ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិបត្តិ​ទឹកនឹង​កើត​មាននៅ​និរតី​សហរដ្ឋអាមេរិក​ឆ្នាំ 2021

8 ឆ្នាំ មុន

តំបន់​និរតី​របស់​សហរដ្ឋអាមេរិក​រួម​មាន រដ្ឋ​នី​វ៉ា​ដា អា​រី​សូ​ណា និង​រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា​ភាគ​ខាងត្បូង​នឹង​ជួប​ប្រទះ​កង្វះខាត​ទឹក​ខ្លាំង ខណៈ​បញ្ហា​នេះ​តែងតែ​ឃើញ​កើត​មាននៅ​ប្រទេស​ដែល​មិន​ចូលបក្ស​សម្ព័ន្ធ​អង្គការ​ណា​តូ

តំបន់​និរតី​របស់​សហរដ្ឋអាមេរិក​រួម​មាន រដ្ឋ​នី​វ៉ា​ដា អា​រី​សូ​ណា និង​រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា​ភាគ​ខាងត្បូង​នឹង​ជួប​ប្រទះ​កង្វះខាត​ទឹក​ខ្លាំង ខណៈ​បញ្ហា​នេះ​តែងតែ​ឃើញ​កើត​មាននៅ​ប្រទេស​ដែល​មិន​ចូលបក្ស​សម្ព័ន្ធ​អង្គការ​ណា​តូ ឬ​ប្លុក​កុម្មុយនីស្ដ​ជាដើម ។

បឹង Mead ដែល​ជា​ប្រភព​ទឹក​យ៉ាង​សំខាន់​សម្រាប់​ផ្គត់ផ្គង់​មនុស្ស​ជាង​២៥​លាន​នាក់​ប្រហែលជា ៨% នៃ​ពលរដ្ឋ​អា​មេ​រិ​ក​កំពុង​តែ​រីងស្ងួត​ដោយសារ​តែ​បម្រែបម្រួល​អាកាសធាតុ ។ រីឯ​កំណើនប្រជាជន និង​តម្រូវការ​ប្រភព​ទឹក​ក៏​ជា​ផ្នែក​មួយ​នេះ​បញ្ហា​ផង​ដែរ ។ សហរដ្ឋអាមេរិក​ធ្លាប់​មាន​អាង​ស្តុក​ទឹក​ដ៏​ធំ​ក្នុង​ប្រទេស តែ​ចរន្ត​ផ្តល់​ទឹក​របស់​វា​បាន​ធ្លាក់​ចុះ​ដោយសារ​តែ​ឱនភាព​នៃ​ទន្លេ​កូ​ឡូ​រ៉ា​ដូ ។

អាជ្ញាធរ​កំពុង​ធ្វើ​ឱ្យ​មាន​ប្រសិទ្ធភាព​លើ​ស្ថានភាព​នោះ​ដោយ​សាងសង់​បរិក្ខារ​ថាមពល​ពន្លឺព្រះអាទិត្យ​ទាំង​ក្នុង​ក្រុង និង​ក្រៅ​ក្រុង ។ ជាមួយ​គ្នា​នេះ​ដែរ​ខ្លួន​នឹង​ដាក់​បំពង់​បង្ហូរទឹក​ក្រោម​ដី​ពី​តំបន់​ផ្សេង​ទៀត​ក្នុង​រដ្ឋ​នី​វ៉ា​ដា ៕