ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូស្ត្រាលី បន្តជួយជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេទ្បិចត្រូនិក នៅកម្ពុជា !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោកឯកអគ្គរាជទូតប្រទេសអូស្ត្រាលីប្រចំានៅកម្ពុជា បានពិភាក្សា និងផ្លាស់ប្តូរយោបល់លើការវិវត្តនានាក្នុងបរិបទពាណិជ្ជកម្មពហុភាគីក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក (WTO) ជាពិសេសការត្រៀមចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីអង្គការ WTO លើកទី…

រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោកឯកអគ្គរាជទូតប្រទេសអូស្ត្រាលីប្រចំានៅកម្ពុជា បានពិភាក្សា និងផ្លាស់ប្តូរយោបល់លើការវិវត្តនានាក្នុងបរិបទពាណិជ្ជកម្មពហុភាគីក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក (WTO) ជាពិសេសការត្រៀមចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីអង្គការ WTO លើកទី ១២ នាពេលខាងមុខ ។  ក្នុងក្របខ័ណ្ឌទ្វេភាគី ភាគីកម្ពុជា អូស្ត្រាលីបានធ្វើការផ្លាស់ប្តូរយោបល់ និងពិភាក្សាលើការបន្តអនុវត្តគម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្មក្រោមជំនួយរបស់អូសា្រលី រួមមាន ៖ ការពង្រឹង និងការកសាងសមត្ថភាពមន្ត្រីពាណិជ្ជកម្ម ការអភិវឌ្ឍនិងកសាងបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យពាណិជ្ជកម្ម ការបន្តអនុវត្តកម្មវិធីខ្សែសង្វាក់តំលៃកសិកម្មកម្ពុជា-អូស្ត្រាលី (CAVAC) និងការជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេទ្បិចត្រូនិក ជាដើម ។ 

Warga memilih barang-barang belanjaan yang dijual secara daring di Jakarta, Kamis (18/7/2019). Pemerintah tengah mengupayakan pendekatan untuk memungut pajak dari kegiatan ekonomi digital yang dipastikan dengan pengenaan tarif pajak penghasilan dari setiap transaksi ekonomi digital akan tetap sama dengan kegiatan jual beli konvensional. ANTARA FOTO/Aprillio Akbar/hp.

ទំាងនេះជាផ្លែផ្កានៃការជជែកគ្នារវាងឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី ១៨ ឧសភានេះ ។ ភាគីទាំងពីរ បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្ត បង្កើនទំហំពាណិជ្ជកម្មទ្វេភាគី លើកម្ពស់កិច្ចសហប្រតិ្តការលើវិស័យពាណិជ្ជកម្ម និងគ្រប់វិស័យពាក់ព័ន្ធ ជាពិសេសទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ ។ ក្នុងក្របខ័ណ្ឌតំបន់អូស្ត្រាលី បានជម្រាបកម្ពុជា ថា អូស្ត្រាលីនឹងចាប់ផ្តើមដាច់ចេញនូវគំនិតផ្តួចផ្តើមជំរុញ ការប្រើប្រាស់ឯកសារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្រោមក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-ណូវែលហ្សេឡង់ (AANZFTA) ដើម្បីសម្រួលឱ្យការធ្វើពាណិជ្ជកម្មជាមួយអូស្ត្រាលី ឱ្យកាន់តែមានភាពងាយស្រួល និងកាត់បន្ថយការចំណាយ សំដៅលើកកម្ពស់ភាពធន់នៃខ្សែច្រវាក់ពាណិជ្ជកម្ម និងជំរុញកំណើនពាណិជ្ជកម្មក្នុងតំបន់ ជាពិសេសក្នុងបរិការណ៍នៃវិបត្តិជំងឺឆ្លងកូវីដ-១៩ និងក្រោយវិបត្តិនេះ ។

ទំហំពាណិជ្ជកម្មកម្ពុជានិងអូស្ត្រាលីមានប្រមាណជាង ១ ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំ ២០២០ ។ អូស្ត្រាលី ជាប្រទេសមួយដែលបានជួយដល់កម្ពុជា នៅក្នុងការស្តារជីវភាពពលរដ្ឋពេលវិបត្តិកូវីដ ១៩ នេះ ។ កាលពីប៉ុន្មានថ្ងៃមុននេះអូស្ត្រាលីទើបបានប្រកាសពីការផ្ដល់ជំនួយបន្ថែមចំនួន ៤ លានដុល្លារអូស្ត្រាលី ដែលស្មើជាង ៣ លានដុល្លារអាមេរិក ដល់ប្រទេសកម្ពុជា ដើម្បីកាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ-១៩ បន្ថែមលើសាច់ប្រាក់ចំនួន ២៩០ លានដុល្លារសហរដ្ឋអាមេរិក ដែលប្រទេសនេះបានផ្តល់ដល់កម្ពុជា រួចហើយសម្រាប់ជួយប្រជាពលរដ្ឋទីទ័លក្រប្រមាណ ៦៩៣ ០០០ គ្រួសារនោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ