ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញ៉ាំស៊ុតរាល់ថ្ងៃ អាចការពារពីជំងឺដាច់សរសៃឈាមខួរក្បាល

2 ឆ្នាំ មុន

នៅរដូវកាលកូវីដនេះ អ្នកអាចនឹងត្រូវញ៉ាំស៊ុតញឹក ដោយសារតែមិនសូវបានទៅផ្សារនិងចេញក្រៅផ្ទះ។ វាងាយស្រួលក្នុងការចម្អិន ហើយក៏មានតម្លៃល្មមនឹងមិនអាចធ្វើឱ្យដាច់លុយបានដែរ។ មូលហេតុមួយទៀតដែលអ្នកមិនដឹង គឺវាជួយការពារជំងឺដាច់សរសៃឈាមខួរក្បាល ឬក៏ហៅថាស្រ្តូក (Stroke)។ ការសិក្សាបានបង្ហាញឱ្យដឹងថា…

នៅរដូវកាលកូវីដនេះ អ្នកអាចនឹងត្រូវញ៉ាំស៊ុតញឹក ដោយសារតែមិនសូវបានទៅផ្សារនិងចេញក្រៅផ្ទះ។ វាងាយស្រួលក្នុងការចម្អិន ហើយក៏មានតម្លៃល្មមនឹងមិនអាចធ្វើឱ្យដាច់លុយបានដែរ។ មូលហេតុមួយទៀតដែលអ្នកមិនដឹង គឺវាជួយការពារជំងឺដាច់សរសៃឈាមខួរក្បាល ឬក៏ហៅថាស្រ្តូក (Stroke)។

ការសិក្សាបានបង្ហាញឱ្យដឹងថា មួយ​ថ្ងៃ​ញ៉ាំ​ស៊ុត​មួយ​គ្រាប់​អាច​កាត់បន្ថយ​ឱកាស​កើត​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​បាន​។ ការសិក្សា​ឡើង​វិញ​ថ្មី​មួយ​នេះ​គឺ​គ្របដណ្តប់​លើ​មនុស្ស​ប្រមាណ​ជាង ៣សែននាក់ ដែល​និយាយថា ការ​ញ៉ាំ​ស៊ុត​មួយ​ថ្ងៃ​មួយ​គ្រាប់​ប្រហែល​ជា​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​បាន ប៉ុន្តែ​មិនមែន​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​ទេ​។

​ឥទ្ធិពល​សុខភាព​របស់​ស៊ុត​ត្រូវបាន​គេ​តស៊ូ​មតិ​គ្នា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។ ស៊ុតមានកូ​ឡេ​ស្តេ​រ៉ុល ដែល​ត្រូវបាន​គេ​គិត​ថា​អាច​បង្កើន​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​បាន​ដោយសារ​លើសកូ​ឡេ​ស្តេ​រ៉ុល​។ ប៉ុន្តែ​ការស្រាវជ្រាវ​ថ្មីៗ​ជាច្រើន​បាន​បង្ហាញថា កូ​ឡេ​ស្តេ​រ៉ុលក្នុង​អាហារ​មាន​ឥទ្ធិពល​តិចតួច​ណាស់​ទៅ​លើ​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​ក្នុងឈាម ដោយ​កូ​ឡេ​ស្តេ​រ៉ុល​ភាគច្រើន​ដែល​ក្នុង​ឈាម​នោះ​គឺ​ត្រូវបាន​ផលិត​ចេញពី​ថ្លើម​។

តាម​ការវិភាគ បើ​យើង​ប្រៀបធៀប​ជាមួយ​អ្នក​ដែល​ញ៉ាំ​តិចជាង​ពី​គ្រាប់​ក្នុង​មួយ​សប្តាហ៍ គេ​មិន​បាន​រកឃើញ​ទំនាក់ទំនង​ជាមួយ​នឹង​ជំងឺ​បេះដូង និង​ការថយចុះ​តិចតួច (១២​ភាគរយ​) របស់​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ដែល​បាន​ញ៉ាំ​ស៊ុត​មួយ​ថ្ងៃ​មួយ​គ្រាប់​ទេ​។​

​អ្នកស្រាវជ្រាវ​បាន​គាំទ្រ​នូវ​គំនិត​មួយ​ដែលថា ស៊ុត​អាចជា​ផ្នែក​មួយ​ដ៏​ល្អ​សម្រាប់​អាហារ​ផ្តល់​សុខភាព​។ ប៉ុន្តែ​វា​មិន​បាន​គេ​សង្កេតមើល​លើ​របប​អាហារ​ទាំងមូល​របស់​ម​នុស្ស​ទេ ដូច្នេះ​យើង​ក៏​មិនដឹង​ថា​ពួកកេ​បាន​ញ៉ាំ​អ្វី​ផ្សេង​ជាមួយ ឬ​រៀបចំ​ការ​ញ៉ាំ​ស៊ុត​របៀប​ម៉េច​ដែរ​។

​ស៊ុត​គឺជា​ប្រភព​ប្រូតេអ៊ីន វីតាមីន និង​ជាតិ​រ៉ែ​ដ៏​ល្អ ដូច្នេះ​ការបន្ថយ​ឬ​ញ៉ាំ​វា​មួយ​គ្រាប់​ក្នុង​មួយ​ថ្ងៃ​សម្រាប់​អាហារ​ពេលព្រឹក​អាចជា​រឿង​មួយ​ផ្តល់​សុខភាព​សម្រាប់​កិច្ច​ចាប់ផ្តើម​ថ្ងៃ​ថ្មី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ