ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

9​ចំណុច​បង្ហាញ​ថា​ពិភពលោក​អាច​ផ្ទុះ​សង្គ្រាមលោក​លើក​ទី​3

8 ឆ្នាំ មុន

គេហទំព័រ​បរទេស The Richest បាន​បង្ហាញ​៩​ចំណុច ដែល​ពិភពលោក​អាច​នឹង​ផ្ទុះ​សង្គ្រាមលោក​លើក​ទី​៣ ។ រូប​វិទូ​អា​ល្លឺ​ម៉​ង់​លោក​អាល់​ប៊ើ​ត អ៊ែន​ស្ទេ​ន និយាយ​ថា «​រូប​លោក​មិនដឹង​ទេ​ថា វត្ថុ​អ្វី​គេ​នឹង​ប្រើ​នៅ​ក្នុង​សង្គ្រាមលោក​លើក​ទី​៣

គេហទំព័រ​បរទេស The  Richest បាន​បង្ហាញ​៩​ចំណុច ដែល​ពិភពលោក​អាច​នឹង​ផ្ទុះ​សង្គ្រាមលោក​លើក​ទី​៣ ។ រូប​វិទូ​អា​ល្លឺ​ម៉​ង់​លោក​អាល់​ប៊ើ​ត អ៊ែន​ស្ទេ​ន និយាយ​ថា «​រូប​លោក​មិនដឹង​ទេ​ថា វត្ថុ​អ្វី​គេ​នឹង​ប្រើ​នៅ​ក្នុង​សង្គ្រាមលោក​លើក​ទី​៣ តែ​គេ​នឹង​ប្រើ​ដំបង និង​ដុំ​ថ្ម​នៅ​សង្គ្រាមលោក​ទី​៤ » ។ 

១-​មហា​បាតុកម្ម
បដិវត្តន៍​នៅ​អេ​ហ្ស៊ី​ប​ឆ្នាំ​២០១១ បង្ហាញ​ឱ្យ​ពិភពលោក​ឃើញ​ថា ការ​ដឹកនាំ​បែប​ចេតនា​ប្រមូលផ្តុំ​នឹង​ឈាន​ទៅ​រក​គោលបំណង​គំនិត​តែ​មួយ​អាច​កើត​មាន​លទ្ធផល​ជាក់ស្តែង ។ ចាប់តាំងពី​ពេល​នោះ​មក​បាតុកម្ម​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្ទើរ​គ្រប់​ទីកន្លែង​លើ​សាកលលោក​ពី​ប្រទេស​ចិន រហូត​ដល់​សហរដ្ឋអាមេរិក សូ​ម្បី​តែ​ប្រទេស​អីុស្លង់​ក៏​មាន​ដែរ ។ បាតុកម្ម​គ្រប់​រូបភាព​របស់​ពួក​បាតុករ​ធ្វើ​ឡើង​បង្ហាញ​ដល់​ពិភពលោក​ថា ពួក​គេ​កំពុង​តែ​ផ្តាច់ខ្លួន​ពី​រដ្ឋាភិបាល ។

ទោះជា​យ៉ាង​ក្តី បើសិនជា​កម្លាំង​បាតុកម្ម​ធ្វើ​ឱ្យ​រាំងស្ទះ​ដល់​ស្ថិរភាព​នយោបាយ​នោះ រដ្ឋាភិបាល​នឹង​ប្រើ​កម្លាំង​ទប់ស្កាត់ ចៀសវាង​ធ្វើ​ឱ្យ​ប្រទេស​កើត​ចលាចល ។

២-​សង្គ្រាមរ៉ាំរ៉ៃ​រវាង​អីុ​ស្រា​អែ​ល និង​អីុរ៉​ង់
ប្រទេស​អីុ​ស្រា​អែ​ល​បង្ហាញ​ឥរិយា​បទ​ឆ្គាំឆ្គង​នៅ​មជ្ឈិម​បូព៌ា​អស់​រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ ។ សព្វ​ថ្ងៃនេះ​ប្រទេស​អីុ​រ៉​ង់ គឺជា​ប្រភព​គំរាមកំហែង​ធំ​ជាងគេ​របស់​អីុ​ស្រា​អែ​ល ។ យោង​តាម​អតីត​អនុ​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ឌី​ក ឆែ​ន្នី ឱ្យ​ដឹង​ថា អីុ​រ៉​ង់​មាន​គោលនយោបាយ​បំផ្លាញ​ប្រទេស​អីុ​ស្រា​អែ​ល​ឱ្យ​ខាង​តែ​បាន ។

៣-​ឥរិយាបថ​កូរ៉េ​ខាងជើង
ឥរិយាបថ​ទាំង​ក្នុង និង​ក្រៅ​ព្រំដែន​របស់​កូរ៉េ​ខាងជើង​ពិតជា​ចម្លែក ប៉ុន្តែ​ប្រទេស​មួយ​នេះ​ផ្តោត​សំខាន់​លើ​វិស័យ​នុយក្លេអ៊ែរ ។ ក្រោយ​ពី​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ចំនួន​៣​គ្រាប់​តាំងពី​ឆ្នាំ​២០០៦ ប្រទេស​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​មេដឹកនាំ​វ័យក្មេង​គី​ម ជុង​អ៊ុ​ន អះអាង​ថា ខ្លួន​នឹង​ផលិត​កាំជ្រួច​មី​ស៊ី​ល​ឆ្លង​ទ្វីប​អាច​ឆ្លងកាត់​សមុទ្រ និង​វាយប្រហារ​សហរដ្ឋអាមេរិក ។

៤-​មហន្តរាយ​បរិស្ថាន
គ្រោះ​រាំង​ស្ងួត​រយៈពេល​៣​ឆ្នាំ នៅ​អា​មេ​រិ​ក បាន​ធ្វើ​ឱ្យ​ការ​ផ្គត់ផ្គង់​ទឹក​របស់​រដ្ឋ ជួប​ហានិភ័យ​យ៉ាង​ខ្លាំង ។ យោង​តាម​លោក​ម៉ៃ​ឃើ​ល ក្លែ​រ  និពន្ធ​នាយក​ព្រឹ​តិ្ត​ប័ត្រ Resource War ឱ្យ​ដឹង​ថា ការ​កើនឡើង​នៃ​នីវ៉ូទឹក​សមុទ្រ​នឹង​កើត​មាននៅ​ពាក់កណ្តាល​សតវត្សរ៍​ក្រោយ និង​លុប​បំបាត់​តំបន់ឆ្នេរ​សមុទ្រ​មួយ​ចំនួន​បំផ្លាញ​ទីក្រុង ធំ​ៗ ហេដ្ឋារចនាសម្ព័ន្ធ​សង្គម​រួម​មាន​ផ្លូវថ្នល់ កំពង់​ផែ អាកាសយានដ្ឋាន រោងចក្រ​ចម្រាញ់​ប្រេង និង​រោងចក្រ​ដើរ​ដោយ​ថាមពល​ជាដើម ។ 

៥-​វិបត្តិ​បំណុល​អឺរ៉ុប
វិបត្តិ​បំណុល​នៅ​អឺរ៉ុប​បាន​បង្កក្តី​បារម្ភ​គួរ​ឱ្យ​ខ្លាច​ចំពោះ​ប្រទេស​អឺរ៉ុប​ចាប់តាំងពី​ឆ្នាំ​២០០៩ មក​ម្ល៉េះ ។ អត្រា​គ្មាន​ការងារ​ធ្វើ​នៅ​ប្រទេស ក្រិ​ក និង​ប្រទេស​អេ​ស្ប៉ា​ញ​បាន​កើន​ដល់ ២៧ ភាគរយ​នា​ឆ្នាំ​២០១៣ ។ នៅ​ឆ្នាំ​ដដែល​លោក ដា​ញ៉ែ​ល ណូ​ឡែ​ស​អ្នក​យក​ព័ត៌មាន​របស់​ការ​សែត Telegraph សរសេរ​ថា «​ភាព​តានតឹង​រវាង​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​មិន​ត្រូវ​បាន​គេ​មើលឃើញ​ឡើយ​» ។

៦-​កង្វះ​ស្បៀងអាហារ
នៅ​ភាគ​ខាងលិច​របស់​ពិភពលោក​ចាត់​ទុក​ថា «​កង្វះ​ស្បៀងអាហារ​» គឺជា​បញ្ហា​ផ្សេង​ទៀត​អំឡុង​ពេល​ត្រូវ​ដោះស្រាយ​បញ្ហា​ចំពោះ​មុខ តែ​វា​គឺជា​បញ្ហា​របស់​មនុស្សជាតិ​ដែល​ឈាន​ទៅ​រក​ការ​ស្លាប់​ព្រោះ​អត់​អាហារ ។

យោង​តាម​អង្គភាព​ស្បៀងអាហារ និង​កសិកម្ម​របស់​អង្គការសហប្រជាជាតិ​ហៅ​កាត់​ថា FAO ឱ្យ​ដឹង​ថា មនុស្ស​៨៤២​លាន​នាក់​លើ​សាកលលោក ស្ថិត​នៅ​ក្រោម​របប​អាហារ​មិន​គ្រប់គ្រាន់ ។ អង្គការសហប្រជាជាតិ និង​ធនាគារពិភពលោក​អះអាង​ថា នៅ​ឆ្នាំ ២០៥០ នឹង​គ្មាន​អាហារ​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ប្រជាជន​លើ​ពិភពលោក​ទេ ។ បើសិនជា​បញ្ហា​កង្វះ​ស្បៀងអាហារ​ឈាន​ដល់​ការ​គំរាមកំហែង​ខ្លាំង​នោះ ប្រទេស នីមួយ​ៗ ប្រឈម​នឹង​ការ​ស្លាប់​ដោយ​គ្រោះ​ទុរភិក្ស​មិន​ខាន ។ ពួក​គេ​នឹង​វាយប្រហារ​គ្នា​ដើម្បី​អាហារ ឬ​សង្គ្រាម​ក្រពះ ។ 

៧-​កង្វះ​ទឹក
វដ្ត​ទឹក​នៅ​លើ​ផែនដី​នេះ គឺជា​ប្រព័ន្ធ​ទឹក​បិទ​មាន​ន័យ​ថា តែងតែ​ទទួល​បាន​ប្រភព​ទឹក​ក្នុង​បរិមាណ​ដូច​គ្នា ។ ប្រព័ន្ធ​ទឹក​បិទ​នេះ​អាច​ទ្រទ្រង់​ភាវរស់​គ្រប់​ប្រភេទ​ក្នុង​រយៈពេល​ពាន់​លាន​ឆ្នាំ​ខាង​មុខ​ទៀត ដរាបណា​យើង​កុំ​នាំ​គ្នា​បំពុល​ទឹក​នោះ ។ កត្តា​ដែល​គំរាមកំហែង​ដល់​ប្រភព​ទឹក​មាន​ដូច​ជា ជាតិពុល​ក្នុង​បរិយាកាស គ្រោះ​រាំង​ស្ងួត និង​កត្តា​មនុស្ស ។

៨-​ភេរវកម្ម​នៅ​មជ្ឈិម​បូព៌ា
ចាប់តាំងពី​មហា​ភេរវកម្ម​នៅ​អា​មេ​រិ​ក​ថ្ងៃ​ទី ១១ ខែកញ្ញា ឆ្នាំ​២០០១​មក អា​មេ​រិ​កបាន​រៀបចំ​ប្រព័ន្ធ​ការពារ​ទាំង​ក្នុង និង​ក្រៅប្រទេស ពោល​គឺ​បាន​ពង្រាយ​កម្លាំង​ទ័ព​របស់​ខ្លួន​នៅ​ប្រទេស​មជ្ឈិម​បូព៌​៌ា​ដើម្បី​រង់ចាំ​មើល​ថា​តើ​ពួក​ភេរវ​ករ​នឹង​ប្រើ​គម្រោងការ​ដូច​ពួក​អាល់​កៃ​ដា​ធ្លាប់​ធ្វើ​មក​លើ​អា​មេ​រិ​ក​ទៀត ឬ​យ៉ាងណា ?

៩-​វត្តមាន​កងទ័ព​រុ​ស្ស៊ី​នៅ​ស៊ី​រី
យ៉ាង​ហោច​ណាស់​ជំរំ​បស់​ពួក ISIS ផ្សេង​ៗ គ្នា​ត្រូវ​បាន​បំផ្លាញ​ដោយ​ការ​វាយប្រហារ​តាម​អាកាស​របស់​កងទ័ព​រុ​ស្ស៊ី​នៅ​ប្រទេស​ស៊ី​រី​ជាមួយនឹង​ការ​ផ្លោង​គ្រាប់​មី​ស៊ី​ល​ឆ្លង​ប្រទេស​ទៅ​លើ​តំបន់​គ្រប់គ្រង​ដោយ​ពួក​ជ្រុលនិយម​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​មួយ​ក្រុម​នេះ ។ ក្រោយ​ពី​ការ​វាយប្រហារ ភ្លាម​ៗ​របស់​រុ​ស្ស៊ី​ទៅ​លើ ISIS បាន​ធ្វើ​ឱ្យ​ពិភពលោក​ចោទ​សំណួរ​សួរ​ថា «​ហេតុ​អ្វី​បានជា​រុ​ស្ស៊ី​ទៅ​បង្ក្រាប​ពួក ISIS នៅ​ស៊ី​រី​»​? តើ​អំពើ​នេះ​រុ​ស្ស៊ី​ខ្លួនឯង​ផ្ទាល់​នឹង​ទទួល​បាន​ផល​ចំណេញ​អ្វី​មក​វិញ ? រុ​ស្ស៊ី​មាន​គោល​ជំហរ​ចំនួន​ពីរ គឺ​ទី​១-​ធ្វើ​ឱ្យ​ពិភពលោក​ទទួលស្គាល់​ថា​ខ្លួន​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​កម្ចាត់​ពួក ISIS ខណៈ​ពេល​ដែល​សហរដ្ឋអាមេរិក​មិន​បាន​បោសសម្អាត​ក្រុម​បង្ក​ព្យុះ​ភ្លៀង​យាយី​ពិភពលោក​នោះ​ទេ ។ ទី​២-​រុ​ស្ស៊ី​ចង់​ស្តារ​មុខមាត់​ឡើង​វិញ​ក្រោយ​ពី​ដណ្តើម​បាន​ទឹកដី​អ៊ុយ​ក្រែ​ន​ដែល​ពិភពលោក​បាន​ថ្កោលទោស​យ៉ាង​ខ្លាំង​ដូច​ជា​ការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ជាដើម ៕