ហាងឆេងប្រាក់រៀល មានអត្រាយ៉ាងណាធៀបនឹងដុល្លារស៊ីងហ្គាពួរ !
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរថ្ងៃនេះមានទម្ងន់ជាងប្រាក់ដុល្លារស៊ីងហ្គាពួរ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២១…
រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរថ្ងៃនេះមានទម្ងន់ជាងប្រាក់ដុល្លារស៊ីងហ្គាពួរ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២១…
រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរថ្ងៃនេះមានទម្ងន់ជាងប្រាក់ដុល្លារស៊ីងហ្គាពួរ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២១ នេះ ឱ្យដឹងថា ១ ដុល្លារស៊ីងហ្គាពួរ ទិញចូលត្រឹមតែ ៣០៥៣ រៀល ហើយលក់ចេញតែ ៣០៨៤ រៀលប៉ុណ្ណោះ ខណៈកាលពីថ្ងៃម្សិលមិញ ទិញចូល ៣០៦២ រៀល និងលក់ចេញរហូតដល់ទៅ ៣០៩៣ រៀលឯណោះ ។
ក្រៅពីប្រាក់ដុល្លារស៊ីងហ្គាពួរ ថ្ងៃនេះដែរ សូមមកដឹងពីហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួនទៀតដែលរួមមាន ៖ ១ ដុល្លារអាមេរិក ស្មើនឹង ៤០៧៥ រៀល និង ១ អឺរ៉ូ ទិញចូល ៤៩៥៩ រៀល លក់ចេញ ៥០០៩ រៀល ខណៈ ១ ដុល្លារអូស្ត្រាលី ទិញចូល ៣១៤៦ រៀល លក់ចេញ ៣១៧៧ រៀល ។
ជាមួយគ្នានេះ ១ យន់ចិន ទិញចូល ៦៣៣ រៀល លក់ចេញ ៦៤០ រៀល ហើយ ១០០ យ៉េនជប៉ុន ទិញចូល ៣៧២៩ រៀល លក់ចេញ ៣៧៦៧ រៀល ខណៈ ១០០ វុនកូរ៉េ ទិញចូល ៣៦២ រៀល លក់ចេញ ៣៦៦ រៀល ។ ទន្ទឹមនេះ ១ បាតថៃ ទិញចូល ១៣០ រៀល លក់ចេញ ១៣១ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៧៧ រៀល លក់ចេញ ១៧៩ រៀល ៕
ចែករំលែកព័តមាននេះ