ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញ៉ាក់សាច់​! អាវ​រដូវ​កាល​ថ្មី Juventus ផលិត​នៅ​កម្ពុជា ដាក់​លក់​ក្នុង​ត​ម្លៃថ្លៃដល់ម៉្លឹង

2 ឆ្នាំ មុន

អ៊ី​តា​លី ៖ Juventus បាន​គ្រង​តំណែង​ម្ចាស់​ជើងឯក​ពានរង្វាន់ Coppa Italia សម្រាប់​រដូវ​កាល ២០២០-២១ និង​ជា​លើក​ទី​១៤

អ៊ី​តា​លី ៖ Juventus បាន​គ្រង​តំណែង​ម្ចាស់​ជើងឯក​ពានរង្វាន់ Coppa Italia សម្រាប់​រដូវ​កាល ២០២០-២១ និង​ជា​លើក​ទី​១៤ បន្ទាប់​ពី​យកឈ្នះ​លើ​ក្រុម Atalant ដោយ​លទ្ធផល ២-១ កាលពី​រាត្រី​ថ្ងៃ​ទី​១៩ ខែឧសភា កន្លង​ទៅ​។

អ្វី​ដែល​កត់សំគាល់​ក្នុង​ជំនួប​នេះ Juventus បាន​ប្រើប្រាស់​ឯកសណ្ឋាន​ថ្មី​រដូវ​កាល ២០២១-២២ ដែល​ផលិត​ដោយ​ក្រុមហ៊ុន Adidas របស់​ខ្លួន​តែ​ម្តង ដោយ​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​។

ជាមួយ​ឯកសណ្ឋាន​ថ្មី ដែល​ត្រូវ​បាន​ផលិត​ឡើង​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​នេះ បង្កើត​ឡើងជា​ពិសេស​សម្រាប់​អបអរសាទរ​ខួប​១០​ឆ្នាំ នៃ​ការ​ដាក់​ឱ្យ​ប្រើប្រាស់​កីឡដ្ឋាន Allianz របស់​ក្លិប Juventus​។

Juventus នៅ​តែ​មិន​ចោល​ម៉ូ​ដ​ប្រពៃណី​របស់​ខ្លួន គឺ​អាវ​ឆ្នូត​ព៌​ណ​ស​-​ខ្មៅ ជាមួយ​និង​ខោ​ព៌​ណ​ស ដែល​ផលិត​ចេញពី​ក្រណាត់​កែ​ច្នៃ​ពិសេស Polyester ។ យោង​តាម​វេ​ប​សាយ​ផ្លូវការ​របស់​ក្លិប អាវ​រដូវ​កាល​ថ្មី​នេះ ដាក់​លក់​ក្នុង​តម្លៃ​១៤០​អឺ​រ៉ូ ស្មើនឹង​១៧០​ដុល្លារ​អា​មេ​រិ​ក​។

សូម​បញ្ជាក់​ថា នេះ​មិនមែន​ជា​លើក​ទី​មួយ​ឡើយ ដោយ​ច្រើន​រដូវ​កាល​កន្លង​មក​ហើយ ដែល​ឯកសណ្ឋាន​ក្រុមបាល់ទាត់​កំពូល​ៗ​នៅ​លើ​ពិភពលោក ដែល​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន Adidas ត្រូវ​បាន​ផលិត​ឡើង​នៅ​កម្ពុជា​៕ (​ដកស្រង់​ចេញពី Store.Juventus)