ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ផ្សារ​អ៊ីអន​ភ្នំពេញ ក៏​មាន​បន្ទប់​បរិច្ចាគ​ឈាម​សម្រាប់​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ដែរ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​វេជ្ជបណ្ឌិត ហុ​ក គឹ​ម​ចេ​ង ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម មាន​ប្រសាសន៍​ថា នៅ​ផ្សារ​អុ​ី​អន​ជាន់​ទី​១​តាម​បណ្តោយ​វិ​ថី​សុធារស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ នា​ពេល​បច្ចុប្បន្ន​ក៏​មាន​បន្ទប់​បរិច្ចាគ​ឈាម​សម្រាប់​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ដែរ ។

រាជធានី​ភ្នំពេញ ៖ លោក​វេជ្ជបណ្ឌិត ហុ​ក គឹ​ម​ចេ​ង ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម មាន​ប្រសាសន៍​ថា នៅ​ផ្សារ​អុ​ី​អន​ជាន់​ទី​១​តាម​បណ្តោយ​វិ​ថី​សុធារស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ នា​ពេល​បច្ចុប្បន្ន​ក៏​មាន​បន្ទប់​បរិច្ចាគ​ឈាម​សម្រាប់​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ដែរ ។

ជាក់ស្តែង​បុគ្គលិក​ក្រុម​ហុ​៊​ន DUONG DRAGON INTERNATIONAL​ចំនួន​៥៤​នាក់​ដែល​មាន​លោក​ឌួ​ង ឆាយ ជា​ប្រធាន​ក្រុម​ហុ​៊​ន បាន​ស្ម័គ្រចិត្ត​បរិច្ចាគ​ឈាម​ផង​ដែរ​នា​ព្រឹក​ថ្ងៃ​ទី​៣០​តុលា ។

លោក​ឌួ​ង ឆាយ ប្រធាន​ក្រុម​ហុ​៊​ន​DUONG DRAGON INTERNATIONAL បាន​និយាយ​ថា លោក​គាំទ្រ​គោលនយោបាយ​ការ​ផ្តល់​ឈាម​ដោយ​ស្ម័គ្រចិត្ត​របស់​ក្រសួងសុខាភិបាល ជា​ពិសេស​គាំទ្រ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហុ​៊​ន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​តែងតែ​យក​ចិត្តទុក​ដាក់​ចំពោះ​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ ។

ជា​ការ​ពិត​ណាស់ ការ​បរិច្ចាគ​ឈាម​ជា​កាយវិការ​មនុស្សធម៌​របស់​ប្រជាពលរដ្ឋ​គ្រប់​រូប​ដែល​អាច​ចូលរួម​ចំណែក​ក្នុង​ការ​ជួយ​សង្គ្រោះ​អាយុជីវិត​មនុស្ស​បាន ហើយ​ការណ៍​នេះ​នឹង​ក្លាយជា​ទម្លាប់​ល្អ ជា​គុណធម៌​នៃ​ការ​ចែករំលែក​ដ៏​ថ្លៃថ្លា​មិន​អាច​កាត់ថ្លៃ​បាន ។ នេះ​ជា​លើក​ទី​២​ហើយ​ដែល​បុគ្គលិក​ក្រុមហ៊ុន DUONG DRAGON INTERNATIONAL ចូលរួម​បរិច្ចាគ​ឈាម​ដល់​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស ។ នៅ​ក្នុង​ឱកាស​នោះ​ដែរ លោក​ហុ​ក គឹ​ម​ចេ​ង ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​បាន​បញ្ជាក់​ថា ជា​រៀង​រាល់​ខែ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​បាន​ផ្គត់ផ្គង់​ឈាម និង​ផលិតផល​ឈាម ប្រមាណ​ជា​២៣០០​ប្លោក​ទៅ​ដល់​មន្ទីរពេទ្យ​ទាំងអស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ ។

ក្នុង​នោះ​សម្រាប់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​ទទួល​ឈាម ជា​មធ្យម​ប្រមាណ ៨០០​ទៅ​៩០០​ប្លោក​ជា​រៀង​រាល់​ខែ ។ លោក​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​រូប​នេះ ក៏​បាន​អំពាវនាវ​ឲ្យ​ចូលរួម​លើកកម្ពស់​ការ​បរិច្ចាគ​ឈាម ពី​គ្រប់​ស្ថាប័ន​ទាំងអស់ ជាមួយ​មជ្ឈ​មណ្ឌល​ជាតិ​ផ្តល់​ឈាម និង​មជ្ឈមណ្ឌល​ផ្តល់​ឈាម​នៅ​គ្រប់​ខេត្ត ហើយ​ចាត់​ទុក​សកម្មភាព​បរិច្ចាគ​ឈាម គឺ​មាន​សារសំខាន់ ។ ប្រសិនបើ​បុគ្គលិក​ក្រុម​ហុ​៊​ន មន្ត្រីរាជការ ព្រះសង្ឃ ប្រជាពលរដ្ឋ ដែល​មាន​ទឹកចិត្ត​ចង់​បរិច្ចាគ​ឈាម​សូម​ទំនាក់ទំនង​លេខ​ទូរស័ព្ទ ០៩២ ៩៩៨ ០០០ និង ០៩៣ ៩៩៨ ០០០ ៕ ​