ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឃួ​ង ស្រេង ចុះ​ពិនិត្យ​ស្ថានភាព​តាម​ទីតាំង​ចាក់​វ៉ាក់សាំង​ជា​ច្រើន​កន្លែង​ក្នុង​ខណ្ឌ​ចំនួន​៣

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ដើម្បី​ពង្រឹង និង​ព​ន្លឿ​ន​នៃ​ការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ និង​កម្មករ កម្ម​ការី​នី នៅ​តាម​គោលដៅ​នៃ​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ នានា ទៅ​តាម​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​-១៩ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ​៖ ដើម្បី​ពង្រឹង និង​ព​ន្លឿ​ន​នៃ​ការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ និង​កម្មករ កម្ម​ការី​នី នៅ​តាម​គោលដៅ​នៃ​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ នានា ទៅ​តាម​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​-១៩ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង និង​លោកនាយ​ឧត្តមសេនីយ៍ ឥត សា​រ៉ាត់ អគ្គ​មេ​បញ្ជាក​ការ​រង នាយសេនាធិការ​ចម្រុះ នៃ​កង​យោធពលខេមរភូមិន្ទ និង​ជា​ប្រធាន​ប្រតិបត្តិ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែឧសភា​នេះ បាន​ចុះ​ពិនិត្យ​ស្ថានភាព នៅ​តាម​ទីតាំង​ចាក់​វ៉ាក់សាំង​មួយ​ចំនួន​នៅ​ទូ​ទាំង​រាជធានី​ភ្នំពេញ ។

លោក​ឃួ​ង ស្រេង និង​លោកនាយ​ឧត្តមសេនីយ៍ ឥត សា​រ៉ាត់ បាន​ចុះ​ពិនិត្យ ទីតាំង​ជា​ច្រើន​នៅ​ក្នុង​ខណ្ឌ​ចំនួន​៣ ក្នុង​នោះ មាន​ខណ្ឌមានជ័យ ខណ្ឌដង្កោ និង​ខណ្ឌ​សែន​សុខ ។ ក្នុង​ការ​ចុះ​ពិនិត្យ​ទីតាំង​ជា​ច្រើន​កន្លែង និង​ពេញ​មួយ​ព្រឹក​នៅ​ក្នុង​ខណ្ឌ​ខាងលើ​នេះ លោក​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ណែនាំ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំងអស់ ស្រង់​បញ្ជី​ឈ្មោះ​ឱ្យ​បាន​ច្បាស់លាស់ ពិសេស ការ​ស្រង់​ស្ថិតិ បងប្អូន​កម្មករ កម្ម​ការី​នី ដែល​ត្រូវ​មក​ចាក់​វ៉ាក់សាំង ដើម្បី​យើង​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង ទិន្នន័យ​មួយ​ច្បាស់លាស់ និង​បាន​ចាក់​បញ្ចប់​ទៅ​តាម​ម្រោ​ង​ដែល​យើង​បាន​គ្រោងទុក​សម្រាប់​អ្នក​រស់នៅ​ភ្នំពេញ​។

ក្រៅពី​នេះ លោក​ឃួ​ង ស្រេង ក៏​បាន​ណែនាំ​ទៅ​អាជ្ញាធរ​ក៏​ដូច​ជា ក្រុមការងារ ដែល​បាន​និង​កំពុង​អនុវត្តន៍​លើ​ការ​ចាក់​វ៉ាក់សាំង​នេះ ត្រូវ​ណែនាំ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ និង​កម្មករ កម្ម​ការី​នី រក្សា​គម្លាត​សុវត្ថិភាព ទៅ​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​ចៀស​ឱ្យ​បាន​នូវ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ដោយ​យើង​មិន​បានដឹង​ថា នរណា​ម្នាក់​មាន​ជំងឺ​កូ​វី​ដ​-១៩​នោះ​ទេ ដូច្នេះ​យើង​ត្រូវ​តែ​រួម​គ្នា ដើម្បី​ទប់ស្កាត់ និង​កាត់​ផ្តាច់​ឱ្យ​បាន​នូវ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ អោយ​បាន​ជោគជ័យ​។

យុទ្ធនាការ​ចាក់​វ៉ាក់សាំង ជូន​ប្រជាពលរដ្ឋ និង​កម្មករ កម្ម​ការី​នី​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល គឺជា​ការ​គិតគូរ​ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ ឆ្លង​ផុត​ពី​ការ​វាយប្រហារ​ដោយ​មេរោគ​កូ​វី​ដ​-១៩ ។

គួរ​បញ្ជាក់​ថា ចាប់ពី​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ និង​កម្មករ កម្ម​ការី​នី​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃ​ទី​០១ ឧសភា ដល់​ថ្ងៃ​ទី​១៧​ឧសភា ២០២១​នេះ បើ​យោង​តាម​របាយការណ៍​របស់​ក្រសួងការពារជាតិ និង​ក្រសួងសុខាភិបាល​បាន​បង្ហាញ​ថា មាន​ពលរដ្ឋ​ចំនួន​៧០៧៥៧២​នាក់​ហើយ ដែល​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ