ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករថា គោបង្កាត់ពូជបានថ្លៃខ្ពស់ខុសពីគោធម្មតាបីដង

2 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ សកម្មភាពបង្កាត់គោពូជគោ បានកំពុងរីកចម្រើននៅកម្ពុជា ហើយកសិករខ្មែរកំពុងនិយមបង្កាត់ពូជគោ តាមបែបសិប្បនិមិត្មដោយសារតែកូនគោ បង្កាត់ពូជធំៗពីបរទេសលក់បានតម្លៃខ្ពស់ជាងកូនគោធម្មតា ដែលកសិករទម្លាប់ចិញ្ចឹម ។ លោក…

ខេត្តស្ទឹងត្រែង ៖ សកម្មភាពបង្កាត់គោពូជគោ បានកំពុងរីកចម្រើននៅកម្ពុជា ហើយកសិករខ្មែរកំពុងនិយមបង្កាត់ពូជគោ តាមបែបសិប្បនិមិត្មដោយសារតែកូនគោ បង្កាត់ពូជធំៗពីបរទេសលក់បានតម្លៃខ្ពស់ជាងកូនគោធម្មតា ដែលកសិករទម្លាប់ចិញ្ចឹម ។ លោក ងិន អាន អនុប្រធានការិយាល័យ ផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តស្ទឹងត្រែង បានបញ្ជាក់នៅក្នុងសកម្មភាពដាក់ស្ពែមគោពូជគោដែលកសិករនិយមបង្កាត់នាពេលបច្ចុប្បន្ននេះ ដែលមានដូចជាពូជ ៖ ប្រាម៉ាន់ CY 096 មកពីប្រទេសថៃ ពូជឥណ្ឌូប្រេស៊ីល ត្រចៀកវែង មានណព៌ស ពណ៌ក្រហម និងពណ៌ខ្មៅ ពូជ B ម៉ាស្ទ័រ ពូជ ឆារ៉ូឡេ ពូជ វ៉ាគៀវ របស់ប្រទេសជប៉ុន ជាដើម ។ ពូជគោទំាងអស់នេះ នៅប្រទេសគេជាគោចិញ្ចឹមយកសាច់ ។ សាច់របស់វាមានគុណភាពហើយលក់លើផ្សាទំនើបតម្លៃ ២០០ ដុល្លារក្នុងមួយគីឡូក្រាម ។

មន្ត្រីជំនាញបញ្ជាក់បន្ថែមថា មេជីវិតពូជគោដែលកសិករចង់បានបង្កាត់ អាចដាក់បញ្ចូលមេជីវិតរហូតទៅដល់ ៤ទៅ ៥ ដង ទើបកូនគោកើតមានកាត់ពូជធំៗសុទ្ធ ពោលគឺលើកទី ១ ដាក់មេជីវិតអាចបង្កាត់បាន ៥០% លើកទី ២ អាចកាត់បាន ៧៥ % លើកទី ៣ អាចកាត់បាន ៩០% និងលុះដល់លើកទី ៤ និងទី ៥ អាចកាត់បានស្ទើរ ១០០% ។ កូនគោដែលបង្កាត់ពូជ គោមកពីក្រៅប្រទេស លក់បានមួយក្បាលដល់ទៅ ៣ លានរៀលខណៈដែលកូនគោចិញ្ចឹមបែបក្នុងស្រុកធម្មជាតិតាមទម្លាក់កសិករ លក់បានត្រឹម ១ លានរៀល ។

ជាការកត់សម្គាល់កសិករនៅខេត្តស្ទឹងត្រែង ភាគច្រើនបានងាកមកចិញ្ចឹមគោតាមបែបបច្ចេកទេសនេះ ។ កសិករ ប៊ុនឡាន់ រស់នៅភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែងបានរៀបរាប់ឲ្យដឹងថា កន្លងមកគាត់ចិញ្ចឹមគោធម្មតាដែលចំណាយទុន ៥០០០ ដុល្លារ ។ មួយឆ្នាំក្រោយគោរបស់គាត់កើនបានជាង ២០ ក្បាលពេលលក់ទៅវិញបានប្រមាណ ៨០០០ ដុល្លារពោលចំណេញបាន ៣០០០ ដុល្លារក្នុងមួយឆ្នាំ ។

កសិកររូបនេះបន្តថា ដោយមើលពីទំហំសត្វចិញ្ចឹមរបស់ខ្លួនកើនផលបាន ច្រើនតែចំណូលបានតិចបើធៀបទៅនឹងកម្លំាងពលកម្ម ដូច្នេះនៅពេលនេះលោកបានងាកមកទិញមេគោខ្ពស់ល្អហើយដាក់មេជីវិតពូជគោក្រៅប្រទេស ដោយលោកសង្ឃឹមថា កូនគោរបស់លោកនាពេលអនាគត អាចលក់បានតម្លៃមួយភាគបីនៃគោធម្មតា ។

កសិករខាងលើ បានចាប់អារម្មណ៍ទៅលើពូជប្រាម៉ាន់ CY096 របស់ប្រទេសថៃ ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា កម្ពុជាកំពុងជំរុញការចិញ្ចឹមគោតាមបច្ចេកទេសបង្កាត់ពូជពីបរទេស តាមវិធីបញ្ចូលស្ពែមសិប្បនិមិត្មនេះ ខណៈដែលសត្វគោនាពេលបច្ចុប្បន្ននេះ លែងសំខាន់ជាកម្លំាងអូសទាញក្នុងវិស័យកសិកម្មទៀតហើយ ។ កសិករបានប្រើប្រាស់ម៉ាស៊ីន គោយន្តជំនួសសត្វគោ ក្របី នៅក្នុងការដំាដុះហើយសត្វគោបានផ្លាស់ប្តូរតួនាទីពីកម្លំាងអូសទាញមកការចិញ្ចឹមដើម្បីយកទឹកដោះនិងសាច់ វិញ ៕ 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ