ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១ថ្ងៃ បាត់បង់ជីវិត ២នាក់ នៅឃុំកំពង់ត្រាចខាង​លិច ដោយរន្ទះបា.ញ់ និងឆក់ខ្សែភ្លើង

2 ឆ្នាំ មុន
  • កំពត

កំពត៖ អ្នកភូមិ ២នាក់ បាត់បង់ជីវិត ក្នុងថ្ងៃតែមួយ។ ម្នាក់ ត្រូវ​រន្ទះបាញ់ និងម្នាក់ទៀត ត្រូវឆក់ខ្សែភ្លើង​។ ក្នុងនោះ…

កំពត៖ អ្នកភូមិ ២នាក់ បាត់បង់ជីវិត ក្នុងថ្ងៃតែមួយ។ ម្នាក់ ត្រូវ​រន្ទះបាញ់ និងម្នាក់ទៀត ត្រូវឆក់ខ្សែភ្លើង​។ ក្នុងនោះ ពល​រដ្ឋ​ម្នាក់​ ឈ្មោះ វិត ថា ភេទប្រុស អាយុ ៤៨ឆ្នាំ ​នៅ​ភូមិ​កណ្ដាល​ទួល ឃុំ​កំពង់​ត្រាច​ខាង​លិច ​ស្រុកកំពង់ត្រាច​ ត្រូវបានរន្ទះបាញ់ ​ស្លាប់​នៅនឹងកន្លែង កាលពីវេលាម៉ោង ២ និង ៣០នាទី រសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១។

​ស្ត្រីជាប្រពន្ធបុរសរងគ្រោះ បាន​ប្រាប់ថា កាលពីព្រឹកថ្ងៃទី១៨ ខែឧសភាថា គាត់ពីរនាក់ប្ដីប្រពន្ធ បានទៅចំការដំណាំនៅ​ខាងជើងការដ្ឋានថ្មក្រុមហ៊ុនចិនភ្នំទ្រូងអណ្ដើក ជាប់ព្រំប្រទល់ខេត្តកំពត និងខេត្តកែប។ តែពេលនោះ មានភ្លៀងធ្លាក់ និងផ្គរលាន់។ ចំណែកគាត់ ជាប្រពន្ធ បានឈរបេះសណ្ដែកគួ និងប្ដីគាត់ឈរមើលគោ ស្រាប់តែឮសំលេងផ្គរលាន់​បាញ់ក្រាំង។ គាត់ជាប្រពន្ធបានងាកមើលប្ដី មិនឃើញ។ ឃើញ​តែអាវភ្លៀង។ គាត់ជាប្រពន្ធបានលាន់មាត់ថា ប្រហែលផ្គរលាន់បាញ់ប្ដីគាត់ឬ? ស្រាប់តែដើរមកមើល ទើបឃើញប្ដីគាត់ដេកផ្កាប់មុខ នៅក្នុងទឹក ទើបរត់មកប្រាប់បងប្អូននាក់ភូមិ អោយមកជួយ យកសពបុរសជាប្ដី មកផ្ទះ។

ក្នុងថ្ងៃតែមួយនោះដែរ បុរសវ័យក្មេងម្នាក់ ឈ្មោះ សុខ ជាំ ភេទប្រុស អាយុ ២៤ឆ្នាំ នៅភូមិកណ្ដាលទួល ឃុំកំពង់ត្រាចខាងលិច ត្រូវបានចរន្តអគ្គិសនី ឆក់ស្លាប់ កាលពីវេលាម៉ោង ១២​ថ្ងៃត្រង់ ថ្ងៃទី១៧ ខែឧសភា នៅក្នុងរោងចក្រកាត់ដេរក្រុមហ៊ុនពូចិនកណ្ដាលទួល។

ក្រុមសាច់ញាតិ បានឲ្យដឹងថា ជនរងគ្រោះ ដែល​ឆ្លងចរន្តអគ្គិសនីឆក់ស្លាប់ នៅក្នុងរោងចក្រក្រុមហ៊ុនពូចិននេះ គឺជនរងគ្រោះ ទើបតែការប្រពន្ធបាន ២ខែកន្លះទេ។

នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ លោក ជួន សុភា អភិបាលរងស្រុកកំពង់ត្រាច រួមទាំងលោកចេងតាន់ មេឃុំកំពង់ត្រាចខាងលិច បានយក​អំណោយអនុសាខាកាកបាទក្រហមស្រុក យកទៅជួនគ្រួសារសពទាំងពីរ។ ក្នុងគ្រួសារសពនិមួយៗ ទទួលបានអង្ករ ២៥​គីឡូក្រាម និង ២០ម៉ឺនរៀល។

លោក ជួន សុភា អភិបាលរង ក៏បានចូលរួមរំលែកទុក្ខ​គ្រួសារសព ដែលជាគ្រោះធម្មជាតិ ហើយក៏​គ្មាននរ​ណា ចង់អោយបាត់បង់សមាជិក ក្នុងគ្រួសារណាមួយ ដែល​សុទ្ធតែមានការស្ដាយស្រណោះគ្រប់ៗគ្នា។ នៅព្រឹកថ្ងៃដដែលនោះ តំណាងក្រុមហ៊ុនពូចិន ក៏បានឧបត្ថម្ភ​ដល់អ្នកស្លាប់​ ដោយ​ឆក់ខ្សែភ្លើងផងដែរ៕ កែវ ឆាត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ