ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​លួច​ចម្លង​គ្នា​ជាប់​ទោស​7​ឆ្នាំ​នៅ​ចិន

8 ឆ្នាំ មុន

ការ​លួច​ចម្លង​គ្នា​នៅ​ពេល​ប្រឡង​ត្រូវ​ជាប់គុក​៧​ឆ្នាំ​នៅ​ប្រទេស​ចិន ។ នេះ​បើ​យោង​តាម​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​មាត្រា ២៨៤ នៃ​ច្បាប់ព្រហ្មទណ្ឌ​របស់​ចិន​ដែល​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​១ វិច្ឆិកា ២០១៥ ។

ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​បញ្ជាក់​យ៉ាង​ច្បាស់​ថា សិស្ស​ណា​ដែល​លួច​ចម្លង ឬ​មាន​ផែនការ​លួច​ចម្លង​គ្នា​នឹង​ត្រូវ​ទទួលទោស​ជាប់គុក​រយៈពេល​៣​ឆ្នាំ ចំណែក​ករណី​ធ្ងន់​ជាង​នេះ​នឹង​ត្រូវ​ជាប់​ទោស​ចន្លោះ​ពី​៣​ឆ្នាំទៅ​៧​ឆ្នាំ និង​ផាកពិន័យ ។

យោង​តាម​លោក Hong Daode សាស្ត្រាចារ្យ​ច្បាប់ព្រហ្មទណ្ឌ​ប្រចាំ​សាកលវិទ្យាល័យ​ច្បាប់ និង​វិទ្យាសាស្ត្រ​នយោបាយ​ចិន​និយាយ​ថា វិសោធនកម្ម​ច្បាប់​នេះ​នឹង​ធ្វើ​ឱ្យ​សិស្ស​ទាំងអស់​ប្រឡង​ដោយ​ត្រឹមត្រូវ​តាម​សមត្ថភាព និង​បង្កើត​សង្គម​ល្អ​មួយ​ប្រមូលផ្តុំ​ដោយ​អ្នកមាន​ចំណេះដឹង ។

ការ​លួច​ចម្លង​គ្នា​ក្លាយជា​រឿង​ទូទៅ​នៅ​ប្រទេស​ចិន ។ ចំណែក​សិស្ស​ខ្លះ​ព្យាយាម​លាក់​ឯកសារ​ពេល​ប្រឡង ឬ​ឱ្យ​គេ​ប្រឡង​ជំនួស​ជាដើម ។ សិស្ស​ខ្លះ​ទៀត​បាន​ប្រើប្រាស់​ឧបករណ៍​អេ​ឡិច​ត្រូ​និក​ដូច​ជា​វ៉ែនតា នាឡិកា និង​ចិញ្ចៀន​ដែល​អាច​លាក់​ទុក​សំណៅ​ឯកសារ​បញ្ជូន​ទិន្នន័យ​មក​ឱ្យ​ទូរស័ព្ទ​ដូច​ក្នុង​រឿង​ចារកម្ម​៕