ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ខេត្តព្រៃវែង​រក​ឃើញ​អ្នក​ឆ្លងកូ​វី​ដ​-១៩​ចំនួន​១១​នាក់​ថ្មី​​​​ទៀត​​

2 ឆ្នាំ មុន
  • ព្រៃវែង

​ខេត្តព្រៃវែង​៖ យោង​តាម​លទ្ធផល​បាន​ពិនិត្យ​រក​​​​វីរុស​កូ​វី​ដ​-១៩ តាម​រយ​:​ការ​ធ្វើតេស្ត​រហ័ស​(Rapid Test) នៅ​ថ្ងៃ​ទី​២០ ​ឧសភា ឆ្នាំ​២០២១ រ​ដ្ឋបាល​ខេត្តព្រៃវែងក៏​បានប្រកាស​​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺកូ​វី​ដ​-១៩​ថ្មីចំនួន​១១​នាក់​ប​ន្ថែមទៀត ក្នុង​នោះមាន​​ស្លា.ប់​ម្នាក់ ដែល​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​ព្រឹត្តិការណ៍…

​ខេត្តព្រៃវែង​៖ យោង​តាម​លទ្ធផល​បាន​ពិនិត្យ​រក​​​​វីរុស​កូ​វី​ដ​-១៩ តាម​រយ​:​ការ​ធ្វើតេស្ត​រហ័ស​(Rapid Test) នៅ​ថ្ងៃ​ទី​២០ ​ឧសភា ឆ្នាំ​២០២១ រ​ដ្ឋបាល​ខេត្តព្រៃវែងក៏​បានប្រកាស​​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺកូ​វី​ដ​-១៩​ថ្មីចំនួន​១១​នាក់​ប​ន្ថែមទៀត ក្នុង​នោះមាន​​ស្លា.ប់​ម្នាក់ ដែល​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​ព្រឹត្តិការណ៍ ២០​កុម្ភ​: និង​មក​ពី​តាម​បណ្តា​រាជធានី​-​ខេត្ត និង​មក​ពី​ក្រៅប្រទេស ដូច​មាន​ប្រវត្តិ​ថ្ងៃ​ធ្វើ​ដំណើរ និង​ឈ្មោះ រួម​ជាមួយ​ទីកន្លែង​ស្នាក់​នៅ ​​ ។

សូម​បញ្ជាក់​ផង​ដែរ គិត​ត្រឹម​ថ្ងៃ​ទី​២០ ​ឧសភា ឆ្នាំ​២០២១ នេះ ខេត្តព្រៃវែង​មាន​អ្នក​ឆ្លងជំងឺកូ​វី​ដ​-១៩ សរុប​២២៤​នាក់ ព្យាបាល​ជា​សះ​​ស្បោ​យ​១១៤​នាក់ កំពុង​សម្រាក​ព្យាបាល​១០៦ និង​ស្លា.ប់​៤​នាក់​។ ដូច្នេះ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺកូ​វី​ដ​-១៩ និង​កាត់​ផ្តាច់​ការ​ចម្លង​ចូល​ក្នុង​សហគមន៍ រ​ដ្ឋ​បាល​ខេត្តព្រៃវែង សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជា​ពលរ​ដ្ធ​ដែល​ធ្លាប់​បាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩​ខាងលើ ត្រូវ​រាយការណ៍​ជូន​អាជ្ញាធរ​ជា​បន្ទាន់ និង​ប្រញាប​រួសរាន់​ទៅ​ផ្តល់​វត្ថុ​សំណាក​ដើម្បី​វិភាគ​រក​វីរុស​កូ​វី​ដ​-១៩ នៅ​មន្ទីរពេទ្យ​បង្អែក​រៀង​រាល់​ម៉ោង​ធ្វើការ​(​រួម​ទាំង​ថ្ងៃ​ឈប់​សម្រាក​)​ហើយ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​របស់​ខ្លួន​អោយ​បាន​តាម​បទបញ្ជាផ្ទៃក្នុង​សម្រាប់​អ្នក​ធ្វើ​ច​ត្តា​ឡី​ស័ក​រយ​:​ពេល​១៤​ថ្ងៃ​។

​ចំពោះ​អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត​ ត្រូវ​តាមដាន​សុខភាព​ផ្ទាល់ខ្លួន​ជា​ប្រចាំ ត្រូវ​ពិនិត្យ​កម្តៅ​យ៉ាងតិច​២​ដង​ក្នុង​១​ថ្ងៃ និង​ត្រូវ​សម្រាក់​នៅផ្ទះ​បន្ទប់​ដាច់​ដោយឡែក​តែ​ម្នាក់ឯង និង​ត្រូវ​អនុវត្ត​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​អោយ​បាន​មុ​ឺ​ង​ម៉ាត់​បំផុត ជា​ពិសេស​អនុវត្ត​អោយ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ -៣​ការពារ និង​៣​កុំ​-​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករ​ដ្ធ​មន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ក្នុង​ករណី​មានការ​សង្ស័យ ឬ​ប្រែប្រួល​សុខភាព​ខុស​ប្រក្រតី​ដូច​ជាឡើងក​ម្តៅ​លើស​ពី​៣៧អង្សា​សេ ក្អក កណ្តាស់ ហៀរ​សំបោរ ឈឺបំពង់ក ថប់​ៗ​ដង្ហើម​…. ត្រូវ​ទំនាក់ទំនង​ទៅ​ក្រុម​ឆ្លើយ​តប​បន្ទាន់នៃ​មន្ទីរពេទ្យ​បង្អែក​តាម​ក្រុង​-​ស្រុក ឬ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តព្រៃវែងតាម​រយ​:​លេខ​ទូរស័ព្ទ ០៧១ ៧៧៧ ៧៨៧១ ​។ ដោយ៖ ស៊ឹម សាន់

អត្ថបទសរសេរ ដោយ