ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ប្រយ័ត្ន ! ចាប់ពី​ថ្ងៃ​១៩ ដល់​​២៥ ឧសភា​តំបន់​មួយ​ចំនួន និង​មាន​ភ្លៀង​ច្រើន​លាយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃ​ទី​១៨​នេះ បាន​បញ្ជាក់​ថា ចាប់ពី​ថ្ងៃ​ទី​១៩ ដល់​២៥ ខែឧសភា តំបន់​មួយ​ចំនួន​របស់​ប្រទេស​កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​ច្រើន​លាយឡំ​ដោយ​ផ្គរ​រន្ទះ…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃ​ទី​១៨​នេះ បាន​បញ្ជាក់​ថា ចាប់ពី​ថ្ងៃ​ទី​១៩ ដល់​២៥ ខែឧសភា តំបន់​មួយ​ចំនួន​របស់​ប្រទេស​កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​ច្រើន​លាយឡំ​ដោយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ ដូច្នេះ​សូម​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន ។

យោង​តាម​សេចក្ដីជូនដំណឹង​ស្តី​ពី​ស្ថានភាព​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី​១៩ -២៥ ខែឧសភា ឆ្នាំ​២០២១ របស់​ក្រសួង​ធនធានទឹក បាន​លើក​ឡើង​ថា ក្នុង​អំឡុង​ស​ប្តា​ហ៍​ខាង​មុខ​នេះ ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ទទួល​ឥទ្ធិពល​ពី​ខ្យល់មូសុង​និរតី The Strong Monsoon ។

ក្រសួង​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល សីតុណ្ហភាព​អប្បបរមា មាន​ពី​២៥-២៧ អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣២-៣៤​អង្សា​សេ និង​អាច​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន ។ ក្នុង​នោះ​ក៏​អាច​មាន​ផ្នែក​មួយ​ចំនួន​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ។

ចំណែក​បណ្តា​ខេត្ត ដាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៤-២៦ អង្សា​សេ​នឹង​សីតុណ្ហភាព​អតិបរមា មាន​ពី ៣១-៣៣ អង្សា​សេ​នឹង​អាច​មាន​ភ្លៀង​រាយ​ប៉ាយ​នៅ​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន ។ ចំណែក​តំបន់​មាត់សមុទ្រ សីតុណ្ហភាព​អប្បបរមា មាន​ពី ២៤-២៦​អង្សា​សេ​នឹង សីតុណ្ហភាព​អតិបរមា មាន​ពី ៣១-៣៣​អង្សា​សេ នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ខ្លាំង ។ នៅ​លើ​ផ្ទៃសមុទ្រ​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ជាមួយ​និង ខ្យល់​បក់​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ ។

ក្រសួង​បន្ថែម​ស្ថានភាព​ធាតុអាកាស​ដូច​បាន​សូម​សាធារណជន​ជ្រាប​ជា​ព័ត៌មាន និង​សូម​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត​ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ ។ ឯ​តំបន់​មាត់សមុទ្រ សូម​ប្រជា​នេសាទ និង​អ្នក​ធ្វើ​ទេសចរណ៍​តាម​ផ្លូវទឹក មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ល្បឿន​ខ្យល់​ខ្លាំង និង​រលក​សមុទ​ខ្ពស់​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ