ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហា​កូ​វី​ដ​១៩ ធ្វើ​ឱ្យ​ម្ចាស់​រមណីយដ្ឋាន​ជា​ច្រើន​កន្លែង​ត្អូញត្អែរ​ពី​ការ​ស្ងាត់​ភ្ញៀវ​ទេសចរ

2 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្ត​ប៉ៃលិន ៖ ក្រោយ​ពី​បើក​ឱ្យ​ដំណើរការ​ចូល​កំសាន្ត​នៅ​តាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត​ប៉ៃលិន ក៏​ដូច​ជា​នៅ​ទូ​ទាំង​ប្រទេស​ឡើង​វិញ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២១​នេះ ម្ចាស់​រមណីយដ្ឋាន​ឯកជន​ជា​ច្រើន​កន្លែង​ដូច​ជា ៖ រមណីយដ្ឋាន​ចំការ​ខ្នុរ…

ខេត្ត​ប៉ៃលិន ៖ ក្រោយ​ពី​បើក​ឱ្យ​ដំណើរការ​ចូល​កំសាន្ត​នៅ​តាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត​ប៉ៃលិន ក៏​ដូច​ជា​នៅ​ទូ​ទាំង​ប្រទេស​ឡើង​វិញ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២១​នេះ ម្ចាស់​រមណីយដ្ឋាន​ឯកជន​ជា​ច្រើន​កន្លែង​ដូច​ជា ៖ រមណីយដ្ឋាន​ចំការ​ខ្នុរ រមណីយដ្ឋាន​រហាត់ទឹក និង​រមណីយដ្ឋាន​ម្លប់​សាវម៉ាវ ជាដើម បាន​នាំ​គ្នា​ត្អូញត្អែរ​ថា មានការ​ស្ងាត់​ភ្ញៀវ​ខ្លាំង​ជាង​មុន ។ ដូច្នេះ​ការ​លក់ដូរ​ប្រចាំ​ថ្ងៃ ក៏​ទទួល​បាន​ប្រាក់​ចំណូល​តិចតួច​ជាង​មុន​ឆ្ងាយ ដោយសារ​តែ​បញ្ហា​ជំងឺ​កូ​វី​ដ​-១៩ កំពុង​វាយប្រហារ​ក្នុង​ខេត្ត​នានា និង​រាជធានី​ភ្នំពេញ ធ្វើ​ឱ្យ​មានការ​ឆ្លង​រីក​រាលដាល​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ និង​មាន​អ្នក​ស្លា​.​ប់​ជា​បន្តបន្ទាប់​ផង​ដែរ ។

បើ​តាម​ការ​រៀបរាប់​ពី​បុរស​ម្នាក់​ឈ្មោះ ញ៉ា​វ សុគន្ធ ជា​ម្ចាស់​រមណីយដ្ឋាន «​ម្លប់​សាវម៉ាវ​» បាន​ប្រាប់​ភ្នាក់ងារ​យើង​ឱ្យ​ដឹង​ថា ៖ ចាប់តាំងពី​មាន​បញ្ហា​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ នៅ​ក្នុង​ប្រទេស​នានា​ជាស​កល និង​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ មិន​មានការ​ដើរ​លេង​កម្សាន្ត​ច្រើន នៅ​តាម​រមណីយដ្ឋាន​នោះ​ឡើយ ដោយ​ពួក​គេ​ម្នាក់​ៗ​មានការ​ខ្លាច​រអែង​ពី​ការ​ឆ្លង​ជំងឺ​ដ៏​កាច​សា​.​ហាវ​មួយ​នេះ ចូល​ក្នុង​ក្រុម​គ្រួសារ ក៏​ដូច​ជា​សហគមន៍​ផង​ដែរ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា កាលពីមុន មាន​ភ្ញៀវ​តាម​បណ្តា​ខេត្ត និង​រាជធានី​ភ្នំពេញ ហើយនឹង​ភ្ញៀវ​ក្នុង​ខេត្ត​ប៉ៃលិន ចូល​ទៅ​លេង​កំសាន្ត​ក្នុង​រមណីយដ្ឋាន​របស់​ខ្លួន​ជា​ច្រើន​គួរ​ឱ្យ​កត់សម្គាល់ ដោយ​បន្ទាប់​ពី​ភ្ញៀវ​ចូល​ទៅ​លេង​នៅ​រមណីយដ្ឋាន​ចំការ​ខ្នុរ​រួច​មក ក៏​ហួស​មក​លេង​ក្នុង​ចំការ​សាវម៉ាវ​របស់​ខ្លួន​តែ​ម្តង​។ តែ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ នៅ​តាម​រមណីយដ្ឋាន​ជា​ច្រើន​ក្នុង​ខេត្ត មាន​ភ្ញៀវ​តិចតួច​បំផុត ជា​ពិសេស​រមណីយដ្ឋាន​របស់​គាត់ ក្នុង​១​ថ្ងៃ​មាន​ភ្ញៀវ​ត្រឹមតែ​១​ខ្យុ​ស​ទៅ​២​ខ្យុ​ស​ប៉ុណ្ណោះ ។ ការ​ថយ​ភ្ញៀវ​នេះ នាំ​ឱ្យ​គាត់​មានការ​បាត់បង់​នូវ​ប្រាក់​ចំណូល​ជា​ច្រើន តែ​បន្ទាប់​ពី​ជំងឺ​នេះ សាបរលាប​ទៅ​វិញ គាត់​សង្ឃឹមថា ភ្ញៀវ​ទេសចរណ៍​នឹង​បន្ត​ចូល​ទៅ​លេង​ក្នុង​រមណីយដ្ឋាន​របស់​ខ្លួន​ច្រើន​ដូច​មុន​ដែរ ។

គាត់​បញ្ជាក់​ថា ៖ ទោះបីជា​នៅ​ក្នុង​ខេត្ត​ប៉ៃលិន មិន​ទាន់​មានការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ចូល​ក្នុង​សហគមន៍ តែ​ខាង​លោក​ក៏​តែងតែ​ណែនាំ​ឱ្យ​ភ្ញៀវ​ទេសចរ​ទាំងអស់ ឱ្យ​លាងដៃ​នឹង​ជែ​ល ឬ​ទឹក​អាល់កុល និង​ឱ្យ​ពាក់​ម៉ាស ដើម្បី​ការពារ​កុំឱ្យ​ឆ្លង​ជំងឺ​នេះ ចូល​ក្នុង​កន្លែង​របស់​ខ្លួន ។ លើស​ពី​នេះ ចំការ​សាវម៉ាវ​ជាង​១០០​ដើម ក៏​ជិត​ទុំ អាច​ប្រមូល​ផល​ហើយ ប្រហែលជា​ចុងខែ​ឧសភា​នេះ អាច​នឹង​បេះ​លក់​ឱ្យ​ភ្ញៀវ​ទេសចរ​ដែល​ចូល​ទៅ​លេង​កម្សាន្ត​នៅ​ក្នុង​រមណីយដ្ឋាន​របស់​ខ្លួន ។ រីឯ​ខ្យុ​ស ដែល​ត​ភ្ជាប់​ពី​មាត់ច្រាំង​ទៅ​កណ្តាលស្ទឹង ខាង​លោក​បាន​រើរុស​ចេញ​អស់ហើយ ព្រោះ​នៅ​រដូវវស្សា​មាន​ភ្លៀង​ធ្លាក់​ច្រើន អាច​នឹង​ហូរ​រសាត់អណ្តែត​រោង ឬ​ខ្យុ​ស​ទៅ​តាម​ទឹកស្ទឹង​ប​រយ៉ា​ខា​ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ