ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានដឹកភេសជ្ជៈក្រឡាប់ ទាំងយប់ អ្នកភូមិដណ្តើមគ្នារើសប្រញាយ

2 ឆ្នាំ មុន
  • កំពត

កំពត​៖ អ្នក​ភូមិ​ដណ្ដើម​គ្នា រើស​ភេសជ្ជៈទាំងព្រឹកព្រលឹម​ ដោយសារតែឡាន​ក្រឡាប់ កាលពីយប់​។ ពលរដ្ឋនៅភូមិដើមចារ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច រួមទាំងអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៣៣​ កាលពីព្រឹកព្រលឹមថ្ងៃទី១៨…

កំពត​៖ អ្នក​ភូមិ​ដណ្ដើម​គ្នា រើស​ភេសជ្ជៈទាំងព្រឹកព្រលឹម​ ដោយសារតែឡាន​ក្រឡាប់ កាលពីយប់​។ ពលរដ្ឋនៅភូមិដើមចារ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច រួមទាំងអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៣៣​ កាលពីព្រឹកព្រលឹមថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ បានរើសភេសជ្ជៈ​​គ្រប់​មុខ ដែល​ក្រុមហ៊ុន​ឯកជន​មួយ បាន​ដឹ​កតាមរថយន្តដាក់អោយដេប៉ូ នៅ​ផ្សារ​កំពង់​ត្រាច។

ប៉ុន្តែរថយន្តដឹកភេសជ្ជៈនោះ មិនទាន់ដឹកដល់គោលដៅផង ក៏ក្រឡាប់ កាលពីវេលាម៉ោង ៩ និង ៣០នាទីយប់ ថ្ងៃទី១៧ ខែឧសភា នៅខាងលិចសាលាឃុំកំពង់ត្រាច ប្រហែល ១០០​ម៉ែត្រ។

ពលរដ្ឋម្នាក់ នៅភូមិចារ ដែលមានផ្ទះនៅជិតកន្លែងកើតហេតុ បាននិយាយប្រាប់អោយដឹងថា រថយន្តដឹកសំភារៈ​ជាចាបហ៊ួយនោះ រួមមាន ភេសជ្ជៈ​ច្រើនជាងគេ បានបើកមកពីទិសខាងលិច ទៅកើតហើយ​ស្របនឹងមានភ្លៀងធ្លាក់ផង តែមិនដឹងបើកវ៉ារថយន្តផ្សេងទៀត ក៏​មិនដឹងរថយន្តដឹកភេសជ្ជៈនោះ ក៏រេចង្គូតទៅឆ្វេងដៃ បុករះដើមឈើចំនួន ២ដើមបន្ថែមទៀត បណ្ដាលអោយរលំ និងរថយន្តក៏​ត្រូវបានក្រឡាប់ធ្វើអោយសំភារៈ ក្នុងរថយន្តបែកធ្លាយ ខ្ទាតពេញដី។

ពលរដ្ឋរូបនេះ បាននិយាយថា ភ្លាមៗនោះ អ្នកបើកបរ និងព្រូទានម្នាក់ បានទាក់ទងហៅថៅកែនៅឯស្រុកឈូក អោយមកស្ទូចរថយន្តក្រឡាប់ យកចេញពីកន្លែងកើតហេតុ អោយបានឆាប់។ លុះម៉ោង ២ទៀបភ្លឺថ្ងៃទី១៨​ឧសភា ទើបស្ទូចរថយន្តក្រឡាប់នោះ ចេញពីកន្លែងកើតហែតុ។​ នៅសល់តែដំបូល​រថយន្តតែប៉ុណ្ណោះ ដែលម្ចាស់រថយន្ត ប្រមូលទៅមិនអស់ និងភេសជ្ជៈជាច្រើនមុខ ត្រូវបានភូមិចេញមកដណ្ដើមគ្នា៕ កែវ ឆាត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ