ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករខេត្តស្ទឹងត្រែង ចាប់អារម្មណ៍លើការដាក់​ពូជគោ​ក្រៅប្រទេស តាមរយៈ «បាសិប្បនិមិត្ត»

2 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ គ្រាដែលប្រភេទពូជគោធំៗ ត្រូវបានបង្កាត់ដោយជោគជ័យ ហើយទទួលផលលក់ក្នុងតម្លៃខ្ពស់ ប្រជាកសិករនៅខេត្តស្ទឹងត្រែង ភាគច្រើន បានងាកមកចិញ្ចឹមគោ​តាមបែបបច្ចេកទេសវិញម្តង​។ ជាការសាកល្បង លោក ហ្វង…

ខេត្តស្ទឹងត្រែង៖ គ្រាដែលប្រភេទពូជគោធំៗ ត្រូវបានបង្កាត់ដោយជោគជ័យ ហើយទទួលផលលក់ក្នុងតម្លៃខ្ពស់ ប្រជាកសិករនៅខេត្តស្ទឹងត្រែង ភាគច្រើន បានងាកមកចិញ្ចឹមគោ​តាមបែបបច្ចេកទេសវិញម្តង​។

ជាការសាកល្បង លោក ហ្វង ប៊ុនឡាន់ អាយុ ៥២ឆ្នាំ រស់នៅភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង បានរៀបរាប់ថា កន្លងមក គាត់ចិញ្ចឹមគោធម្មតា ដែលចំណាយទុន ៥០០០ដុល្លារ។ មួយឆ្នាំក្រោយ គោរបស់គាត់ កើនបានជាង ២០ក្បាល ពេលលក់ទៅវិញ បានលុយសរុប ៨០០០ដុល្លារ។ ពោលគឺ​ចំណេញ​បាន ៣០០០ ដុល្លារ ក្នុងមួយឆ្នាំ។

កសិកររូបនេះ បន្តថា ដោយមើលពីទំហំសត្វចិញ្ចឹមរបស់ខ្លួន កើនផលបានច្រើន តែចំណូលបានតិចលោកក៏​បានងាកមកទិញមេគោខ្ពស់ល្អ ហើយដាក់មេជីវិតពូជគោក្រៅប្រទេស ដែលកូនមកអាចលក់បានតម្លៃ មួយភាគបីនៃគោធម្មតា។ កសិកររូបនេះ បានចាប់អារម្មណ៍ទៅលើពូជប្រាម៉ាន់ CY096 របស់ប្រទេសថៃ។

លោក ងិន អាន អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានបញ្ជាក់ពីសកម្មភាពដាក់ស្ពែមគោ​ដល់កសិករថា បច្ចុប្បន្មកសិករ និយមប្រើប្រាស់មេជីវិតសត្វគោធំៗ ដែលយកមកពីប្រទេសផ្សេងៗ ទៅលើគោសាច់ ឬគោខ្នាតកណ្តាលរបស់ពួកគាត់ ដើម្បីអោយ​កាត់បានជាពូជតាមតម្រូវការ។

លោកបន្តថា បច្ចុប្បន្ន អគ្គនាយកដ្ឋានពេទ្យសត្វ បានផលិតស្ពែមគោទន្លេ ហើយក៏​ទទួលបានជោគជ័យលើការបង្កាត់​មេពូជនោះដែរ។ រីឯកសិករនៅខេត្តស្ទឹងត្រែង គឺនិយមប្រើពូជ​ប្រាម៉ាន់ CY 096 មកពីប្រទេសថៃ ហើយកសិករខ្លះទៀត ប្រើពូជឥណ្ឌូ​ប្រេស៊ីល ត្រចៀកវែង មានណព៌ស ពណ៌ក្រហម និងពណ៌ខ្មៅ ពូជ B ម៉ាស្ទ័រ ពូជ ឆារ៉ូឡេ ពូជ វ៉ាគៀវ របស់ប្រទេសជប៉ុន ដែលនៅប្រទេសគេសាច់របស់វា មានគុណភាព ហើយលក់លើផ្សារទំនើបតម្លៃ ២០០ដុល្លារ ក្នុងមួយគីឡូក្រាម។

លោកអនុប្រធានការិយាល័យផលិតកម្មបសុព្យាបាល ក៏​បានបញ្ជាក់បន្ថែមថា មេជីវិតពូជគោ ដែលកសិករចង់បានតាម​តម្រូវការនោះ គេអាចដាក់បញ្ចូលមេជីវិត រហូតទៅដល់ ៤ ទៅ ៥ដង គឺលើកទី១ ការដាក់មេជីវិត អាចបង្កាត់បាន ៥០ភាគរយ លើកទី២ អាចកាត់បាន ៧៥ ភាគរយ ដាក់លើកទី៣ អាចកាត់បាន ៩០ភាគរយ និងការដាក់លើកទី៤ និងទី៥ បានន័យថា ជាន់ឈាម អាចកាត់បានស្ទើរ ១០០ភាគ ១០០។

លោកក៏បានបន្ថែមថា ដោយសារកសិករ ងាកមកចិញ្ចឹមគោ ដោយប្រើប្រាស់ការបង្កាត់ពូជ​គោ មកពីក្រៅប្រទេស គឺដោយសារខុសប្លែកត្រង់ កូនគោធម្មតា លក់បានត្រឹម ១លានរៀល។ ចំណែកកូនគោពូជ កើតមក អាចលក់បាន​តម្លៃរហូតដល់ ៣លានឯណោះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ