ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រវត្តិ និង​ជំនឿ​ពិធីបុណ្យ​ខ្មោច​ហា​ឡូ​វី​ន

8 ឆ្នាំ មុន

ហា​ឡូ​វី​ន គឺជា​ពិធីបុណ្យ​ខ្មោច​ប្រារព្ធ​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ​នៅ​ថ្ងៃ​ទី​៣១ តុលា នៅ​ប្រទេស​កាន់សាសនា​គ្រឹ​ស្ត និង​បណ្តា​ប្រទេស​មួយ​ចំនួន​ទៀត​មិន​កាន់សាសនា​គ្រឹ​ស្ត ។ បុណ្យ​នោះ​ប្រារព្ធ​ធ្វើ​ឡើង​មុន​១​ថ្ងៃ​នៃ​ពិធីបុណ្យ

ហា​ឡូ​វី​ន គឺជា​ពិធីបុណ្យ​ខ្មោច​ប្រារព្ធ​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ​នៅ​ថ្ងៃ​ទី​៣១ តុលា នៅ​ប្រទេស​កាន់សាសនា​គ្រឹ​ស្ត និង​បណ្តា​ប្រទេស​មួយ​ចំនួន​ទៀត​មិន​កាន់សាសនា​គ្រឹ​ស្ត ។ បុណ្យ​នោះ​ប្រារព្ធ​ធ្វើ​ឡើង​មុន​១​ថ្ងៃ​នៃ​ពិធីបុណ្យ​សាសនា​គ្រឹ​ស្តលោក​ខាង​ខាងលិច All Hallow Day ។

អត្ថន័យ​របស់​ពិធីបុណ្យ​ហា​ឡូ​វី​ន គឺ​ដើម្បី​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់ ។ អ្នកមាន​ជំនឿ​ប្រារព្ធ​ពិធីបុណ្យ​ហា​ឡូ​វី​ន បាន​តុបតែង​លម្អ​ផ្ទះសម្បែង​របស់​ពួក​គេ​ជាមួយនឹង​ពន្លឺ​ភ្លើងពណ៌ និង​រូបតំណាង​ខ្មោច​មាន​ដូច​ជា​គោម​ខ្មោច សម្លៀក​បំពាក់ និង​ការ​តុបតែង​មុខជា​ដើម ។ ផ្លែ​ល្ពៅ គឺជា​និមិត្តរូប​មួយ​នៃ​ពិធីបុណ្យ​ខ្មោច​ហា​ឡូ​វី​ន ព្រោះ​វា​មាន​រូបរាង​ដូច​ក្បាលមនុស្ស ហើយ​ងាយស្រួល​ក្នុង​ការ​ខួង​យក​គ្រាប់​ចេញ ព្រមទាំង​ចោះ​ប្រហោង​ភ្នែក និង​មាត់ រួច​ដាក់​ពន្លឺ​នៅ​ខាងក្នុង ។ ក្រៅពី​នេះ​ក្នុង​គេហដ្ឋាន នីមួយ​ៗ​ចាក់​សំឡេង ឬ​រឿង​ខ្មោច​បែប​រន្ធត់​ដើម្បី​អបអរ​ក្នុង​ពិធីបុណ្យ ។

ខាងក្រោម​នេះ​គឺជា​ប្រវត្តិ ត្រួស​ៗ​របស់​ពិធីបុណ្យ​ខ្មោច​ហា​ឡូ​វី​ន និង​ដើម​កំណើត​ដំបូង​របស់​វា​៖

         ដើម​កំណើត
បុណ្យ​ខ្មោច​ហា​ឡូ​វី​ន​ចាក់​ឫសគល់​យូរលង់​ណាស់​មក​ហើយ​នៅ​សម័យ​បុរាណ​ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​រាត្រី​ថ្ងៃ​ទី​៣១ តុលា ។ ជនជាតិ Celts ដែល​រស់នៅ​២​ពាន់​ឆ្នាំ​នៅ​តំបន់​នោះ បច្ចុប្បន្ន​គឺជា​ប្រទេស​អៀរ​ឡង់ ចក្រភព​អង់គ្លេស និង​ប្រទេស​បារាំង​ភាគ​ខាងជើង ពួក​គេ​មាន​ជំនឿ​ថា សេចក្តីស្លាប់​នឹង​ត្រឡប់​មក​កាន់​ផែនដី​វិញ​។ ប្រភព​កំណើត​របស់​ពិធីបុណ្យ​ខ្មោច​ហា​ឡូ​វី​ន គឺ​មក​ពី​ប្រទេស​អៀរ​ឡង់ និង​ប្រទេស​ស្កុ​តលែ​ន​ជំនាន់​បុរាណ ពោល​គឺជា​សម័យ​របស់​ព្រះ​យេស៊ូ​គ្រឹ​ស្ត ។

ឈ្មោះ
ថ្ងៃ​ទី​៣១ តុលា ត្រូវ​គេ​ហៅ​ថា «​ថ្ងៃ​បុណ្យ​ហា​ឡូ​វី​ន​» នៅ​ពេល​ដែល​គ្រឹ​ស្ត​សាសនិក​ប្រកាស​ថា​ថ្ងៃ​ទី​១ វិច្ឆិកា គឺជា​ថ្ងៃ​បុណ្យ All Hallow Day ។ ក្រោយមក​ពួក​គ្រឹ​ស្ត​សាសនិក​បាន​បង្កើត​ថ្ងៃជា​មិ​និ​ត្ត​រូប​ឱ្យ​ពួក​សាវ័ក​បរិសុទ្ធ ខណៈ​ពួក​គេ​គ្មាន​ថ្ងៃជា​និមិត្តរូប​ទាល់តែ​សោះ ។ ទីបំផុត​ពួក​គេ​មាន​ថ្ងៃ​បុណ្យ​ផ្ទាល់ខ្លួន​គឺ «​ពិធីបុណ្យ​មុន​ពេល​រាត្រី​» ឬ «All Hallow Eve» ដែល​ក្រោយមក​ត្រូវ​គេ​ហៅ​កាត់​ថា «Halloween» រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ។ Halloween មាន​ន័យ​ថា hallowed evening ឬ holy evening ប្រែ​ថា «​ល្ងាច​វិសុទ្ធ​» ។  ដូច​ច្នេះ​ហើយ​បានជា​គេ​ប្រារព្ធ​ពិធីបុណ្យ​ហា​ឡូ​វី​ន​នៅ​ពេល​ល្ងាច គឺ​មុន​ពេល​រាត្រី​ចូល​មក​ដល់ ។

ហេតុ​អ្វី​ពិធីបុណ្យ​ហា​ឡូ​វី​ធ្វើ​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ ?
ពិធីបុណ្យ​ហា​ឡូ​វី​ន​ប្រារព្ធ​ធ្វើ​នៅ​ប្រទេស​កា​ណា​ដា​នៅ​ថ្ងៃ​ទី​៣១ តុលា ឬ​អំឡុង​ថ្ងៃនេះ ។ យោង​តាម​អ្នកមាន​ជំនឿ​ចាស់​បុរាណ​ឱ្យ​ដឹង​ថា វា​គឺជា​ថ្ងៃ​ដែល​សម្គាល់​រាត្រី​នៃ​ឆ្នាំ នៅ​ពេល​ដែល​ព្រលឹង​វិញ្ញាណ និង​មនុស្ស​ស្លាប់​អាច​ឆ្លង​មក​ក្នុង​ពិភព​មនុស្ស​ចូលលុក​លុយ​បាន ។

ពិធីបុណ្យ​ផ្សេង​ទៀត​ស្រ​ដៀង​ពិធីបុណ្យ​ហា​ឡូ​វី​ន
ក្រៅពី​ពិធីបុណ្យ​ខ្មោច​ហា​ឡូ​វី​ន​ក៏​មាន​ពិធីបុណ្យ​ស្រ​ដៀង​គ្នា​នេះ​ដែរ​ដូច​ជា​៖

-​ពិធីបុណ្យ Devil’s Night ប្រែ​ថា «​រាត្រី​បិសាច​» ។ បុណ្យ​នេះ​ត្រូវ​គេ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣០ តុលា ពោល​គឺ​មុន​១​ថ្ងៃ​បុណ្យ​ហា​ឡូ​វី​ន​នៅ​ផ្នែក​មួយ​ចំនួន​នៃសហរដ្ឋ​អាមេ​រិក និង​នៅ​ប្រទេស​មួយ​ចំនួន​ទៀត ។  

-​ពិធីបុណ្យ Day of the Dead ប្រែ​ថា «​ថ្ងៃ​ស្លាប់​» គឺជា​ពិធីបុណ្យ​ឈប់​សម្រាក​របស់​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ដែល​មាន​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​៣១ តុលា ដល់​ថ្ងៃ​ទី​២ វិច្ឆិកា ។ អត្ថន័យ​របស់​ពិធីបុណ្យ​នេះ គឺ​ឱ្យ​ក្រុម​គ្រួសារ​ទាំងអស់​ទៅ​បួងសួង​ដល់​វិញ្ញាណក្ខន្ធ​ញាតិសន្តាន​របស់​ខ្លួន​ដែល​បាន​ស្លាប់ ហើយ​ជួយ​ឱ្យ​ពួក​គេ​មើលថែ​រក្សា​ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ​ប្រកបដោយ​សុវត្ថិភាព ៕