ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាស្រ្ត៤យ៉ាង កាត់បន្ថយថ្ងៃមករដូវកុំឱ្យយូរពេកពេលមកម្តងៗ

2 ឆ្នាំ មុន

រយៈពេលជាមធ្យមនៃការមករដូវគឺពី ៣ ទៅ ៥ថ្ងៃ តែវាប្រែប្រួលចំពោះស្ត្រីម្នាក់ៗ។ សម្រាប់ស្ត្រីភាគច្រើន លំហូរឈាមរដូវរបស់ពួកគេច្រើនតែមានរយៈពេលខ្លី នៅពេលពួកគេមានអាយុកាន់តែច្រើន។ សម្រាប់អ្នកចង់កុំឱ្យមានការមករដូវយូរថ្ងៃពេក អ្នកនឹងស្គាល់ពី៤វិធី…

រយៈពេលជាមធ្យមនៃការមករដូវគឺពី ៣ ទៅ ៥ថ្ងៃ តែវាប្រែប្រួលចំពោះស្ត្រីម្នាក់ៗ។ សម្រាប់ស្ត្រីភាគច្រើន លំហូរឈាមរដូវរបស់ពួកគេច្រើនតែមានរយៈពេលខ្លី នៅពេលពួកគេមានអាយុកាន់តែច្រើន។ សម្រាប់អ្នកចង់កុំឱ្យមានការមករដូវយូរថ្ងៃពេក អ្នកនឹងស្គាល់ពី៤វិធី ដើម្បីកាត់បន្ថយថ្ងៃដែលមករដូវរបស់អ្នក។

១. ថ្នាំ​គ្រាប់​ពន្យារកំណើត៖ ស្ត្រីភាគច្រើនដែលលេបថ្នាំពន្យារកំណើត មានរដូវកាន់តែខ្លីនិងស្រាលជាងមុន។ ដូច្នេះប្រសិនបើអ្នកចង់មានរយៈពេលខ្លីសូមពិចារណាប្រើថ្នាំគ្រាប់ឬថ្នាំពន្យារកំណើតដោយលេបតាមមាត់។

២. ធ្វើលំហាត់ប្រាណ៖ ព្យាយាមនិងធ្វើលំហាត់ប្រាណឱ្យបានច្រើន។ នេះអាចធ្វើឱ្យរដូវរបស់អ្នកមានរយៈពេលខ្លី ក៏ដូចជាជួយបំបាត់ការចុកពោះរមួល និង រោ​គសញ្ញាដែលទាក់ទងនឹងរោគសញ្ញាមុនពេលមានរដូវ។

៣. ផឹកទឹកច្រើន៖ ការទទួលទានទឹកឱ្យបានច្រើនជារៀងរាល់ថ្ងៃក៏អាចជួយកាត់បន្ថយរយៈពេលមករដូវរបស់អ្នកផងដែរ។ នេះគឺដោយសារតែទឹកជួយពង្រាវភាពខាប់របស់ឈាមអ្នក ដែលធ្វើឱ្យកាកសំណល់រដូវមានការហូរចេញលឿននិងឆាប់អស់។

៤. ប្រើវីតាមីន C៖ ការលេបថ្នាំវីតាមីន C នឹងកាត់បន្ថយបរិមាណអរម៉ូនប្រូសេស្តេរ៉ូននៅក្នុងស្បូនរបស់អ្នក ដែលនេះធ្វើឱ្យកាកសំណល់ជាប់នឹងជញ្ជាំងស្បូន (កាកសំណល់រដូវ) ឆាប់ហូរធ្លាក់មកអស់។ ជាលទ្ធផល រដូវរបស់អ្នកនឹងខ្លីជាងមុន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ