សមត្ថកិច្ចចុះត្រួតពិនិត្យឱសថស្ថានចំនួន ០៦ នៅក្រុងស្វាយរៀង រកឃើញអាល់កុលក្លែងក្លាយ ១កាន និង ៤៥យួរ ស្មើ ៣០០លីត្រ
- ស្វាយរៀង
ខេត្តស្វាយរៀង៖ នៅព្រឺកថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១ មន្ត្រីសាខា ក ប ប ខេត្តស្វាយរៀងដឺកនាំដោយលោកផឹង…
ខេត្តស្វាយរៀង៖ នៅព្រឺកថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១ មន្ត្រីសាខា ក ប ប ខេត្តស្វាយរៀងដឺកនាំដោយលោកផឹង…
ខេត្តស្វាយរៀង៖ នៅព្រឺកថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១ មន្ត្រីសាខា ក ប ប ខេត្តស្វាយរៀងដឺកនាំដោយលោកផឹង និល ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ថា ក.ប.ប ខេត្តស្វាយរៀង បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញផលិតផលអាល់កុល ជែលលាងដៃ និងតាមដានតំលៃទំនិញ ជាពិសេសតំលៃអាល់កុល ស្លាកសញ្ញា តំលៃម៉ាស់ នៅតាមបណ្ដាឱសថស្ថាន ស្ថិតក្នុងក្រុងស្វាយរៀង។
លោក ផឹង និល បានប្រាប់អ្នកសារព័ត៌មានថា សកម្មភាពក្រុមការងារត្រួតពិនិត្យ និងមន្ត្រីជំនាញបានពិនិត្យទៅលើអាល់កុល ជែលលាងដៃ នៅតាមឱសថស្ថាន ចំនួន ០៦ ទីតាំង និងបានប្រើប្រាស់ឧបករណ៍ធ្វើ Test Kits បឋម ទៅលើអាល់កុល និងជែលលាងដៃទាំង ០៦ ទីតាំង ដើម្បីស្វែងរកអាល់កុលក្លែងក្លាយ។
ជាលទ្ធផល ក្រោយការចុះអនុវត្តការងារ មន្ត្រីជំនាញបានរកឃើញទំនិញអាល់កុលក្លែងក្លាយ នៅក្នុងឱសថស្ថានទាំងនោះ គឺមានដាក់លក់អាល់កុលក្លែងក្លាយ «អាល់កុល ០១ កាន ស្មើ ៣០ លីត្រ» និងអាល់កុលដាក់ដបចំនួន ៤៥ យួរ ក្នុង ១យួរ មាន ១២ដប ក្នុង ១ដបស្មើ ០,៥លីត្រ ស្មើ ២៧០លីត្រ សរុប ៣០០លីត្រ។
បន្ទាប់មក មន្ត្រីជំនាញ បានធ្វើកំណត់ហេតុ ដកហូតទំនិញអាល់កុលក្លែងក្លាយទាំងនោះ យកទៅដុតកម្ទេចចោល។
លោក ផឹង និល បានបន្តថា អាល់កុលក្លែងក្លាយទាំងនេះ អាចប៉ះពាល់លើសុខភាព រួមមាន រលាកស្បែក រលាកភ្នែក ឈឺក្បាល វិលមុខ ស្រវាំងភ្នែក ងងុយគេង បាត់បង់ស្មារតី ក្អួតចង្អោរ រំខានដល់ការរំលាយអាហារ និងអាចឈានបាត់បង់ជីវិត ក្នុងករណីយកទៅលាយជាមួយស្រា ដោយបរិភោគលើសកម្រិត។
ជាមួយគ្នានេះដែរ លោកក៏បានអំពាវនាវដល់អាជីវករ និងអ្នកនាំចូលអាល់កុលទាំងអស់ ចូលរួមសហការនឹងអាជ្ញាធរ ដោយនាំចូលនូវអាល់កុលសុទ្ធ។ ចំពោះប្រជាពលរដ្ឋវិញ ក៏ត្រូវមានការប្រុងប្រយ័ត្ន ដោយត្រូវមើលស្លាកសញ្ញា និងប្រភពឱ្យបានត្រឹមត្រូវ មុននឹងទិញយកមកប្រើប្រាស់។
ចំពោះមហាជនវិញ បានលើកឡើងថា សមត្ថកិច្ច គួរតែធ្វើកំណត់ហេតុដកហូត រួចធ្វើការផាកពិន័យឲ្យធ្ងន់ធ្ងរ និងដាក់ទណ្ឌកម្មតាមផ្លូវច្បាប់ ចំពោះម្ចាស់ឱសថស្ថាន ដែលប្រព្រឹត្តិល្មើស ដាក់លក់ទំនិញក្លែងក្លាយទាំងនោះ ដើម្បីឲ្យរាងចាល។ បើគ្រាន់តែពិនិត្យឃើញថា ក្លែងក្លាយហើយដកហូត រួចយកទៅដុតបំផ្លាញចោល ហើយជនល្មើសរួចខ្លួន តើមានអីរាងចាល នៅតែប្រព្រឹត្តិដដែលៗ? រីឯសមត្ថកិច្ច ក៏ឃើញតែបង្ក្រាប។ ចុះបើសមត្ថកិច្ច មិនចុះពិនិត្យទេ តើផលប៉ះពាល់សុខភាពប្រជាពលរដ្ឋ អ្នកប្រើប្រាស់ ទៅជាយ៉ាងណា?៕ វ៉ាន់ ប៊ុនធឿន
ចែករំលែកព័តមាននេះ