ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើមឈើ Ash នឹង​ផុត​ពូជ​នៅ​អង់គ្លេស​ឆ្នាំ​2032

8 ឆ្នាំ មុន

Ash Dieback បង្ក​ដោយ​វីរុស​ផ្សិត Chalara Fraxinea បាន​សម្លា.ប់​ដើមឈើ​ជា​ច្រើន​ចាប់ពី​ពាក់កណ្តាល​ទសវត្សរ៍​ទី​៩០ ជា​ពិសេស​នៅ​អឺរ៉ុប​ខាងកើត និង​ខាងជើង ។ មាន​ចំនួន​៩០%​នៃ​ដើមឈើ Ash នៅ​ដា​ណឺ​ម៉ាក​ត្រូវ​បាន​បំផ្លាញ

Ash Dieback បង្ក​ដោយ​វីរុស​ផ្សិត Chalara Fraxinea បាន​សម្លាប់​ដើមឈើ​ជា​ច្រើន​ចាប់ពី​ពាក់កណ្តាល​ទសវត្សរ៍​ទី​៩០ ជា​ពិសេស​នៅ​អឺរ៉ុប​ខាងកើត និង​ខាងជើង ។ មាន​ចំនួន​៩០%​នៃ​ដើមឈើ Ash នៅ​ដា​ណឺ​ម៉ាក​ត្រូវ​បាន​បំផ្លាញ ។ ផ្សិត​នេះ​ត្រូវ​អ្នក​វិទ្យាសាស្ត្រ​ពិពណ៌នា​ដំបូង​នៅ​ឆ្នាំ​២០០៦ ។

ដើម Ash រក​ឃើញ​នៅ​អង់គ្លេស​អំឡុង​ឆ្នាំ​២០១២ ប៉ុន្តែ​កាលពី​ខែតុលា ឆ្នាំ​២០១៤ វា​ត្រូវ​គេ​ប្រទះ​ឃើញ​នៅ​លើ​ដើមឈើ ។ ត្រឹមតែ​រយៈពេល​ពីរ​បី​ស​ប្តា​ហ៍​ក្រោយ វីរុស​ផ្សិត Chalara Fraxinea រីក​រាលដាល​នៅ​តំបន់​ជា​ច្រើន​។ នៅ​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​ទៀត វា​នឹង​រាលដាល​ពេញ​ប្រទេស ដែល​ធ្វើ​ឱ្យ​ព្រៃ Ash នៅ​អង់គ្លេស​ច្រើន​បំផុត ៩០​លាន​ដើម​ត្រូវ​បំផ្លាញ​គ្មាន​សល់​។ មិន​ត្រឹមតែ​ព្រៃឈើ​ទេ ពោល​គឺ​ភាវៈ​ផ្សេង​ទៀត​ដូច​ជា​បក្សាបក្សី និង​សត្វ​ច្រើន​ប្រភេទ​ទៀត​ដែល​រស់នៅ​អាស្រ័យ​លើ​ដើមឈើ​ក៏​ត្រូវ​បាត់បង់​ដែរ >