ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូលរួម​សោកស្តាយ​ជា​អនេក​! អ្នកគ្រូ​ឱម យុវ​ណ្ណា អតីត​គ្រូបង្រៀន​របាំ​បុរាណ ទទួលមរណភាព

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ចាត់ទុកជា​ដំណឹង​ដ៏​សោកសៅ​នៃ​វិស័យ​សិល្បៈ​របស់​ខ្មែរ ក្រោយ​ពី​អ្នកគ្រូ​ឱម យុវ​ណ្ណា គឺ​អតីត​គ្រូបង្រៀន​របាំ​បុរាណ

រាជធានី​ភ្នំពេញ​៖ ចាត់ទុកជា​ដំណឹង​ដ៏​សោកសៅ​នៃ​វិស័យ​សិល្បៈ​របស់​ខ្មែរ ក្រោយ​ពី​អ្នកគ្រូ​ឱម យុវ​ណ្ណា គឺ​អតីត​គ្រូបង្រៀន​របាំ​បុរាណ (​ឯកទេស នាង​) នៃ​សាលា​មធ្យមសិក្សា​វិចិត្រសិល្បៈ បាន​ទទួលមរណភាព​នៅ​ព្រឹក​ថ្ងៃ​ទី ១៧ ខែឧសភា ឆ្នាំ​២០២១ នេះ​។ ដំណឹង​មរណភាព​របស់​អ្នកគ្រូ គឺជា​ការ​បាត់បង់​ធនធានមនុស្ស​ដ៏​កម្រ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ធ្វើ​មហាជន​មានការ​សោកស្តាយ​យ៉ាង​ខ្លាំង តែ​យ៉ាងណា​ក៏​ដោយ​ក៏​សូម​បន់ស្រន់​ឲ្យ​វិញ្ញ​ណ​ក្ខ​ន្ត​លោកស្រី​បាន​សេចក្តីសុខ​ផង​ដែរ​។

ក្នុង​នោះ​ផង​ដែរ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ស្ពឺ ក៏​បាន​ចូលរួម​សម្តែង​នូវ​ការ​សោកស្តាយ​ចំពោះ​ការ​លាចាក​របស់​អ្នកគ្រូ ។ លោក ហ៊ុន ម៉ា​នី អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ស្ពឺ បាន​បង្ហោះ​សារ​ថា «​ខ្ញុំ​មាន​សេចក្តី​តក់ស្លុត និង​សោកសង្រេង​ក្រោយ​ពេល​ដែល​បាន​ទទួល​ដំណឹង​អំពី​មរណភាព​របស់​អ្នកគ្រូ ឱម យុវ​ណ្ណា ហៅ​អ្នកគ្រូ​ស្រី កាលពី​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២១ វេលា​ម៉ោង ៣ ទៀប​ភ្លឺ ដោយ​រោគាពាធ​» ។

លោក​បាន​បន្ត​ថា អ្នកគ្រូ​ឱម យុវ​ណ្ណា គឺ​អតីត​គ្រូបង្រៀន​របាំ​បុរាណ នៃ​សាលា​មធ្យមសិក្សា​វិចិត្រសិល្បៈ ព្រមទាំង​ធ្លាប់​បាន​ចូលរួម​បង្ហាត់បង្ហាញ និង​ដឹកនាំ​ការ​សម្តែង​ផ្សេង​ៗ​ក្នុង​ក្រុម​មហោស្រព​បុរាណ នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​កន្លង​មក​។ ថ្មី​ៗ​នេះ អ្នកគ្រូ​គឺជា​សមាជិកា​មួយ​រូប​ដ៏​សកម្ម ដែល​បាន​ចូលរួម​ជាមួយ​ក្រុមការងារ​ស្រាវជ្រាវ​ឯកសារ​របាំ​បុរាណ ដើម្បី​ចងក្រង​ឯកសារ​ជា​មូលដ្ឋាន នៃ​របាំ​បុរាណ​ខ្មែរ សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ​។ មរណភាព​របស់​អ្នកគ្រូ គឺជា​ការ​បាត់បង់​ធនធាន​ឆ្នើម និង​សំខាន់​របស់​កម្ពុជា នៅ​ក្នុង​វិស័យ​វប្បធម៌ និង​វិចិត្រសិល្បៈ​របស់​យើង​។

លោក ហ៊ុន ម៉ា​នី បាន​បន្ថែម​ទៀត​ថា «​ក្នុង​ពេលវេលា​ដ៏​ក្រៀមក្រំ​នេះ ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ ចំពោះ​ការ​បាត់បង់​ភរិយា ម្តាយ ក៏​ដូច​ជា​លោកយាយ​ជាទី​គោរព​ស្រឡាញ់ និង​សូម​បួងសួង សូម​វិញាណក្ខន្ធ​របស់​អ្នកគ្រូ​បាន​យោន​យោគ​ទៅ​កាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​» ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ