ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីរលាកភ្លើង នៅកោះរ៉ុង ត្រូវបានបញ្ជូនទៅព្យាបាលនៅភ្នំពេញហើយ

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ៖ ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ឲ្យដឹង​ថា ស្ត្រី ដែលរងគ្រោះរលាកភ្លើងធ្ងន់ធ្ងរ ដោយសារផ្ទុះកំប៉ុងហ្គាស ក្នុងផ្ទះ នៅក្រុងកោះរ៉ុង ត្រូវបាន​បញ្ជូនទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យ ក្នុងរាជធានីភ្នំពេញហើយ​…

ខេត្តព្រះសីហនុ៖ ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ឲ្យដឹង​ថា ស្ត្រី ដែលរងគ្រោះរលាកភ្លើងធ្ងន់ធ្ងរ ដោយសារផ្ទុះកំប៉ុងហ្គាស ក្នុងផ្ទះ នៅក្រុងកោះរ៉ុង ត្រូវបាន​បញ្ជូនទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យ ក្នុងរាជធានីភ្នំពេញហើយ​ ដោយសារតែស្ថានភាពរបួសពីការរលាកភ្លើង មានស្ថានភាពធ្ងន់។

ជុំវិញការបញ្ជូនស្ត្រីរូបនេះ ទៅព្យាបាលបន្តនៅរាជធានីភ្នំពេញ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ មានប្រសាសន៍​ប្រាប់កោះសន្តិភាព បន្ថែមថា លោកឧកញ៉ា នឹងចេញថវិការាល់ការចំណាយទាំងអស់ សម្រាប់ព្យាបាលសង្គ្រោះស្ត្រីរងគ្រោះរូបនេះ ឲ្យរួចផុតពីគ្រោះភ័យ។

 សូមបញ្ជាក់ថា កាលពី​រសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបញ្ជូនក្រុមការងារសង្គ្រោះ GTVC និងអូប័រពេទ្យល្បឿនលឿន ទៅទទួលយកជនរងគ្រោះ ២នាក់ប្តីប្រពន្ធ រលាកភ្លើងដោយសារអគ្គិភ័យផ្ទុះកំប៉ុងហ្គាស បញ្ជូនយកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

ជនរងគ្រោះ ជាប្រពន្ធ មានឈ្មោះ វេង ស្រីរែន អាយុ ៣៨ឆ្នាំ មុខរបរ កម្មករ បឹងហ្គាឡូ រងបួសឆេះពេញខ្លួនប្រាណ និងប្ដីមានឈ្មោះ សឿ វិត អាយុ ៤១ ឆ្នាំ មុខរបរ កម្មករបឹងហ្គាឡូ រងបួសឆេះជើង។ អ្នកទាំងពីរ​ ជាប្រជាពលរដ្ឋរស់នៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

សមត្ថកិច្ចមូលដ្ឋានបញ្ជាក់ថា មូលហេតុដែលបណ្តាលអោយមានអគ្គិភ័យឆាបឆេះខាងលើនេះ គឺបណ្តាលមកពីផ្ទុះកំប៉ុងហ្គាស ឆាបប៉ះដល់ពិដុងសាំង រួចក៏​ឆេះរាលដាលរលាកខ្លួនប្រាណធ្ងន់ធ្ងរ ប៉ុន្តែមិនឆាបឆេះដល់ផ្ទះឡើយ។

ក្រៅពីបញ្ជូនស្ត្រី ទៅព្យាបាលបន្តនៅភ្នំពេញ​ បុរសជាប្តី ដែលរងរបួសស្រាលជាង កំពុងបន្តព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

ជាមួយនឹងការធានា​​ចំណាយថវិកាលើការព្យាបាលជនរងគ្រោះ ​លោកឧកញ៉ា ទៀ វិចិត្រ បានជូនពរស្ត្រីរងគ្រោះ ដែលបញ្ជូនទៅព្យាបាលនៅភ្នំពេញ និងបុរសជាប្តី កំពុងនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ឆាប់ជាសះស្បើយ និងអរគុណក្រុមគ្រូពេទ្យ ដែលបានជួយសង្គ្រោះជនរងគ្រោះផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ