ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាមចាប់ពីខេត្តកំពង់ឆ្នាំង ដល់ពោធិ៍សាត់ បានជនសង្ស័យជួញដូរគ្រឿង ៣នាក់

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យ ៣នាក់ និង​ថ្នាំញៀន​មួយចំនួន ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បញ្ជូនទៅកាន់តុលាការ កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១។ ជនសង្ស័យទាំង…

ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យ ៣នាក់ និង​ថ្នាំញៀន​មួយចំនួន ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បញ្ជូនទៅកាន់តុលាការ កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១។ ជនសង្ស័យទាំង ៣នាក់នោះ ត្រូវបាន​​ចាប់ឃាត់ខ្លួន កាលពីរសៀលថ្ងៃទី១៦ឧសភា​ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក ហង្ស សុជាតិ មេបញ្ជាការរងកងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ដោយមានការសម្របសម្រួលពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង និងបញ្ជា​ពីលោកឧត្ត​ម​សេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្តផង កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានពន្លាត ដែនដី សហការជាមួយនឹងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ តាមចាប់ជនល្មើសចំនួន ៣នាក់ ជាមួយនឹង​ថ្នាំញៀនមួយចំនួន កាលពីរសៀលថ្ងៃទី១៦ ខែឧសភា។

លោក ហង្ស សុជាតិ បានបញ្ជាក់ថា ដោយសារក្រុមជនសង្ស័យចែកចាយគ្រឿងញៀន ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង រួចឆ្លងទៅខេត្តពោធិ៍សាត់ ទើបសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានសុំពន្លាតដែនដី តាមចាប់មុខសញ្ញាចែកចាយគ្រឿងញៀន ដល់ខេត្តពោធិ៍សាត់។

ជនសង្ស័យ ទាំង ៣នាក់ ដែលបានចាប់ខ្លួននោះ រួមមាន៖ ១-ឈ្មោះ អាង ណារីន អាយុ ២១​ឆ្នាំ ២-ឈ្មោះ នោ វិទូ អាយុ ២៧ឆ្នាំ និង៣-ឈ្មោះ កែវ សុខវី អាយុ ២១ឆ្នាំ។ ទាំង ៣នាក់ មានទីលំនៅឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ក្នុងកិច្ចប្រតិបត្តិការនោះ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត បានដកហូតថ្នាំញៀន ប្រភេទយ៉ាម៉ាទឹកកកចំនួន ៨កញ្ចប់ធំ និង ៩​កញ្ចប់តូច មានទម្ងន់សរុប ៧៤,៧៤ ក្រាម ឬស្មើនឹងជិតមួយខាំ។ ជញ្ជីង​ថ្លឹងថ្នាំញៀនមួយគ្រឿង និងដកហូតរថយន្ត ២គ្រឿង។ មួយគ្រឿងម៉ាកបាឡែន ពណ៌ស គ្មានស្លាកលេខ និងមួយគ្រឿងទៀត ម៉ាកកាមរីឆ្លាម ពណ៌ទឹកមាស ពាក់ស្លាកលេខ កំពង់ចាម 2A-1230 ដកហូតម៉ូតូចំនួន ២គ្រឿង គ្មានស្លាកលេខ ព្រមទាំងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀ។

ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបាន​សាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ នៅរសៀលថ្ងៃទី១៧ ខែឧសភា៕ ពៅ សុខហ៊ាន