ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​សង្ហា​សាច់ដុំ​ធំ​ៗ​អតីត​បុរសឯក​អន្តរជាតិ​នឹង​ចូល​ប្រកួត​ស៊ី​ហ្គេ​ម​លើក​ដំបូង និង​​រំពឹង​ថា​ឈ្នះ​មេ​ដាយ​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បើ​ទោះជា​ការ​ប្រកួត​ជា​លក្ខណៈ​កីឡា គឺជា​ការ​ប្រកួត​លើក​ដំបូង ប៉ុន្តែ​អតីត​បុរសឯក លោក អ៊ិត សុធា ហាក់​

រាជធានីភ្នំពេញ ៖ បើ​ទោះជា​ការ​ប្រកួត​ជា​លក្ខណៈ​កីឡា គឺជា​ការ​ប្រកួត​លើក​ដំបូង ប៉ុន្តែ​អតីត​បុរសឯក លោក អ៊ិត សុធា ហាក់​មាន​ជំនឿ​ចិត្ត​ខ្ពស់​ថា​លោក​នឹង​ឈ្នះ​មេដាយ ដោយ​ទោះ​មិន​បាន​មេដាយមាស ក៏​ពិតជា​បាន​មេដាយ​ណាមួយ​ជូន​ជាតិ​។ ការ​រំពឹង​បែប​នេះ គឺ​បន្ទាប់​ពី​លោក​ជឿជាក់​លើ​ការ​ហ្វឹកហាត់​របស់​ខ្លួន និង​សម្អាង​ថា នា​ពេល​កន្លង​មក​គឺ​លោក​ក៏​ធ្លាប់​មើល​គេ​ចូល​ប្រកួត គឺ​មិនល្អ​ជាង​លោក​ណាស់​ណាស់​។

លោក អ៊ិត សុធា ធ្លាប់តែ​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​តែ​ប៉ុណ្ណោះ ដោយ​ក្រោយ​ពី​បាន​ចូល​ប្រកួត​លើ​ឆាក​អន្តរជាតិ ហើយ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៤ Mister United World ឆ្នាំ​២០១៩ បុរស​ឯករូប​នេះ ទទួល​បានការ​ចាប់អារម្មណ៍​នៅ​ក្នុង​វិស័យ​សម្ដែង ដោយ​ម្នាក់​កត់​សម្គាល់ថា ទីផ្សារ​សិល្បៈ​របស់​លោក​ឈាន​ឡើង​កាន់តែ​ខ្លាំង​។ ដូច្នេះ​ហើយ​ទើប​ម្នាក់​ៗ​ភ្ញាក់ផ្អើល​នៅ​ពេល​លោក​ស្រាប់តែ​បាន​ក្លាយជា​កីឡាករ​ជម្រើសជាតិ​តំណាង​អោយ​ប្រទេស​កម្ពុជា ដោយ​បាន​ជ្រក​ក្នុង​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម និង​ត្រៀម​ទៅ​ប្រកួត​សាច់ដុំ ក្នុង​នាម​ជា​កីឡាករ លើ​វិ​ញ្ញា​ប្រកួត​សាច់​ដុំ​នៅ​ស៊ី​ហ្គេ​ម ដែល​នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​វៀតណាម ​។

ថ្វី​ត្បិត​តែ​ការ​ប្រកួត​ដ៏​ធំ​មួយ​នេះ គឺជា​លើក​ដំបូង និង​ជា​ការងារ​ថ្មី​ដែល​មិន​ធ្លាប់​ប្រឡូក បន្ទាប់​ពី​ក្លាយជា​តារា​សិល្បៈ តែ​លោក អ៊ិត សុធា ហាក់​មាន​ជំនឿ​ចិត្ត​ខ្ពស់​លើ​ភារកិច្ច​មួយ​នេះ​។ លោក​បញ្ជាក់​ថា ដោយសារ​តែ​លោកនិយម​ហាត់​លើក​សាច់ដុំ អោយ​មាន​រាង​ស្អាត ទើប​ខាង​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម​ជ្រើសរើស​ជា​កីឡាករ​ជម្រើសជាតិ ដោយ​តម្រូវ​អោយ​លោក​ចូល​ប្រកួត​ស៊ី​ហ្គេ​ម​លើ​វិញ្ញាសារ​សាច់ដុំ ក្នុង​ប្រភេទ​ទម្ងន់​៨០​គីឡូក្រាម​។ ជាមួយនឹង​ការ​ទទួល​បាន​ឱកាស​ដ៏​កម្រ​នេះ លោក​ថា ខ្លួន​កាន់តែ​ប្រឹង​ហាត់ ដោយ​ក្រៅពី​ប្រឹង​ហាត់​លើក​សាច់​អោយ​បាន​សាច់​ស្អាត លោក​ក៏​ត្រូវ​រក្សា​គីឡូ​អោយ​បាន​ដាច់ខាត ក្នុង​ប្រភេទ​ទម្ងន់​៨០​គីឡូក្រាម ដោយ​មិន​ដែល​ប្រហែស​នោះ​ដែរ​។

​រាល់ថ្ងៃ​លោក​មិន​ដែល​ភ្លេចខ្លួននោះ​​ទេ ហើយ​ក៏​ជា​ការ​លំបាក​ផង​ដែរ ដែល​ត្រូវ​ប្រឹងប្រែង​ហ្វឹកហាត់​រាល់ថ្ងៃ ប្រឹង​យក​សាច់ដុំ​ទ្រូង​ផង សាច់ដុំ​ស្មារ​ផង និង សាច់ដុំ​ត្រកៀក​កំភួនជើង​ផង អោយ​បាន​សាច់ដុំ​ស្អាត តាម​អ្វី​ដែល​វិញ្ញាសារ​ចង់បាន​។ លោក​ត្រូវ​ហាត់​អោយ​បាន​សាច់ដុំ​ធំ ហើយ​បាន​សាច់​ស្ងួត ណែន​ល្អ និង​ត្រូវធ្វើ​តាម​បច្ចេកទេស​គ្រប់​ជំហាន ដោយ​មិនមែន​គ្រាន់តែ​ហាត់​អោយ​តែ​បាន​សាច់ដុំ​តែ​ម្យ៉ាង​ទេ​។ នេះ​គឺជា​លើក​ទី​១ បើ​មិន​រាប់​ការ​ឡើង​ប្រកួត​ជា​បុរសឯក ដែល​ធ្លាប់​ជាប់​ចំណាត់ថ្នាក់​លេខ​៤​ក្នុង​ការ​ប្រកួត​នៅ​ថៃ​លើ​ឆាក​អន្តរជាតិ​នា​ពេល​កន្លង​មក តែ​លោក​ប្រាប់​ថា មិនមែន​ជា​រឿង​ខុស​គ្នា​ទេ ដោយ​គ្រាន់តែ​មួយ​គឺជា​ការ​ប្រកួត​សម្រស់ និង មួយទៀត​គឺ​ប្រកួត​សាច់ដុំ និង​គឺជា​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ដូច​តែ​គ្នា​ទេ​។

អ្វី​ដែល​ពិបាក​បំផុត គឺ​លោក​ក៏​ត្រូវ​តម​របប​អាហារ និង ត្រូវ​ថែ​សុខភាព​ដើម្បី​បង្កើន​ការ​ហ្វឹកហាត់​ផង​ដែរ ដើម្បី​អោយ​ការ​ប្រកួត​នៅ​ស៊ី​ហ្គេ​ម​នៅ​វៀតណាម នា​ខែ​១១​នេះ ទទួល​បាន​ជោគជ័យ​។ លោក​មានការ​រំពឹង​ថា នឹង​បាន​មេដាយ​ណាមួយ​ត្រលប់​មក​វិញ ដែល​ក្ដី​រំពឹង​នេះ​ក៏​ត្រូវ​បាន​ហ្វេ​ន​ៗ ដែល​គាំទ្រ​ការ​ដើរ​ម៉ូ​ដ និង ការ​សម្ដែង​របស់​លោក​នា​ពេល​កន្លង​មក ជូនពរ​អោយ​លោក​ជោគជ័យ នៅ​ក្នុង​ការ​ប្រកួត​ស៊ី​ហ្គេ​ម​លើក​ដំបូង​នេះ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ