ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​សិប្បកម្ម​ផលិត​ស្រាស និង​ស្រាថ្នាំ នៅ​ស្រុក​ល្វាឯម បន្ទាប់​ពីអ្នកភូមិ៩​នាក់​ ពុល​ស្រា​ស្លា​.​ប់

2 ឆ្នាំ មុន

ខេត្តកណ្តាល ៖ ក្រោយ​ពី​ទទួល​បាន​នូវ​ព័ត៌មាន​ស្តី​ពី​ករណី​ពុល​ស្រា ដែល​បណ្តាល​ឲ្យ​មាន​ប្រជាពលរដ្ឋ​ស្លា.ប់​បាត់បង់​ជីវិត​ជា​បន្តបន្ទាប់​រហូត​ដល់​០៩​នាក់ នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២១ មន្ត្រី​សាខា ក​.​ប​.​ប​. ខេត្តកណ្តាល…

ខេត្តកណ្តាល ៖ ក្រោយ​ពី​ទទួល​បាន​នូវ​ព័ត៌មាន​ស្តី​ពី​ករណី​ពុល​ស្រា ដែល​បណ្តាល​ឲ្យ​មាន​ប្រជាពលរដ្ឋ​ស្លា.ប់​បាត់បង់​ជីវិត​ជា​បន្តបន្ទាប់​រហូត​ដល់​០៩​នាក់ នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២១ មន្ត្រី​សាខា ក​.​ប​.​ប​. ខេត្តកណ្តាល រួម​ជាមួយ​មន្ត្រី​ជំនាញ​មន្ទីរពិសោធន៍ នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. បាន​ចុះ​សហការ​ស្រាវជ្រាវ​ដល់ទី​តាំង​កើតហេតុ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​តា​ស្គរ ឃុំ​សារិកា ស្រុក​ល្វាឯម ខេត្តកណ្តាល ដើម្បី​ពិនិត្យ​និង​ស្វែងរក​សំណាក​ដែល​នៅ​សេសសល់ មក​វិភាគ​រក​មូលហេតុ​ដែល​បណ្តាល​ឲ្យ​ពុល​។

បើតាមអគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង​និង​បង្ក្រាប​ការ​ក្លែងបន្លំ​(​ក​.​ប​.​ប​) បានអោយដឹងថា មន្ត្រី​ជំនាញ​បាន​ចុះ​ត្រួតពិនិត្យ​សិប្បកម្ម​ផលិត​ស្រាស និង​ស្រាថ្នាំ ដែល​សង្ស័យ​ថា ជាដើម​ហេតុ នៃ​ការ​ស្លា.ប់​របស់​ជន​រង​គ្រោះ​។ ការ​ត្រួតពិនិត្យ​នេះ ត្រូវ​បាន​ធ្វើ​ឡើង ដោយ​មានការ​ចូលរួម​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្តាល និង​មានការ​ចូលរួម​ពី​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ផង​ដែរ ។

ការ​ត្រួតពិនិត្យ​នេះ មន្ត្រី​ជំនាញ​បាន​ធ្វើតេស្ត​ដោយ​ឧបករណ៍​រថយន្ត​ពិសោធន៍​ចល័ត និង​ទទួល​បាន​លទ្ធផល​បឋម ដូច​ខាងក្រោម ​៖

  • ស្រាស​ត្រាំ​ថ្នាំ មាន​សារធាតុ​មេតា​ណុ​ល ២.៥%
  • ស្រាស មាន​សារធាតុ​មេតា​ណុ​ល ២.៥%
  • ស្រាស​ទើបតែ​បិត​ហើយ មិន​មាន​សារធាតុ​មេតា​ណុ​ល​ទេ ។

បន្ទាប់​មក មន្ត្រី​សាខា ក​.​ប​.​ប​. ខេត្តកណ្តាល បាន​ធ្វើ​កំណត់ហេតុ​ឃាត់​ទុក​បណ្តោះអាសន្ន និង​ដក​យក​គំរូ​មួយ​ចំនួន យក​មក​វិភាគ​នៅ​មន្ទីរពិសោធន៍​របស់​អគ្គនាយកដ្ឋាន​ក​.​ប​.​ប​. ដើម្បី​បញ្ជាក់​លទ្ធផល កាន់តែ​ច្បាស់ ។

ទន្ទឹម​នឹង​នោះ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន​បាន​សម្រេច​ឱ្យ​ម្ចាស់​សិប្បកម្ម​ធ្វើ​កិច្ចសន្យា​បិទ​សិប្បកម្ម​ផលិត​ស្រាស និង​ស្រាថ្នាំ​ជា​បណ្តោះអាសន្ន រង់ចាំ​អនុវត្ត​នីតិវិធី​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ