ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកចិញ្ចឹមត្រីនៅតែទទួចឱ្យកាត់បន្ថយការនាំចូលត្រីពីប្រទេសជិតខាង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សមាគមវារីវប្បករកម្ពុជា នៅតែទទួចដល់សមត្ថកិច្ចឲ្យកាត់បន្ថយការនាំចូលត្រីពីប្រទេសជិតខាង ដើម្បីបើកផ្លូវឲ្យសមាជិករបស់របស់ខ្លួនលក់ត្រីចេញពីស្រះ បើមិនដូច្នេះទេអ្នកចិញ្ចឹមត្រីនៅកម្ពុជា ប្រឈមនឹងការខាត់បង់ដើមទុនកាន់តែខ្លំាង ។  តាមរយៈបណ្តាញផ្សព្វផ្សាយរបស់ខ្លូនសមាគមវារីវប្បករកម្ពុជាបានបញ្ជាក់ថា “ចិញ្ចឹមត្រីបច្ចុប្បន្ន…

រាជធានីភ្នំពេញ ៖ សមាគមវារីវប្បករកម្ពុជា នៅតែទទួចដល់សមត្ថកិច្ចឲ្យកាត់បន្ថយការនាំចូលត្រីពីប្រទេសជិតខាង ដើម្បីបើកផ្លូវឲ្យសមាជិករបស់របស់ខ្លួនលក់ត្រីចេញពីស្រះ បើមិនដូច្នេះទេអ្នកចិញ្ចឹមត្រីនៅកម្ពុជា ប្រឈមនឹងការខាត់បង់ដើមទុនកាន់តែខ្លំាង ។  តាមរយៈបណ្តាញផ្សព្វផ្សាយរបស់ខ្លូនសមាគមវារីវប្បករកម្ពុជាបានបញ្ជាក់ថា “ចិញ្ចឹមត្រីបច្ចុប្បន្ន ពិបាករឿងទីផ្សារណាស់ ត្រីធំដល់ពេលលក់ អត់មានអ្នកមកប្រមូលទិញ ឯតម្លៃត្រីនៅស្រះវិញ ទាបជាងថ្លៃដើមផលិតទៅទៀត ។ ត្រីខ្មែរហែលពេញស្រះ ត្រីនាំចូលហែលពេញផ្សារ ។ កសិករដែលធ្លាប់ប្រើចំណីសម្រេចពីរោងចក្រទាំងស្រុង ក៏បែរមកជួសជុលម៉ាស៊ីនចាស់ៗផលិតចំណីខ្លួនឯងខ្លះឡើងវិញ ដើម្បីទប់ទល់ និងតស៊ូដើម្បីរស់ ក្នុងដំណាក់កាលដ៏លំបាកនេះ ព្រោះបើមិនធ្វើដូចនេះ ការខាតបង់ កាន់តែច្រើន ហើយក្សយ័ធនតែម្តង” ។ 

បន្ថែមពីការលើកឡើងដូច្នេះ សមាគមដែលមានសមាជិកអ្នកចិញ្ចឹមត្រីទូទំាងប្រទេសបានចោទសួរថា ”តើយើងមានមោទនភាពនឹងការហូបត្រីនាំចូលមែនទេ ? តើរបស់នាំចូលសុទ្ធតែមានគុណភាពល្អទាំងអស់មែនទេ ? ។ សំណួរពួកគាត់គ្មាននណាឆ្លើយតបឡើយ ។

លោក លក លឿន អ្នកចិញ្ចឹមត្រីម្នាក់នៅខេត្តកំពង់ចាម បានឲ្យដឹងថា ពេលនេះលោកមានត្រីឆ្តោ ២០០ តោន និងត្រីប្រា ២០០ តោន ដល់ពេលត្រូវចាប់លក់ប៉ុន្តែមិនមានឈ្មួញចុះទិញត្រីពីក្នុងស្រះរបស់លោកឡើយ ។ បើមានក៍មានតិចហើយគេឲ្យតម្លៃថោកទៀតផង ។ បើតាមអ្នកចិញ្ចឹមខាងលើថា ត្រីកសិករនៅក្នុងស្រុកជាច្រើនកំពុងរងចំាអ្នកទិញ ។ លោកថា “ឈ្មួញកណ្តាលគេមិនចុះទិញត្រីក្នុងស្រះកសិករទេ ដោយសារត្រីនាំចូលច្រើនពេក ។ ត្រីនាំចូលថោកហើយដឹកដល់កន្លែងដូច្នេះឈ្មួញចូលចិត្តទិញត្រីនាំចូលទៅលក់តាមទីផ្សារនានា ។ យើងបានសំណូមពរយ៉ាងទទួចដល់អាជ្ញាធរមានសមត្ថកិច្ចជួយទប់ស្កាត់ ដើម្បីកុំឲ្យមានការនាំចូលត្រីពីបរទេសច្រើនពេក បើមិនដូច្នេះទេ អ្នកចិញ្ចឹមត្រីក្នុងស្រុកខាតបង់ដើមទុនគ្រប់ៗគ្នាហើយ” ។

បើតាមលោក លក លឿន ឈ្មួញបានចុះត្រីក្នុងស្រះពីកសិករ ត្រីឆ្តោ គេឲ្យតម្លៃ ៩ ពាន់រៀលក្នុងមួយកីក្រាម ខណៈដែលថ្លៃផលិតកសិករបានចំណាយពី ១ ម៉ឺនទៅ ១ ម៉ឺន ៥០០ រៀលហើយនោះ ។ លោកជាធម្យមក្នុងមួយស្រះដែលកសិករអាចចិញ្ចឹមត្រីបានពី ១០ ទៅ ១៥ តោន កសិករបានខាតដើមទុនប្រមាណ ១ ម៉ឺនដុល្លារទៅហើយ ។

កាលពីដើមខែឧសភា សមាគមវារីវប្បករកម្ពុជាបានជូនដំណឹងថា សមាជិករបស់ខ្លួនចំនួន ៣១៥ កន្លែង មានបរិមាណកកស្ទះត្រីនៅក្នុងស្រះចំនួន ៥ ៥២៧ តោន ពីខែមេសា ជាប្រភេទត្រីប្រា ត្រីឆ្តោ ត្រីពោ ត្រីអណ្តែង ។ ចំណែកចូលមកដល់ខែឧសភានេះ ត្រីបួនប្រភេទខាងលើនេះជិត ៥ ពាន់តោនទៀតនឹងត្រូវដល់អាយុចាប់លក់ដែល ។ ការមិនបានលក់ចេញត្រីទាន់ពេលវេលា ធ្វើឲ្យអ្នកចិញ្ចឹមត្រីប្រឈមការខាតបង់ដូចជាត្រីត្រូវងាប់ និងបន្តចំណាយលើការឲ្យចំណីហើយចុងក្រោយត្រីនោះធំហួសតម្រូវការទីផ្សារ បើវាមិនងាប់ទេនោះ ។ សមាគមវារីវប្បវករកម្ពុជា បានលើកឡើងថាដោយសារពិបាករកទីផ្សារលក់ត្រីរបស់ខ្លួន អ្នកចិញ្ចឹមត្រីជាច្រើនបានស្ទាក់ស្ទើរបន្តមុខរបរនេះទៀត ខណៈដែលរដ្ឋាបាលបានប្រកាសពីគោលការណ៍ជំរុញការចិញ្ចឹមត្រីក្នុងស្រុកនោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ