ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​សុំទាន ចាស់ជរា ស្ត្រី​រកស៊ីផ្លូវភេទ បាន​ចាក់​វ៉ាក់សាំង​ការពារ​កូ​វី​ដ​-១៩

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោកស្រី មុំ ចាន់​ដា​នី ប្រធាន​មន្ទីរ​សង្គមកិច្ច​អតីត​យ​ទ្ធ​ជន និង​យុវ​នីតិសម្បទា​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា មជ្ឈមណ្ឌល​សំចត​សង្គមកិច្ច (​ព្រៃ​ស្ពឺ​)…

រាជធានី​ភ្នំពេញ ៖ លោកស្រី មុំ ចាន់​ដា​នី ប្រធាន​មន្ទីរ​សង្គមកិច្ច​អតីត​យ​ទ្ធ​ជន និង​យុវ​នីតិសម្បទា​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា មជ្ឈមណ្ឌល​សំចត​សង្គមកិច្ច (​ព្រៃ​ស្ពឺ​) នា​ព្រឹក​ថ្ងៃ​ពុធ ៨​កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២១​នេះ ជន​រង​គ្រោះ​-​ជន​ងាយ​រង​គ្រោះ​ចំនួន​៣៤៣​នាក់ (​ស្រី​ចំនួន ១៤០ នាក់​)​ក្នុង​នោះ​រួម​មាន​៖ ជនអនាថា ជន​ចាស់ជរា​គ្មាន​ទីពឹង អ្នក​សុំទាន​ស្ត្រី​រកស៊ី​ផ្លូវភេទ ជន​មាន​ស្មារតី​មិន​ប្រក្រតី ជន​ចំណាកស្រុក​ពី​តាម​បណ្ដា​ខេត្ត គ្មាន​ទីពឹង​ទទួល​បានការ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វី​ដ ១៩ លើក​ទី​១​។

លោកស្រី មុំ ចាន់​ដា​នី ថ្លែង​អំណរ​អគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​បាន​ផ្ដល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ ដល់​ជន​រង​គ្រោះ​ជន​ងាយ​រង​គ្រោះ​ដែល​កំពង់​ស្នាក់​នៅ​ក្នុង​មណ្ឌល​សំចត (​ព្រៃ​ស្ពឺ​)​។ សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​គោរព​ជូន​ចំពោះ​ឯកឧត្តម វង សូត្រ រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា​។ សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​គោរព​ជូន​ចំពោះ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​។

សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​គ្រប់​ជូន​ចំពោះ​លោក​វេជ្ជបណ្ឌិត លោកគ្រូ​ពេទ្យ​អ្នកគ្រូ​ពេទ្យ (​ទ័ព​អាវ​ស​) ដែល​បាន​ជាប់ចិត្ត​ទុកដាក់​ខ្ពស់​ព្យាបាល​អ្នកជំងឺ​វីត​-19 ថែទាំ​សុខភាព និង​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ទប់ស្កាត់​កូ​វី​ដ​-១៩​។ សូម​គោរព​ថ្លែងអំណរគុណ​ដល់​កងកម្លាំង​គ្រប់​ប្រភេទ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់​ដែល​បាន​យកចិត្តទុកដាក់ ការពារ​អាយុជីវិត​ប្រជា​ពលរ​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ នៅ​តាម​មូលដ្ឋាន​ទូ​ទាំង​ប្រទេស ជា​ពិសេស​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​៕ ដោយ ៖ ច​ន ណា​រិ​ទ្ធ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ