កូនកំលោះចេញមុខលាតត្រដាងជុំវិញរឿងរ៉ាវរៀបការជាមួយម្ចាស់មកុដMiss Universe 2020
ម៉ិកស៊ិក ៖ បន្ទាប់ពីមានការលេចចេញរូបភាព ដែលបង្កើតជារឿងអាស្រូវលើម្ចាស់មកុដបរវកញ្ញាឯកចក្រវាលឆ្នាំនេះ គឺបរវកញ្ញា
ម៉ិកស៊ិក ៖ បន្ទាប់ពីមានការលេចចេញរូបភាព ដែលបង្កើតជារឿងអាស្រូវលើម្ចាស់មកុដបរវកញ្ញាឯកចក្រវាលឆ្នាំនេះ គឺបរវកញ្ញា
ម៉ិកស៊ិក ៖ បន្ទាប់ពីមានការលេចចេញរូបភាព ដែលបង្កើតជារឿងអាស្រូវលើម្ចាស់មកុដបរវកញ្ញាឯកចក្រវាលឆ្នាំនេះ គឺបរវកញ្ញា Andrea Meza របស់ប្រទេសម៉ិកស៊ិកដោយចោទនាងថា បានរៀបការរួចហើយកាលពីឆ្នាំ ២០១៩ មុនពេលនាងចូលរួមការប្រកួត។ ប៉ុន្តែនៅពេលនេះ ការពិតត្រូវបានលាតត្រដាងហើយ។ គួររំលឹកថា ពិតទេ? បែកធ្លាយម្ចាស់មកុដបវរកញ្ញាឯកចក្រវាលឆ្នាំ២០២០ រៀបការរួចហើយ
ជាក់ស្តែងលោក Jorge Saenz ដែលជាតារាម៉ូដែលម្នាក់របស់ប្រទេសម៉ិកស៊ិក និងជាសាម៉ីខ្លួនផ្ទាល់ ដែលថតរូបរួមជាមួយបរវកញ្ញា Andrea Meza នៅក្នុងឈុតរៀបការ ដែលពួកគេបានបង្ហោះលើបណ្តាញសង្គម Instagram កាលពីខែកញ្ញា ឆ្នាំ២០១៩ និងធ្វើឱ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលនោះ។ បានចេញមុខបកស្រាយដោយផ្ទាល់ថា សកម្មភាពទាំងនោះគ្រាន់តែជាការថតផ្សព្វផ្សាយពាណិជ្ជកម្ម សម្រាប់ទីភ្នាក់ងារទេសចរណ៍របស់ទីក្រុង Chihuahua តែប៉ុណ្ណោះ។
តាមពិតទៅបរវកញ្ញា Andrea Meza គឺជាឯកអគ្គរដ្ឋទូតទេសចរណ៍នៃទីក្រុង Chihuahua ។ ហើយរូបថតរៀបការរបស់អ្នកទាំង២ ដែលបានបង្ហោះកាលពីខែកញ្ញា ឆ្នាំ២០១៩ ត្រូវបានថតសម្រាប់យុទ្ធនាការទេសចរណ៍នៅស្រុកកំណើតរបស់នាងតែប៉ុណ្ណោះ៕ (ដកស្រង់ចេញពី Conandaily)
ចែករំលែកព័តមាននេះ