង​អ្នកបើក​អេ​ស្ការ បាន​អង្គុយលេង​នៅក្រោម​រថយន្ត​បែន​ដឹក​ដី​របស់​ឈ្មោះ ឈុំ កញ្ញា ភេទ​ប្រុស អាយុ ៣១​ឆ្នាំ នៅ​ភូមិ​តា​ឡំ​ចុង ឃុំ​តា​ឡំ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ មុខរបរ​អ្នកបើកបរ​រថយន្ត​។ លុះដល់​ម៉ោង ០៨ និង ១០​នាទី អ្នកបើក​អេ​ស្ការ ក៏​ដើរទៅ​បើក​អេ​ស្ការ ដើម្បី​ចូល​ដី​។ ចំណែក​ឈ្មោះ ឈុំ កញ្ញា បាន​ដើរ​ឡើង​រថយន្ត​របស់ខ្លួន ហើយ​បាន​បញ្ឆេះ ដើម្បី​លើក​ទ្រុង​ឡាន​ចាក់ដី នៅជាប់​ពី​ល្ងាច​ចេញ​។ ប៉ុន្តែ​ឈ្មោះ សេង ហ៊ឺ មិនបាន​ក្រោក​ចេញពី​កន្លែង​អង្គ​យ ដែល​ជាប់​នឹង​កង់​ក្រោយ​រថយន្ត​របស់​ឈ្មោះ ឈុំ កញ្ញា នោះឡើយ ហើយ​នៅពេល ដែល​ឡើងលើ​រថយន្ត ឈ្មោះ ឈុំ កញ្ញា បាន​បញ្ឆេះ រួច​រោទ៍​ម៉ាស៊ីន បាញ់​ខ្យល់ ចាក់ដី​ចេញពី​ឡាន ក៏​ស្រាប់តែ​ឡាន​ជាប់​លេខ ហើយ​ជ្រុល​ទៅមុខ​ជាន់​កិន ឈ្មោះ សេង ហ៊ឺ ដែល​កំពុង​អង្គុយ​ជាប់​នឹង​កង់ឡាន​ខាងក្រោយ ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​។

ក្រោយ​ដឹងថា ឡាន​របស់ខ្លួន កិន​អ្នកបើកបរ​ដឹក​ដី​ជាមួយ​ស្លាប់ ឈ្មោះ ឈុំ កញ្ញា បាន​បើកទ្វារ​រថយន្ត រត់គេចខ្លួន​បាត់​។ បន្សល់ទុក​តែ​រថយន្ត និង​សព នៅ​កន្លែង​ដឹក​ដី​៕ ណុប រក្សា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ