ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា​.​ប់​ជា​បន្តបន្ទាប់​គ្នា​រហូត​១២​នាក់ ក្រោយ​ពេល​ទៅ​កំដរ​ក្នុង​ពិធីបុណ្យ​ស​.​ព​អ្នក​ភូមិ​ជាមួយ​គ្នា

2 ឆ្នាំ មុន
  • កណ្តាល

លោក មេឃុំ​សារិកាកែវ បាន​អោយ​ដឹង​ថា រហូត​មក​ដល់​វេលា​ម៉ោងជាង​៥​ល្ងាច ថ្ងៃ​ទី​១៩ ខែឧសភាមាន​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​តា​ស្គរ បាន​ស្លា​.​ប់​ជា​បន្តបន្ទាប់​គ្នា​ចំនួន

ខេត្តកណ្តាល ៖ យោង​តាម​ការ​បញ្ជាក់​ពី​លោក មន សុ​ឃឿ​ន មេឃុំ​សារិកាកែវ បាន​ប្រាប់​អោយ​ដឹង​ថា រហូត​មក​ដល់​វេលា​ម៉ោងជាង​៥​ល្ងាច ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២១​នេះ មាន​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​តា​ស្គរ ឃុំ​សារិកាកែវ ស្រុក​ល្វាឯម ខេត្តកណ្តាល បាន​ស្លា​.​ប់​ជា​បន្តបន្ទាប់​គ្នា​ចំនួន​១២​នាក់​ហើយ និង​៥​នាក់​ទៀត​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ បន្ទាប់​ពី​ពួក​គាត់​បាន​ទៅ​ចូលរួម​កំដរ​ក្នុង​ពិធីបុណ្យ​ស​.​ព​អ្នក​ភូមិ​ជាមួយ​គ្នា ហើយ​បាន​ផឹកស្រា​.​ស កាលពី​យប់​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២១ កន្លង​ទៅ​។

តែ​ទោះ​យ៉ាងណា ករណី​មនុស្ស​ស្លា​.​ប់​បន្តបន្ទាប់​គ្នា​ចំនួន​១២​នាក់ និង​សម្រាក​ព្យាបាល​៥​នាក់​ខាងលើ​នេះ លោក មន សុ​ឃឿ​ន មេឃុំ មិន​ទាន់​ហ៊ាន​បញ្ជាក់​ប្រាប់​ពី​មូលហេតុ​អោយ​ដឹង​នោះ​ទេ ព្រោះ​មន្ត្រី​ជំនាញ​កំពុង​តែ​ចុះ​ស្រាវជ្រាវ ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ តែ​លទ្ធផល​ពុំ​ទាន់​ដឹង​ឡើយ​។

ហើយ​នៅ​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២១​នេះ អាជ្ញាធរ សមត្ថកិច្ច ក្រុម​គ្រូពេទ្យ ក្រុម​យុវជន និង​ប្រជា​ការពារ​ភូមិ បាន​ប្រមូល​អ្នក​ពាក់ព័ន្ធ​ដែល​ទៅ​ចូលរួម​ពិធីបុណ្យ​ស​.​ព​នោះ​ចំនួន​៨៤​នាក់​មក​ពិនិត្យ​សុខភាព ប៉ុន្តែ​ដោយ​សុខភាព​ពួក​គាត់​ធម្មតា ក៏​អោយ​ពួក​គាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ​ផង​ដែរ​។

ដោយឡែក​ក្រុម​គ្រួសារ​អ្នក​ស្លា​.​ប់​បាន​ដាក់​ការ​សង្ស័យ​ថា ការ​ស្លា​.​ប់​របស់​ប្តី ឬ​កូនចៅ​គាត់ គឺ​បណ្តាល​មក​ពី​ពុល​ស្រា​.​ស ដែល​ផឹក​ពេល​ទៅ​កំដរ​បុណ្យ​ស​.​ព​គេ​ក្បែរ​ផ្ទះ លុះ​ពេល​មក​ដល់​ផ្ទះ​វិញ​ក៏​មាន​អាកា​រៈ​ក្តៅ​ស្រែក​ទឹក និង​រឹង​ខ្ញង់​ដៃជើង បាន​តែ​១​ថ្ងៃ​ឬ​២​ថ្ងៃ ក៏​បែកពពុះមាត់​ត្រដរ​ដាច់ខ្យល់​ស្លា​.​ប់​តែ​ម្តង​។

ហើយ​ខ្លះ​ទៀត​មាន​អាកា​រៈ​ដូច​គ្នា លុះ​យក​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក បាន​តែ​៣​ថ្ងៃ ៤​ថ្ងៃ ៥​ថ្ងៃ ឬ​៦​ថ្ងៃ ៧​ថ្ងៃ ឬ​ក៏​៨​ថ្ងៃ ទៅ​៩​ថ្ងៃ គឺ​ដាច់ខ្យល់​ស្លា​.​ប់​ជា​បន្តបន្ទាប់​គ្នា​។ ចុង​ក្រោយ ក្រុម​គ្រួសារ​ស​.​ព​ទាំង​១២​នាក់​ខាងលើ សូម​សំណូមពរ​ដល់​អាជ្ញាធរ​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ មេត្តា​ជួយ​អោយ​បានដឹង​លទ្ធផល​ឆាប់​ៗ​ផង​។

គួរ​បញ្ជាក់​ថា ចំពោះ​អ្នក​ស្លា​.​ប់​មិន​ទាន់​បាន​ស្គាល់ឈ្មោះ​អស់នោះ​ទេ ដោយសារ​អាជ្ញាធរ​ជាប់រវល់​មិន​បាន​បញ្ជាក់​ប្រាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ