ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អន្តរជាតិ​ស្នើ​ឱ្យ​មាន​កិច្ច​ការពារ​ជន​ស៊ី​វិល ខណៈ​ជម្លោះ​អ៊ី​ស្រា​អែ​ល​និ​ង​ក្រុម​ហា​ម៉ាស់​គ្មាន​សញ្ញា​បញ្ឈប់

2 ឆ្នាំ មុន

អ៊ី​ស្រា​អែ​ល​-​តំបន់​ហ្គា​ហ្សា ៖ អង្គការសហប្រជាជាតិ (UN), សហរដ្ឋអាមេរិក​, ចក្រភព​អង់គ្លេស រួម​និង​បណ្តា​ប្រទេស​ជា​ច្រើន​ផ្សេង​

អ៊ី​ស្រា​អែ​ល​-​តំបន់​ហ្គា​ហ្សា ៖ អង្គការសហប្រជាជាតិ (UN), សហរដ្ឋអាមេរិក​, ចក្រភព​អង់គ្លេស រួម​និង​បណ្តា​ប្រទេស​ជា​ច្រើន​ផ្សេង​ទៀត បាន​អំពាវនាវ​ឱ្យ​មាន​កិច្ច​ការពារ​បន្ថែម​ទៀត​លើ​ជន​ស៊ី​វិល ដែល​កំពុង​រង​ទុក្ខវេទនា​នៅ​ក្នុង​អំពើ​ហិ.ង្សា​រវាង​អ៊ី​ស្រា​អែ​ល និង​ក្រុម​សកម្មប្រយុទ្ធ​ប៉ា​ឡេ​ស្ទី​ន​នៅ​តំបន់​ហ្គា​ហ្សា​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី BBC នៅ​ព្រឹក​នេះ​។

រូបភាព​ក្មេង​ៗ​កំពុង​ត្រូវ​បាន​ទាញ​ចេញពី​គំនរ​បាក់បែក​នៃ​អាគារ​ក្នុង​តំបន់​ហ្គា​ហ្សា និង​ប្រជាជន​ជា​ច្រើន​ដែល​កំពុង​រត់​ភៀសខ្លួន​ទៅ​រក​ទី​សុវត្ថិភាព​ក្នុង​ប្រទេស​អ៊ី​ស្រា​អែ​ល បាន​បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​អន្តរជាតិ​។ ខណៈ​ដែល​អំពើ​ហិ.ង្សា​នេះ បាន​ឈាន​ចូល​ដល់​ស​ប្តា​ហ៍​ទី​២​ហើយ​។ ដែល​រហូត​មក​ដល់​ពេល​នេះ មាន​សញ្ញា​តិចតួច​បំផុត​នៃ​បទ​ឈប់​បាញ់​គ្នា ត្រូវ​បាន​មើលឃើញ​។
មនុស្ស​ជាង ២១២​នាក់​ក្នុង​នោះ​មាន​កុមារ ៦១​នាក់​បាន​ស្លា​.​ប់​នៅ​តំបន់​ហ្គា​ហ្សា និង ១០​នាក់​ក្នុង​នោះ​មាន​កុមារ ២​នាក់​នៅ​ប្រទេស​អ៊ី​ស្រា​អែ​ល​។

នាយក​រដ្ឋមន្ត្រី​អ៊ី​ស្រា​អែ​ល លោក Benjamin Netanyahu បាន​ប្រកាស​ជំហរ​បន្ត​យុទ្ធនាការ​វាយប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​លើ​តំបន់​ហ្គា​ហ្សា​។ ហើយ​លោក​បាន​អះអាង​ថា ភាគច្រើន​អ្នក​ដែល​ត្រូវ​បាន​ស​.​ម្លា​.​ប់​នៅ​តំបន់​ហ្គា​ហ្សា គឺជា​ពួក​សកម្មប្រយុទ្ធ​ហា​ម៉ាស់​។ ខណៈ​ដែល​ការ​ស្លា​.​ប់រប​ស់ជន​ស៊ី​វិល​គឺ​ដោយ​អ​ចេតនា​។

ដោយឡែក​ក្រុម​ហា​ម៉ាស ដែល​ជា​ក្រុម​សកម្មប្រយុទ្ធ​កាន់កាប់​ទឹកដី​តំបន់​ហ្គា​ហ្សា ប្រកាស​មិន​ទទួលស្គាល់​ចំពោះ​ការ​លើក​ឡើង​របស់​លោក Netanyahu នោះ​ទេ​។

មានការ​ព្រួយបារម្ភ​ជា​អន្តរជាតិ​កាន់តែ​ខ្លាំង​ឡើង ចំពោះ​អំពើ​ហិ.​ង្សា​នេះ ដោយ​មេដឹកនាំ​ពិភពលោក និង​អង្គការ​មនុស្សធម៌​ជម្រុញ​ឱ្យ​មាន​វិធាន​ការណ៍​ចាំបាច់​ជា​បន្ទាន់ ដើម្បី​ជៀសវាង​ការ​បាត់បង់​អាយុជីវិត​ប្រជាជន​ស្លូតត្រង់​។

អង្គការសហប្រជាជាតិ (UN) ក៏​បាន​សម្តែង​ការ​ព្រួយបារម្ភ​អំពី​ការ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្នុង​តំបន់​ហ្គា​ហ្សា ដែល​មាន​ប្រជាជន ២​លាន​នាក់​កំពុង​មាន​វិបត្តិ​ភាព​ក្រីក្រ​រួច​ទៅ​ហើយ​។ តាម​របាយការណ៍​បានឱ្យ​ដឹង​ថា សាលារៀន​ចំនួន ៤០ និង​មន្ទីរពេទ្យ​ចំនួន ៤ ត្រូវ​បាន​បំផ្លាញ​ទាំងស្រុង​ឬ​ដោយ​ផ្នែក នៅ​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ​។ ខណៈ​ដែល​ការ​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ​នៅ​ទីនោះ កំពុង​គំរាមកំហែង​ដល់​សេវាកម្ម​ជា​មូលដ្ឋាន​៕

Rescuers carry Suzy Eshkuntana, 6, as they pull her from the rubble of a building at the site of Israeli air strikes, in Gaza City May 16, 2021. REUTERS/Mohammed Salem SEARCH “SUZY ESHKUNTANA” FOR THIS STORY. SEARCH “WIDER IMAGE” FOR ALL STORIES. TPX IMAGES OF THE DAY

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ