ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​! សមត្ថកិច្ច​សម្រេចរឹបអូសឡាន​​២​គ្រឿង​​បន្ទាប់​ពី​អូស​បន្លាយ​ពេល​អស់​ពេញ​មួយ​ព្រឹក

2 ឆ្នាំ មុន

ខេត្តក្រចេះ​ ៖ រថយន្ត​ដឹក​គ្រឿង​សង្ហា​រឹម​បង្កប់​ឈើ​ប្រណីត​ចំនួន​២​គ្រឿង ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ​សម្រេច រឹបអូស​យក​ទៅ​រក្សា​ទុក​នៅ​ថ្នាល​បណ្ដុះ​កូន​ឈើ​ខ្សា ស្ថិត​នៅ​ក្នុងស្រុក​ចិត្រ​បុរីជា​បណ្ដោះអាសន្ន បន្ទាប់​ពី​មានការ​បង្ក្រាប​និង​អូស​បន្លាយពេល​អស់​ជា​ច្រើន​ម៉ោង ។ រថយន្ត​សាំ​យ៉ុ​ង​ចំនួន​ពីរ​គ្រឿងនេះ គឺ​ត្រូវ​បាន​កម្លាំង​ប៉ូលិស​សេដ្ឋកិច្ច​ប្រឆាំង​បទល្មើស​នៃ​ស្នង​ការដ្ឋាន​នគរបាល​ខេត្តក្រចេះ…

ខេត្តក្រចេះ​ ៖ រថយន្ត​ដឹក​គ្រឿង​សង្ហា​រឹម​បង្កប់​ឈើ​ប្រណីត​ចំនួន​២​គ្រឿង ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ​សម្រេច រឹបអូស​យក​ទៅ​រក្សា​ទុក​នៅ​ថ្នាល​បណ្ដុះ​កូន​ឈើ​ខ្សា ស្ថិត​នៅ​ក្នុងស្រុក​ចិត្រ​បុរីជា​បណ្ដោះអាសន្ន បន្ទាប់​ពី​មានការ​បង្ក្រាប​និង​អូស​បន្លាយពេល​អស់​ជា​ច្រើន​ម៉ោង ។ រថយន្ត​សាំ​យ៉ុ​ង​ចំនួន​ពីរ​គ្រឿងនេះ គឺ​ត្រូវ​បាន​កម្លាំង​ប៉ូលិស​សេដ្ឋកិច្ច​ប្រឆាំង​បទល្មើស​នៃ​ស្នង​ការដ្ឋាន​នគរបាល​ខេត្តក្រចេះ បាន​ធ្វើការ​ឃាត់​ចាប់​បាន​នៅចំណុច​ព្រៃ​ច្រោក ស្ថិត​ក្នុង​ឃុំ​បុស​លាវ​ស្រុក​ចិត្រ​បុរី ខេត្ត ក្រចេះ​កាលពី​វេលា​ម៉ោង​៦ព្រឹក​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២១ ។

តែ​យ៉ាងណា​ជុំវិញ​ការ​បង្ក្រាប​រថយន្ត​ទាំង​២គ្រឿង​នេះ ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា ​មានការ​អូស​បន្លាយពេល​ជា​ច្រើន​ម៉ោង តាំងពី​ម៉ោង​៦ រហូត​ដល់​ម៉ោង​១២​ថ្ងៃត្រង់​ទើប​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​សម្រេច​រឹបអូស​យក​ទៅ​រក្សា​ទុក ដើម្បី​កសាង​សំណុំរឿង​ចាត់​ការ​តាម​នីតិវិធី​ច្បាប់ ។

គួរ​បញ្ជាក់​ថា​ រថយន្ត​សាំ​យ៉ុ​ងទាំង​ពីរ​គ្រឿង​បាន​ដឹក​គ្រឿង​សង្ហា​រឹម​មាន​ផ្ទុក​ឈើ​ប្រណីត​ខាងក្រោម​ធ្វើ​ដំណើរ​ពី​ខេត្តស្ទឹងត្រែង​មក​ដល់​ពាក់កណ្ដាលផ្លូវខូច​រថយន្ត​មួយ​គ្រឿង ​ក៏​ត្រូវ​អស់​សណ្ដោង​គ្នា​ទៅ​ដល់​ចំណុច​ខាងលើ ក៏​ត្រូវ​បាន​កម្លាំង​ប៉ូលិស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ក្រចេះ​ចាប់​ឃាត់​បាន​នៅ​ចំណុច​ទីតាំង​ខាងលើ និង​ប្រគល់​ឱ្យទៅ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ដើម្បី​យក​ទៅ​រក្សា​ទុក ។

តាម​ប្រភព​ព័ត៌មាន​បានដឹងថា ​ក្រុម​រថយន្ត​សាំ​យ៉ុ​ង​ប្រមាណ​ជា​១០​គ្រឿង ដែល​តែងតែ​ធ្វើ​សកម្មភាព​ដឹក គ្រឿង​សង្ហា​រឹម មក​ពី​ខេត្តស្ទឹងត្រែង​ជា​រៀង​រាល់​យប់ ហើយ​ក្រុម​នេះ​តែងតែ​ធ្វើ សកម្មភាព​បើក​វ៉ា​ជែង​ប្រដេញ​គ្នា​ពេញ​ផ្លូវ​ក្នុង​ល្បឿន​លឿន ដែល​ធ្វើ​ឲ្យ​មានកា​ផិត​ភ័យ ទៅ​ដល់​អ្នក​ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ ទើបតែ​ថ្ងៃនេះ​អស់​ល័​ក្ខ​ត្រូវ​បាន​ជាប់អន្ទាក់​សមត្ថកិច្ច ដោយសារ​រថយន្ត​មួយ​គ្រឿង​បាន​ខូច អូស​សណ្ដោង​គ្នា ។

ជុំវិញ​ការ​បង្ក្រាប​រថយន្ត​ដឹកឈើ​ទាំង​២​គ្រឿង​នេះ គេ​នៅ​ពុំ​ទាន់​ដឹង​ថា​ មាន​បង្កប់​ឈើ​ចំនួន​ប៉ុន្មាន​នៅឡើយ​ទេ​ដោយ​រង​ចាំ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ធ្វើការ​វាស់វែង​និង​កសាង​សំណុំរឿង​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។ ដោយ៖ ប៊ុ​ន លី​ន​ណា​​

អត្ថបទសរសេរ ដោយ