ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ប៉ូលិស​ម្នាក់ យក​កាំភ្លើង​ខ្យល់​បា.ញ់​ឆ្កែ​អស់​៤​គ្រាប់ ធ្វើ​ឱ្យ​ពលរដ្ឋ​ភ័យ​ស្លន់ស្លោ​ទាំង​យប់

2 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ហេតុការណ៍​មួយ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​យប់​ដល់​ប្រជាពលរដ្ឋ ខណៈ​ពេល​ដែល​មន្ត្រី​ប៉ូលិស​ការិយាល័យ​ពិនិត្យ​ភាគ និង​កោសល្យ​វិ​ច្ឆ័​យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ម្នាក់ បាន​យក​កាំភ្លើង​ខ្យល់​បាញ់​សត្វ​ឆ្កែ​ចំនួន​៤​គ្រាប់ ព្រោះតែ​ខឹង​នឹង​ឆ្កែ​នោះ​ដេញ​ខាំ ។ ហេតុការណ៍​នេះ…

ខេត្តកណ្តាល ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ហេតុការណ៍​មួយ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​យប់​ដល់​ប្រជាពលរដ្ឋ ខណៈ​ពេល​ដែល​មន្ត្រី​ប៉ូលិស​ការិយាល័យ​ពិនិត្យ​ភាគ និង​កោសល្យ​វិ​ច្ឆ័​យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ម្នាក់ បាន​យក​កាំភ្លើង​ខ្យល់​បាញ់​សត្វ​ឆ្កែ​ចំនួន​៤​គ្រាប់ ព្រោះតែ​ខឹង​នឹង​ឆ្កែ​នោះ​ដេញ​ខាំ ។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​យប់​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​ព្រែក​សំរោង​៣ ក្នុង​សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

សេចក្តីរាយការណ៍​បន្ត​ថា មន្ត្រី​ប៉ូលិស​រូប​នោះ​មានឈ្មោះ អនុសេនីយ៍ឯក អ៊ុ​ន សំអាត បម្រើ​ការងារ​នៅ​ការិយាល័យ​ពិនិត្យ​ភាគ និង​កោសល្យ​វិ​ច្ឆ័​យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ។

បើ​តាម​ពលរដ្ឋ​នៅ​ជិត​កន្លែង​កើតហេតុ បាន​ប្រាប់​អោយ​ដឹង​ថា មុន​ពេល​កើតហេតុ ពួក​គាត់​ឃើញ​ឈ្មោះ អ៊ុ​ន សំអាត ជា​មន្ត្រី​ប៉ូលិស បាន​ជិះ​ម៉ូតូ​មក​ដល់​កន្លែង​កើតហេតុ ក៏​ស្រាប់តែ​មាន​សត្វ​ឆ្កែ​ព្រុស ធ្វើ​អោយឈ្មោះ អ៊ុ​ន សំអាត ខឹង​យ៉ាង​ខ្លាំង ក៏​បាន​ជិះ​ម៉ូតូ​ទៅ​ផ្ទះ រួច​ចូល​ទៅ​យក​កាំភ្លើង​មក​បាញ់​សត្វ​ឆ្កែ​ចំនួន​៤​គ្រាប់​តែ​ម្តង សំណាង​សត្វ​ឆ្កែ​រត់​រួច ។

ពលរដ្ឋ​ដដែល​និយាយ​បន្ថែម​ថា បើសិនជា​គ្រាប់កាំភ្លើង​នោះ​ខ្ទាត​ត្រូវ​ពួក​គាត់​មិនដឹង​ថា ត្រូវ​របួស ឬ​ក៏​ស្លា​.​ប់​នោះ​ទេ ពីព្រោះ​ពេល​ដែល​ឈ្មោះ អ៊ុ​ន សំអាត បាញ់​នោះ ពួក​គាត់​ឈរ​នៅ​ទីនោះ​ផង​ដែរ ។

ដោយឡែក​លោក​អនុសេនីយ៍ឯក អ៊ុ​ន សំអាត បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា លោក​ពិតជា​បាន​យក​កាំភ្លើង​ខ្យល់​បាញ់​សត្វ​ឆ្កែ​ពិតមែន។ ដោយសារ​លោក​តែ​ខឹង​សត្វ​ឆ្កែ​ដេញ​ខាំ​គាត់​អោយរ​បួស ។

ជុំវិញ​បញ្ហា​ខាងលើ​នោះ​ដែរ លោក​វរសេនីយ៍ឯក យី វណ្ណ​ដា អធិការ​នគរបាល​ក្រុង​តា​ខ្មៅ បាន​ថ្លែងប្រាប់​ថា លោក​បានអោយ​ប៉ុស្តិ៍​រដ្ឋបាល​ធ្វើ​ការងារ​នេះ​ហើយ និង​ហៅ​លោក អ៊ុ​ន សំអាត មក​ធ្វើការ​សាកសួរ​បន្ថែម​ទៀត​ផង​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ