ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​មានកូន​ប្រុស​ដែល​មាន​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ​នោះ ពេល​នេះ​ទទួល​អំណោយ​ហើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយ​បាន​ទទួល​ដំណឹង​តាម​រយៈ​ការ​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ពី​អ្នកស្រី ផាត សុខ​រឿ​ន មានកូន​ប្រុស​ម្នាក់ ដែល​មាន​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ ទើប​នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ ដោយ​បាន​ទទួល​ដំណឹង​តាម​រយៈ​ការ​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ពី​អ្នកស្រី ផាត សុខ​រឿ​ន មានកូន​ប្រុស​ម្នាក់ ដែល​មាន​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ ទើប​នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ ២០២១​នេះ លោក​ជំទាវ ហ៊ុន ម៉ា​ណា និង​ឯកឧត្តម ឌី វិជ្ជា ចាត់​អោយ​លោក ជិន ប៊ុ​ន​ធឿ​ន ចុះ​ទៅ​សាកសួរ​ដល់ទី​តាំង​ដែល​គ្រួសារ​មួយ​នេះ​រស់នៅ ហើយ​ក៏​បាន​នាំ​គាត់​នឹង​កូនប្រុស​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​រាជធានី​ភ្នំពេញ​នៅ​ពេល​នេះ ។

លើស​ពី​នេះ លោក​ទាំង​ពីរ​ក៏​បាន​រៀបចំ​ជា​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន ព្រម​គិតគូរ​រក​ទីជំរក និង​ផ្តល់​ការងារ​ជូន​ដល់​គ្រួសារ​មួយ​នេះ​ផង​ដែរ ។ សម្ភារៈ​ប្រើប្រាស់​សម្រាប់​ក្មួយ​ប្រុស និង​ម្តាយ​ដែល​ផ្តល់​ជូន​នៅ​ពេល​នេះ​រួម​មាន ៖ ០១⁃ កន្ត្រក់​ធំ​១, ០២⁃ សម្លៀក​បំពាក់​ម្តាយ ៤​ឈុត​, ០៣⁃ សម្លៀក​បំពាក់​កុមារ ៧​ឈុត​, ០៤⁃ ទឹកដោះគោ ២​កេស​, ០៥⁃ ភួយ ១ ក្នើ​យ​១ ក្នើ​យ​អោប ១, ០៦⁃ កន្សែង​ក្មេង ១​ឈុត​, ០៧⁃ កន្សែង​មនុស្ស​ធំ ១, ០៨⁃ ខោ​ទឹកនោម ២​ដុំ​, ០៩⁃ កំប៉ុង​ទឹកដោះគោ ១​ឈុត​, ១០⁃ ប្រេងខ្យល់ ១​ដប​, ១១⁃ ម្ស៉ៅ​ក្មេង ១​កំប៉ុង​, ១២⁃ ទឹក​លាង​កំប៉ុង ១​ដប​, ១៣⁃ ប្រដាប់​លាង​កំប៉ុង ១, ១៤⁃ សាប៊ូ​កុមារ ១​ដប​ធំ​, ១៥⁃ សាប៊ូ​កក់សក់ ១​ដប​, ១៦⁃ សាប៊ូ​ដុស​ខ្លួន ១​ដុំ និង​១៧-​ថវិកា​ចំនួន ៥០​ម៉ឺន​រៀល ។

សូម​បញ្ជាក់​ផង​ដែរ​ថា​៖ គ្រួសារ​អ្នកស្រី ផាត សុខ​រឿ​ន រស់នៅ​ភូមិ​ទួល​សំបូរ ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។ ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​នេះ មានមុខរ​បរជា​កម្មករ​សំណង់ ដែល​មានការ​ខ្វះខាត​ក្នុង​ជីវភាព ហើយ​ពុំ​មាន​លទ្ធភាព​យក​កូន​មក​ព្យាបាល​នៅ​ភ្នំពេញ​រហូត​ដល់​បច្ចុប្បន្ន ។

ហើយ​នៅ​ថ្ងៃ​ដដែល លោក​ជំទាវ ហ៊ុន ម៉ា​ណា និង​ឯកឧត្តម ឌី វិជ្ជា ក៏​បាន​រៀបចំ​សម្ភារៈ​ទារក និង​ថវិកា មួយ​ចំនួន​ផ្តល់​ជូន​ស្ត្រី​ដែល​បាន​សម្រាលកូន​ហើយ​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ស្រលាញ់​ទារក (​ពេទ្យ​ជប៉ុន​) មាន​ជីវភាព​ខ្វះខាត​ចំនួន ១១​គ្រួសារ​ដែល​ក្នុង​នោះ​មាន​ដូច​ជា ៖ សម្លៀក​បំពាក់​ទារក ០៥​ឈុត និង​ថវិកា ៤០​ម៉ឺន​រៀល ។

ដោយឡែក​ស្ត្រី​សម្រាល​បានកូន​ភ្លោះ​០៣ ទទួល​បាន ០១-​ដោះ​គោ ១​កេស​ធំ ស្មើ ១២​កំប៉ុង​, ០២⁃​ខោ​ទឹកនោម ៣​ដុំ​, ០៣⁃​សាប៊ូ​ទារក ១​ដប​ធំ​, ០៤⁃​ដប​ដោះ​គោ ៣​ឈុត ស្មើ ៩​កំប៉ុង​, ០៥⁃​ទឹក​លាង​ដប​ដោះ​គោ ១​ដប​, ០៦⁃​ម្ស៉ៅ​ទារក ១​កំប៉ុង​, ០៧⁃​ច្រាស់​លាង​ដប ១, ០៨⁃​ប្រេងខ្យល់​កូន​ក្មេង ១​ដប ,០៩⁃​ក្រដាស់​សើម ២​ដុំ​, ១០⁃​ស្រោម​ដៃជើង ៦​ឈុត​, ១១⁃​ឈុត​ក្មេង​ប្រុស ១៨ ឈុត​, ១២⁃​ឈុត​ក្មេង​ស្រី ៧​ឈុត និង​ថវិកា ០១​លាន​រៀល ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ