ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេទ័ព​ភូមា មាន​ដីកាចាប់ខ្លួន​បវរកញ្ញា​ចក្រ​វា​ឡ​របស់​ខ្លួន ព្រោះតែ​ប្រើ​ពាក្យ​១​ឃ្លា​ពេល​ប្រកួត

2 ឆ្នាំ មុន

មានការ​ចាប់អារម្មណ៍​ជា​ថ្មី​ទៀត​ហើយ ដែល​បវរកញ្ញា​ចក្រ​វា​ឡ​ភូមា កញ្ញា Candy Tuzar មាន​ដីកា​ចាប់ ខ្លួន​ពី​ទាហាន​ភូមា ជា​ផ្លូវការ​។ ប្រការ​នេះ ក្រោយ​ពេល​បវរកញ្ញា​រូប​នេះ…

មានការ​ចាប់អារម្មណ៍​ជា​ថ្មី​ទៀត​ហើយ ដែល​បវរកញ្ញា​ចក្រ​វា​ឡ​ភូមា កញ្ញា Candy Tuzar មាន​ដីកា​ចាប់ ខ្លួន​ពី​ទាហាន​ភូមា ជា​ផ្លូវការ​។ ប្រការ​នេះ ក្រោយ​ពេល​បវរកញ្ញា​រូប​នេះ បាន​យក​វេទិកា​ប្រឡង Miss Universe 2020 ក្នុង​ឈុត​តំណាង​ជាតិ​មី​យ៉ា​ន់​ម៉ា ដោយ​សរសេរ​ថា «Pray for Myanmar បង្ក​អោយ​ពិភពលោក​មានការ​ភ្ញាក់ផ្អើល​។

ឈុត​សម្លៀក​បំពាក់​របស់​នាង ទទួល​បាន​ពាន​ឈ្នះ​គេ ជា​ឈុត​ជនជាតិភាគតិច ព្រោះ​នាង​បាន​លើក​ប៉ាយ ដោយ​ចង់​ប្រាប់​ពិភពលោក​អោយ​បន្ត​យល់​ពី​ស្ថានភាព​ស្រុក​របស់​នាង កំពុង​តែ​វឹកវរ​ដោយ​បញ្ហា​នយោបាយ​។ ពេល​នេះ ជនរួមជាតិ​មី​យ៉ា​ន់​ម៉ា បាន​ប្រកាស​អោយ​ពិភពលោក​ជួយ​ការពារ​សុវត្ថិភាព​បវរកញ្ញា​ចក្រ​វា​ឡ​ភូមា​រូប​នេះ​ផង​ដែរ​។ បើសិន​នាង​វិល​ត្រឡប់​មក​វិញ អាច​នឹង​មាន​គ្រោះថ្នាក់ ឬ​ចាប់ខ្លួន​។

គួរ​រំលឹក​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២១ ពេលវេលា​នៅ​កម្ពុជា ដែល​ត្រូវ​នឹង​យប់​ថ្ងៃ​ទី​១៦ នៅ​សហរដ្ឋអាមេរិក ការ​ប្រកួត​បវរ​កញ្ញាឯក​ចក្រវាល លើក​ទី​៦៩ បាន​រក​ឃើញ​ឈុត​តំណាង​ជាតិ​ល្អ​ដាច់​គេ​ប្រចាំឆ្នាំ ២០២០ ដែល​បាន​ទៅ​លើ​ប្រទេស​មី​យ៉ា​ន់​ម៉ា គ្រង​ដោយ​បវរកញ្ញា Thuzar Wint Lwin ជាមួយ​ឈុត​តំណាង​ជាតិ នៃ​ជនជាតិ​ដើម​ភូមា រួម​ជាមួយ​បដា «Pray For Myanmar» ដែល​ទទួល​ការ​ចាប់អារម្មណ៍ យ៉ាង​ខ្លាំង​ពី​មហាជន ។

បើ​ទោះបីជា​មិន​អាច​ឈ្នះ មុ​កដប​វរ​កញ្ញាឯក​ចក្រវាល​ក៏​ពិតមែន ប៉ុន្តែ​បវរកញ្ញា​ភូមា ដែល​ជាប់​ក្នុង​បេក្ខភាព​២១​នាក់​ចុង​ក្រោយ​រូប​នេះ បាន​ប្រើប្រាស់​វេទិកា​ការ​ប្រកួត​នេះ ដោយ​ក្នុង​ដៃ​កាន់​បដា​« សូម​អធិដ្ឋាន​ដល់​ប្រទេស​មី​យ៉ា​ន់​ម៉ា​» ដើម្បី​បង្ហាញ​អំពី​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​ក្នុង​ប្រទេស​កំណើត​របស់​នាង ។ ព្រមទាំង​ដង្ហោយ​រក​ជំនួយ​ពិភពលោក សម្រាប់​ប្រជាជន​ភូមា​ដែល​កំពុង​តែ​ស្លា​.​ប់​យ៉ាង​រង្គាល​ដោយ​អំពើ​បង្ក្រាប​របស់​ក្រុម​យោធា ចាប់តាំងពី​មាន​រដ្ឋប្រហារ​មក ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ