ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យាន ExoMars នឹង​ចុះ​ចត​នៅ​ភព​អង្គារ​ឆ្នាំ​2019

8 ឆ្នាំ មុន

យាន ExoMars គឺជា​បេសកកម្ម​បង្កើត​រួម​គ្នា​មួយ​រវាង​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប ESA និង​ទីភ្នាក់ងារ​អវកាស​សហព័ន្ធ​រុ​ស្ស៊ី Roscosmos ដែល​ត្រូវ​បាន​បែងចែក​ជា​ពីរ​ដំណាក់កាល ។

យាន ExoMars គឺជា​បេសកកម្ម​បង្កើត​រួម​គ្នា​មួយ​រវាង​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប ESA និង​ទីភ្នាក់ងារ​អវកាស​សហព័ន្ធ​រុ​ស្ស៊ី Roscosmos  ដែល​ត្រូវ​បាន​បែងចែក​ជា​ពីរ​ដំណាក់កាល ។

ដំណាក់កាល​ដំបូង​នៃ​បេសកកម្ម​នឹង​ត្រូវ​បង្កើត​នៅ​ឆ្នាំ​២០១៦ នឹង​ទៅ​ដល់​រយៈពេល ៩​ខែ​ក្រោយ ។ ដំណាក់កាល​នេះ​រួម​មានការ​គូរផែនទី​ប្រភព​ឧ​ស្ម័​ន្ម​ម៉េ​តាន និង​ឧ​ស្ម័​ន្ម​ផ្សេង​ទៀត​នៅ​លើ​ភព​អង្គារ ដើម្បី​កំណត់​រក​ទីតាំង​ល្អ​សម្រាប់​យាន ExoMars ក្នុង​ការ​សិក្សា​ពី​របកគំហើញ ថ្មី​ៗ ។ ដំណាក់កាល​ទី​២ នឹង​ធ្វើ​ឡើង​នៅ​ឆ្នាំ​២០១៨ ធ្វើ​ដំណើរ​ទៅ​ដល់​ឆ្នាំ​២០១៩ រួម​ជាមួយនឹង​យាន ExoMars ផលិត​ដោយ​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប ESA​។ វា​នឹង​ចុះ​ចត​លើ​ភព​អង្គារ​ដោយ​ប្រើប្រាស់​ប្រព័ន្ធ sky crane ដែល​គ្រាប់​រ៉ុក្កែត​ចំនួន​៤​ចុះ​ចត យឺត​ៗ​លើ​ភព​នោះ​ដោយ​ភ្ជាប់​ជាមួយនឹង​ឆត្រយោង ។

គោលបំណង​បឋម​នៃ​យាន​នេះ គឺ​ដើម្បី​ស្វែងរក​ពី​សញ្ញាណ​ជីវិត​ភាវៈរស់​លើ​ភព​អង្គា​រទាំង​បច្ចុប្បន្ន និង​អតីតកាល ។ យាន​ត្រូវ​បាន​បំពាក់​ដោយ​ឧក​បរ​ណ៍​ខួង​ដែល​រូង​ក្នុង​ជម្រៅ​២​ម៉ែត្រ ក្រោម​ផ្ទៃរាប​ស្មើ​ដើម្បី​ទាញ​យក​សមាសធាតុ​គំរូ​មួយ​ចំនួន ។ គម្រូ​ទាំង​អស់នេះ​ប​ញ្ចូ​ន​ទៅ​កាន់​មន្ទីរពិសោធន៍​តូច​មួយ​ក្នុង​ខ្លួន​របស់​យាន​ដែល​រួម​មាន sensor សម្រាប់​ម៉ូលេគុល​ជីវសាស្ត្រ ៕