ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត! ជនដៃដល់​​ម្នាក់​​ពាក់ព័ន្ធ​ករណី​រំលោ.ភ​សម្លា.ប់​នៅ​ឧត្តរមានជ័យត្រូវ​វែកមុខហើយ​

2 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្ត​ឧត្តរ​មាន​ជ​យ័ ៖ នៅ​រសៀល​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២១នេះ​ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​មួយ​រូប​ត្រូវ​បាន​ឃាត់ខ្លួន

ខេត្ត​ឧត្តរ​មាន​ជ​យ័ ៖ នៅ​រសៀល​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២១នេះ​ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​មួយ​រូប​ត្រូវ​បាន​ឃាត់ខ្លួន ពាក់ព័ន្ធ​ករណី​ឃោរ.ឃៅ​នៃ​ការ​រំលោ.ភ​ និង​សម្លា.ប់​ជន​រង​គ្រោះ​ម្នាក់​នៅ​ស្រុក​ចុងកាល់ ខេត្តឧត្តរមានជ័យ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ករណីរំលោ.ភ​សម្លា.ប់​​ខាងលើ​នេះ សមត្ថកិច្ច​បាន​ស្រាវជ្រាវ រហូត​ដល់​ថ្ងៃ​ទី ១៨ ខែ ឧសភា ឆ្នាំ​២០២១ វេលា​ម៉ោង១០ព្រឹក បាន​ឃាត់ខ្លួន​ជនសង្ស័យ​​ម្នាក់​​ឈ្មោះ អឿ​ម សារី ភេទ​ប្រុស អាយុ ២៤​ឆ្នាំ មុខរបរ​កសិករ​ រស់នៅ​ភូមិ​រលំ​វែង ឃុំ​ក្រសាំង ស្រុក​ចុងកាល់ ខេត្តឧត្តរមានជ័យ ។

ជនល្មើស​រូប​នេះ​ជាប់​ពាក់ព័ន្ធ​អំពើ​រំលោ.ភ​សម្លា.ប់​ជន​រង​គ្រោះដែល​បាន​ប្រព្រឹត្ត​បទល្មើស ឃា.តកម្ម​រំលោ.ភ​សម្លា.ប់​កាលពី​ថ្ងៃ​ទី​១៥ ខែ ឧសភា ឆ្នាំ​២០២១ ​វេលា​ម៉ោង១២:០០​នាទី​ថ្ងៃត្រង់ នៅ​ចំណុច​ត្រពាំង​តា​ឌួ​ង​វ​ខាងលិច​ភូមិ​រលំ​វែង​ចម្ងាយ​១៥០០ ម៉ែត្រ​ពី​ភូមិ ។

ជន​រង​គ្រោះខាងលើ​​ឈ្មោះ ងួ​យ សុខ​ណី ភេទ​ស្រី អាយុ ១៧​ឆ្នាំ មុខរបរកសិករ រស់នៅ​ភូមិ​រលំ​វែង ឃុំ​ក្រសាំង ស្រុក​ចុងកាល់ ខេត្តឧត្តរមានជ័យ ។

សមត្ថកិច្ច​បន្ត​ទៀត​ថា ចំពោះ​ជនសង្ស័យ​និង​វត្ថុ​តាង​ខាងលើ​ត្រូវ​បា​នប​ញ្ចូ​ន​ទៅ​ជំនាញកា​រិ​យា​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល ដើម្បី​ចាត់ការ​បន្តរ​អនុវត្ត​តាម​និ​តិ​វិធី​ច្បាប់​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ