ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមការងារសម្អាតប្រាសាទរួម ចំណែកយ៉ាង​សំខាន់ ក្នុងការលើកតម្លៃបរិស្ថាន ក្នុងតំបន់​រមណីយដ្ឋានអង្គរ

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប៖ ក្រុមការងារសម្អាតប្រាសាទ ម៉្លេះតំបន់រមណីយដ្ឋានអង្គរ នឹងមិនស្រស់ស្អាត ដូចដែលសាធារណជន បានឃើញនោះទេ។ ជារៀងរាល់ថ្ងៃ ពួកគេបានបែងចែកជាក្រុមៗ ខ្លះបោសស្លឹកឈើ បោសដី…

ខេត្តសៀមរាប៖ ក្រុមការងារសម្អាតប្រាសាទ ម៉្លេះតំបន់រមណីយដ្ឋានអង្គរ នឹងមិនស្រស់ស្អាត ដូចដែលសាធារណជន បានឃើញនោះទេ។ ជារៀងរាល់ថ្ងៃ ពួកគេបានបែងចែកជាក្រុមៗ ខ្លះបោសស្លឹកឈើ បោសដី ស្រោចស្មៅ កាត់រុក្ខជាតិ​ទាំងតូចទាំងធំ ក្នុងនិងក្រៅប្រាសាទ។ មួយទៀតនោះ គឺបារស្លែ និងរុក្ខជាតិក្នុងទឹក។ល។

សកម្មភាពទាំងនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការធ្វើឱ្យតំបន់ប្រាសាទមានសោភ័ណភាពស្អាត ក្រៅពីកិច្ចការអភិរក្ស ដែលអាជ្ញាធរជាតិអប្សរា បាន និងកំពុងធ្វើជាប្រចាំហើយនោះ។

 យ៉ាងណា កិច្ចការទាំងអស់នេះ មិនអាចខ្វះការ ចូលរួមពីសាធារណជន ក៏ដូចជាភ្ញៀវទេសចរបានទេ។ យើងទាំងអស់គ្នា ត្រូវមានស្មារតីតែមួយ ក្នុងការធ្វើឱ្យបរិស្ថានក្នុងតំបន់រមណីយ​ដ្ឋានអង្គរមានភាពស្រស់ស្អាត ទាក់ទាញភ្ញៀវទេសចរ ពិសេសស័ក្ដិសមជាមួយគុណតម្លៃមិនអាចកាត់ថ្លៃបាននៃរមណីយ​ដ្ឋានរបស់មនុស្សជាតិ៕ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ