ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ហ៊ុន សែន ៖ ស្ត្រី និងជនជាតិដើមភាគតិច ក៍រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈដែរ !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅក្នុងឱកាសប្រារព្ធទិវាជាតិ អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី ៤ ឆ្នាំ ២០២១ ខាងមុខនេះ…

រាជធានីភ្នំពេញ ៖ នៅក្នុងឱកាសប្រារព្ធទិវាជាតិ អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី ៤ ឆ្នាំ ២០២១ ខាងមុខនេះ សម្តេចនាយករដ្ឋមន្ត្រី បានណែនាំឲ្យក្រសួងការងារបណ្តុះបណ្តាល វិជ្ជាជីវៈ រួមនិងអាជ្ញាធរ ស្ថាប័នពាក់ព័ន្ធនានា រៀបចំបដា ពាក្យស្លោកមួយចំនួន ដើម្បីផ្សព្វផ្សាយ វេទិការនេះឲ្យបានទូលំទូលាយ ដូចជា ពាក្យថា «រៀនជំនាញបច្ចេកទេស និងជិវជ្ជាជីវៈ (TVET) មានការងារសមរម្យ និងមានប្រាក់ចំណូលខ្ពស់» និង «ស្ត្រី និងជនជាតិដើមភាគតិច ក៍រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈដែរ» ជាដើម ។

សម្តេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅក្នុងសារាចរស្តីពីការរៀបចំទិវាជាតិនេះ នៅថ្ងៃទី ១៥ មិថុនាខាងមុខនេះ បានគូសបញ្ជាក់ថា ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ជាការជំរុញការអភិវឌ្ឍកម្លំាងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាពក្នុងការឆ្លើយតបទៅនឹងតម្រូវការទីផ្សារទំាងក្នុងនឹងក្រៅប្រទេស ។ 

ដោយសារ (TVET) មានតួនាទីជាគន្លឹះក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយចំណេះដឹងជំនាញបែបនេះ ប្រមុខរដ្ឋាភិបាលបានជំរុញឲ្យស្ថាបន័ពាក់ព័ន្ធធ្វើយុទ្ធនាការផ្សព្វផ្សាយទិវាជាតិអប់រំបណ្តុះបច្ចេកទេស និងវិជ្ជាជីវៈលើកទី ៤ ខាងមុខនេះឲ្យបានទូលំទូលាយ ដោយនៅក្នុងនោះសម្តេចបានស្នើឲ្យក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលបន្ទុករៀបចំវេទិការជាតិនេះតាមរយៈការផលិតវីដេអូ និងខ្លឹមសារឯកសារផ្សេងៗ ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ និងវិស័យឯកជនដើម្បីធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយទូទំាងប្រទេស ។

សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យក្រសួងក្រសួងព័ត៌មាន ណែនាំប្រព័ន្ធឃោសនារបស់រដ្ឋ ឯកជន និងបណ្តាញសារព័ត៌មានសង្គម នានាមានវិទ្យុ ទូរទស្សន៍ កាសែត និងធម្យោបាយផ្សព្វផ្សាយផ្សេងទៀត ឲ្យធ្វើការផ្សព្វផ្សាយសារាចរ សារលិខិត របស់សម្តេច វីដេអូ និងខ្លឹមសារឯកសារផ្សេងៗក្នុងឱកាសប្រារព្ធទិវាជាតិនេះ ឲ្យស្របតាមប្រធានបទ “TVET” ធ្វើឲ្យជំនាញកាន់តែប្រសើរ និងប្រាក់ចំណូលខ្ពស់ ។

ក្រោមជំនួយឧបត្ថម្ភពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងការងារ បានអនុវត្កកម្មវិធីអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅកម្ពុជាប្រមាណជា ៥ ឆ្នាំមកហើយ ហើយដើម្បីជំរុញ និងលើកកម្ពស់ការយល់ដឹងបន្ថែមអំពីសារៈសំខាន់នៃ TVET រាជរដ្ឋាភិបាលកម្ពុជា បានប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅរៀងរាល់នៅថ្ងៃទី ១៥ មិថុនា ក្រោមប្រធានបទផ្សេងៗគ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ