ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនាស់​រឿង​របង​ព្រំ​ដី​អាជ្ញាធរ​បែរជា​ចុះ​ផ្អាក​ការដ្ឋាន​មេការ និង​កម្មករ​ផ្ទុះ​ការ​តវ៉ា

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ម្ចាស់​បុរី​ក៏​ដូច​មេការ និង​កម្មករ​សំណង់​បុរី ផេ​ន​សៀ ប្រមាណ​១០០​នាក់ បាន​មាន​ប្រតិកម្ម យ៉ាង​ខ្លាំង ដោយ​ផ្ទុះ​ការ​តវ៉ា​ខណៈ​ដែល​អាជ្ញាធរ​ខណ្ឌឫស្សីកែវ​បាន​ចុះ​រុះរបង​ស័ង្កសី​ទំនាស់​ព្រំ​ដី ព្រមទាំង​ផ្អាក​ការដ្ឋាន​ទាំងមូល​រង់ចាំ​ការ​ដោះស្រាយ​គ្នា​។…

រាជធានី​ភ្នំពេញ ៖ ម្ចាស់​បុរី​ក៏​ដូច​មេការ និង​កម្មករ​សំណង់​បុរី ផេ​ន​សៀ ប្រមាណ​១០០​នាក់ បាន​មាន​ប្រតិកម្ម យ៉ាង​ខ្លាំង ដោយ​ផ្ទុះ​ការ​តវ៉ា​ខណៈ​ដែល​អាជ្ញាធរ​ខណ្ឌឫស្សីកែវ​បាន​ចុះ​រុះរបង​ស័ង្កសី​ទំនាស់​ព្រំ​ដី ព្រមទាំង​ផ្អាក​ការដ្ឋាន​ទាំងមូល​រង់ចាំ​ការ​ដោះស្រាយ​គ្នា​។ ការ​តវ៉ា​នេះ បាន​ផ្ទុះ​ឡើង​កាលពី​វេលា​រសៀល​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២១ នៅ​ចំណុច​ការដ្ឋាន​សំណង់ ដែល​ស្ថិត​នៅ​ភូមិ​ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។

ការ​ផ្អាក​សំណង់​នេះ​ត្រូវ​បាន​ខាង​បុរី​ចាត់​ទុក​ថា​វា​មិន​ត្រឹមត្រូវ​នោះ​ទេ​។ តាម​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ការ​ចុះរ​រើ របង​ស័ង្កសី​នេះ​ដោយសារ​តែ​មាន​ទំនាស់​ព្រំ​ដី​រវាង​បុរី និង​ភាគី​ខាង​លោក ម៉ឹង មក​រា ដែល​មាន​ដី​ជាប់​ព្រំ​គ្នា​។ តាម​លោក ប្រា​ជ សីហា អភិបាលរង​ខណ្ឌឫស្សីកែវ បាន​ឲ្យ​ដឹង​ថា ដោយសារ​តែ​មាន​ទំនាស់​គ្នា​រឿង​ព្រំ​ដោយ​ភាគី​ម្ខាង​ប្តឹង ទើប​អាជ្ញាធរ​ចុះ​មក​រុះរើ​របង​ស័ង្កសី​ទំនាស់​នោះ ព្រមទាំង​ណែនាំ​ឲ្យ​ផ្អាក​ការដ្ឋាន​សាងសង់​បុរី​ជា​បណ្តោះអាសន្ន​សិន រួច​ធ្វើការ​សម្របសម្រួល​ជាមួយ​អ្នក​ជាប់​ព្រំ​រហូត​ដល់​ចប់​សព្វគ្រប់​ទើប​អាច​បន្ត​សាងសង់​ទៀត​បាន​។

នៅ​ពេល​ដែល​អាជ្ញាធរ​ចុះ​រុះរើ​របង និង​ផ្អាក​ការដ្ឋាន​មេការ​សំណង់​ក៏​ដូច​ជា​កម្មករ​សំណង​ក៏​បាន​នាំ​គ្នា​ជួប​ប្រមូលផ្តុំ​ដើម្បី​តវ៉ា​តែ​ម្តង​។ លោក គិត ពង្ស​ពិសិដ្ឋ ប្រធាន​រដ្ឋបាល​បុរី ផេ​ន សៀ បាន​មាន​ប្រតិកម្ម​ថា ការ​ចុះ​ផ្អាក​ការដ្ឋាន​សំណង់​នេះ វា​មិន​ត្រឹមត្រូវ​នោះ​ទេ ព្រោះ​ទំនាស់​រឿង​សាងសង​របង​នោះ​ទេ​។ ការ​បិទ​ការដ្ឋាន​តើ​ឲ្យ​កម្មករ​មានការ​ងារ​ណា​ធ្វើ?។ តាម​ប្រធាន​រដ្ឋបាល​រូប​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា ដំបូង​ឡើយ លោក ក៏​បាន​ផ្តល់​ដំណឹង​ទៅ​សង្កាត់ ខណ្ឌឫស្សីកែវ ដើម្បី​ធ្វើ​របង ហើយ​លោក​អភិបាលរង​ក៏​បាន​ឲ្យ​ធ្វើ​ទៅ​កុំ​ឲ្យ​តែ​ចូល​ដី​គេ​។ នៅ​ពេល​កាយ​ព្រំ​ធ្វើ​របង​ថ្ម​ក៏​បាន​បាក់​របើក​ស័ង្កសី​របង​ចាស់​របស់​ភាគី​ម្ខាង​ទៀត​។

ខ​ណះ​នោះ ស្រាប់តែ​អ្នក​ជាប់​ព្រំ​ក៏​បាន​ប្តឹង​ទៅ​សាលា​ខណ្ឌឫស្សីកែវ​ហាមឃាត់​ព្រមទាំង​ប្តឹង​ទាមទារ​ប្រាក់​ចំនួន​៣​ម៉ឺន​ដុល្លារ តែ​គាត់​សុំ​ធ្វើ​របង​ស័ង្កសី​ដែល​កាយ​ដី​បាក់​នោះ​វិញ តែ​គាត់​ពុំ​ព្រម​។ លុះ​ក្រោយមក​ជាង​ក៏​បាន​ធ្វើ​របង​ស័ង្កសី​ដែល​កាយ​ដី​បាក់​នោះ​សង​វិញ តែ​ម្ចាស់​មិន​ទទួលយក​ថែម​ទាំង​ប្តឹង​ឲ្យ​អាជ្ញាធរ​ខណ្ឌឫស្សីកែវ ចុះ​មក​រុះរើ​ចោល​។ តាម​ប្រធាន​រដ្ឋបាល បាន​ឲ្យ​ដឹង​ទៀត​ថា ទំនាស់​រឿង​សង់​របង​ព្រំ​ដី​ត្រូវ​ផ្អាក​ការ​សង​របង​មិន​ត្រូវ​អាជ្ញាធរ ចុះ​មក​ផ្អាក​ការដ្ឋាន​សាងសង់​សំណង់​បុរី​ទាំងមូល ដែល​សាងសង់​ជិត​រួចរាល់​ហើយ​នោះ​ទេ​។ ការដ្ឋាន​សំណង់​បុរី​នេះ​មានច្បាប់​អនុញ្ញាត​ពី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​ត្រឹមត្រូវ​។ បើ​ត្រូវ​ផ្អាក​គួរតែ​សមត្ថកិច្ច​ក្រសួង ឬ​ក៏​រដ្ឋបាល​រាជធានី​ភ្នំពេញ​មិន​ត្រូវ​សាលា​ខណ្ឌ​ចុះ​ផ្អាក​នោះ​ទេ​៕ ដោយ ៖ ម៉េ​ង ធា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ