ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខណ្ឌ​សែន​សុខ ប្តូរ​ទីតាំង​ចាក់​វ៉ាក់សាំង​មួយ​នៅ​សាលា​បឋម​សិក្សា ប៊ុ​ន រ៉ា​នី ហ៊ុន សែន សាមគ្គី ទៅ​សួន​សុបិន​ចំការ​ព្រីង

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ នៅ​ធ្ងៃ​ទី​១៨ ឧសភា ២០២១​នេះ បាន​ចេញ​សេចក្តីជូនដំណឹង ស្តី​ពី ការ​ផ្លាស់​ប្តូរ​ទីតាំង​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ នៅ​ធ្ងៃ​ទី​១៨ ឧសភា ២០២១​នេះ បាន​ចេញ​សេចក្តីជូនដំណឹង ស្តី​ពី ការ​ផ្លាស់​ប្តូរ​ទីតាំង​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩ ពីសា​លា​បឋម​សិក្សា ប៊ុ​ន រ៉ា​នី ហ៊ុន សែន សាមគ្គី ទៅ​បរិវេណ សួន​សុបិន ចំការ​ព្រីង ស្ថិត​ក្នុង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ (​ខាងលិច​វត្ត​សំរោង​អណ្តែត​)​វិញ ចាប់តាំងពី​ថ្ងៃ​ទី​១៩ ខែឧសភា តទៅ ។

បើ​តាម​សាលា​រាជធានី​ភ្នំពេញ បាន​ប្រកាស​ឲ្យ​ពលរដ្ឋ​រស់នៅ​ក្នុង​ខណ្ឌ​សែន​សុខ ទៅ​ទទួល​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩ ដូ​ស​ទី​១ ចាប់ពី​ថ្ងៃ​ទី​១៨ ខែឧសភា រហូត​ដល់​ថ្ងៃ​ទី​៣១ ខែឧសភា និង​សម្រាប់​ដូ​ស​ទី​២ ចាប់ពី​ថ្ងៃ​ទី​០១ ខែមិថុនា រហូត​ដល់​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២១ ដែលទីតាំង​ចាក់​វ៉ាក់សាំង ក្នុងខណ្ឌ​សែន​សុខ មាន​ចំនួន ១២​ កន្លែង រួម​មាន ៖

១. នៅ​សាលា​បឋម​សិក្សា​សន្តិភាព
២. នៅ​ភោជនីយដ្ឋាន​ដឺ​ឃ្វី​ន
៣. នៅ​សាលា​បឋម​សិក្សា​ក្រាំងធ្នង់
៤. នៅ​សាលា​បឋម​សិក្សា​ ប៊ុ​ន​រ៉ា​នី ​ហ៊ុន​សែន​ សាមគ្គី (​ប្តូរ​ទៅ បរិវេណ សួន​សុបិន​ ចំការ​ព្រីង​)
៥. នៅ​មណ្ឌល​សុខភាព​ភ្នំពេញ​ថ្មី
៦. នៅ​សា​លាប​ឋ​មិ​ក្សា​សែន​សុខ
៧. នៅ​សាលា​បឋម​សិក្សា​មិត្តភាព​កម្ពុជា​ចិន​ឃ្មួ​ញ
៨. នៅ​មជ្ឈមណ្ឌល​សុខភាព​ឃ្មួ​ញ
៩. នៅ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា​ចិន​សែន​សុខ
១០. សាលា​បឋម​សិក្សា​អ្នកឧកញ៉ា​មហា​ភក្តី​ហ៊ុន​នាង​យ៉ា​ម៉ា​ប៊ី​កូ
១១. សាលា​បឋម​សិក្សា​ភ្នំពេញ​ថ្មី
និង​១២. សាលា​បឋម​សិក្សា​វិចិត្រសិល្បៈ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ