ឌី សូ​នី​តា ទ្រាំ​មិនបាន​​ផ្ទុះ​កំហឹង​ទៅ​កាន់​ផេ​ក​ហ្វេ​ស​ប៊ុ​កមួយ ដោយសារ​តែ​រឿង​មួយ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឌី សូ​នី​តា ទ្រាំ​មិនបាន​​ផ្ទុះ​កំហឹង​ទៅ​កាន់​ផេ​ក​ហ្វេ​ស​ប៊ុ​កមួយ ដោយសារ​តែ​រឿង​មួយ

3 អាទិត្យ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង ឌី សូ​នី​តា បាន​សម្តែង​ការ​មិន​សប្បាយចិត្ត​យ៉ាង​ខ្លា​ង ក្នុង​ពេល​ដែល​ផេ​ក​ហ្វេ​ស​ប៊ុ​កមួយ​បាន​យក​រូបភាព​នាង និង​កូន​ទៅ​ផុស​ដោយ​គ្មាន​ការ​អនុញ្ញាត ខណៈ​ពេល​ដែល​រូបភាព​ទាំងនោះ ត្រូវ​បាន​គេ​ចែកចាយ…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង ឌី សូ​នី​តា បាន​សម្តែង​ការ​មិន​សប្បាយចិត្ត​យ៉ាង​ខ្លា​ង ក្នុង​ពេល​ដែល​ផេ​ក​ហ្វេ​ស​ប៊ុ​កមួយ​បាន​យក​រូបភាព​នាង និង​កូន​ទៅ​ផុស​ដោយ​គ្មាន​ការ​អនុញ្ញាត ខណៈ​ពេល​ដែល​រូបភាព​ទាំងនោះ ត្រូវ​បាន​គេ​ចែកចាយ និង​មានការ​រិះគន់​ពី​មហាជន​មួយ​ចំនួន​ផង​ដែរ​។ ឌី សូ​នី​តា បាន​ស្នើ​សុំ​អោយ​ម្ចាស់​ផេ​ក​ហ្វេ​ស​ប៊ុ​ក​នោះ លុប​រូប​របស់​នាង​ចោល​វិញ ខណៈ​ពេល​រូបភាព​ពោះ​របស់​នាង​ដែល​បាន​ថត​នោះ គឺ​គ្រាន់​ទុកជា​អនុស្សា​វរិ​យ៍​ប៉ុណ្ណោះ​។

ឌី សូ​នី​តា បាន​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​ក​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​ខាងលើ​នេះ​ថា «​ខ្ញុំ​ថា ផុស​រូប​កូន​ជូន​បងប្អូន​ថ្ងៃនេះ ប៉ុន្តែ​ដោយសារ​បើកភ្នែក​មក​មានរឿង​ទាំង​ព្រឹក រឿង​គេ​យក​រូប​ពោះធំ​របស់ខ្ញុំ​ទៅ​ជេរ ទៅ​ប្រមាថ ទៅ​ដៀល​តាម​ចិត្ត ហើយ​នៅ​ថាអោយ​កូនស្រី​ខ្ញុំ​ទៀត​»​។

នាង​បញ្ជាក់​ថា «​ខ្ញុំ​ក៏​បាន​ឆាត​ទៅ​អា​ខោ​ន​របស់​ពួក​គេ​ផ្ទាល់ ដើម្បី​សួរនាំ​ពី​រឿង​ផុស​នោះ ហើយ​គេ​មក​គំរាម​ខ្ញុំ​បន្ថែម​ថា នឹង​ផុស​ឆាត​ដែល​ខ្ញុំ​ជជែក​ឆាត​ជាមួយ​គេ​ដោយ​ភ្ជាប់​រូប​របស់ខ្ញុំ​ម្តងទៀត ហឹ​ម​ម​…..​មាន​មនុស្ស​ដូច​ពួក​គាត់​ប៉ុន្មាន​នាក់​ទៀត ដែល​ផុស​ដៀល​ម្ចាស់​សាមីខ្លួន​គេ​ហើយ គំរាម​ផុស​រូបគេ​ដោយ​បើកចំហ​ចំពោះ​ម្ចាស់​គេ​ទៀត ខ្ញុំ​នឹង​មិន​ផុស​ឆាត​គាត់​មុន​ទេ​»​។ នាង​ថា «​ខ្ញុំ​នឹង​រង់ចាំ​មើល​ថា គាត់​នឹង​ធ្វើ​អ្វី​ដូចដែល​គាត់​បាន​គំរាម​អោយ​ខ្ញុំ​រឺ​ក៏​អត់? ហើយ​ពេល​នោះ ទោះបីជា​ខ្ញុំ​ជា​មនុស្ស​ស្ងប់​ប៉ុណ្ណា ក៏​ខ្ញុំ​មិន​នៅ​ស្ងៀម​ដែរ​»​។

បើ​តាម ឌី សូ​នី​តា បន្ត​ថា «​ប្រសិនបើ​រូប​ពោះ​ទទេ​របស់ខ្ញុំ អ្នក​មិន​បំពាន​បំរាម​ដែល​ខ្ញុំ​ហាម អ្នក​មិន​អោយ​ផុស​តាំងពី​ថ្ងៃ​ថតរូប​ដំបូង ក៏​ខ្ញុំ​មិន​ត្រូវ​ពួក​សម្ព័ន្ធ​គេ​មក​ជេរ​ខ្ញុំ​ចឹ​ង​ដែរ​។ និយាយ​រួម ខ្ញុំ​មិនដឹង​ថា អ្នក​យល់​ឃើញ​បែប​ណា បាន​សុខចិត្ត​កាត់ត​រូប​តូច​ៗ​កុំអោយ​មើល​ដឹង ហើយ​យក​ទៅ​ដាក់​លើ​ខូ​វើ​របស់​អ្នក​»​។

នាង​បញ្ជាក់​ថា «​អ្នក​គិត​ថា គេ​ពង្រីក​មើល​មិនកើត​មែន? រូប​ផ្សេង​ៗ​មុន​ផុស​សួរ​ខ្ញុំ​មុន ចុះ​រូប​ដែល​ខ្ញុំ​ថត​ពោះ​របស់ខ្ញុំ មិច​ហ៊ាន​ផុស​ទៅ​កើត​ទាំង​ដែល​ខ្ញុំ​ប្រាប់​តាំងពី​ដើម​ហើយ​។ ដោយសារ​កំហុស​អ្នក​ដែល​និយាយ​ថា អ​ចេតនា​លាក់បាំង​ខ្ញុំ​ដែល​ជា​ម្ចាស់ខ្លួន ឥលូវ​វា​មានរឿង​អី​កើតឡើង? ខ្ញុំ​បាន​ត្រឹមតែ​ស៊ែរ​នៅ​អ្វី​ដែល​អ្នក​សុំ​ទោស ហើយ​អ្នក​គ្រាន់តែ​លុប​រូប​នោះ​ចោល ប៉ុន្តែ​ខ្ញុំ​ត្រូវ​ពួក​ដែល​ចាំតែ​ឆ្លៀតឱកាស​មក​ព្រួត​គ្នា​ជេរ​ខ្ញុំ ទាំង​ចោទ​ខ្ញុំ​គ្រប់​រឿង​។ អស់​អី​និយាយ បាន​ត្រឹមតែ​ឈឺក្បាល​ជាមួយ​ពួក​បង​ៗ​សម្ព័ន្ធ​»​។

ដោយឡែក​ពាក់ព័ន្ធ​ការ​ច្រឡោតខឹង​ពី ឌី សូ​នី​តា នា​ពេល​នេះ ម្ចាស់​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ដែល​មានឈ្មោះ​ថា «Autumn Newborn Photography» ដែល​ត្រូវ​បាន​គេ​ដឹង​ថា ជា​ក្រុមហ៊ុន​ដែល​ទទួល​ការ​ថតរូប​ស្ត្រី​ដែល​ពពោះ​សម្រាប់​ទុកជា​អនុស្សាវរីយ៍​នោះ បាន​ចេញ​មុខ​មក​សុំ​ទោស​ទៅ​កាន់​តារា​រូប​នេះ និង​បាន​ចាត់​ទុក​បញ្ហា​នេះ គឺជា​កំហុស​អ​ចេតនា​របស់​ខ្លួន និង​បាន​សន្យា​លុប​រូប​នោះ​ចោល​វិញ​។

ផេ​ក​ខាងលើ បាន​បង្ហោះ​សារ​សុំ​ទោស​របស់​ខ្លួន​ថា «​ក្នុង​នាម​ខ្ញុំ​ជា​ម្ចាស់​ផេ​ក​ស្ទី​យោ​ថតរូប Autumn Newborn Photography សូម​ចេញ​មុខ​សុំ​ទោស​ជា​សាធារណៈ​ចំពោះ​សា​ម៉ី​ខ្លួន បងស្រី ឌី សូ​នី​តា ផ្ទាល់ ដែល​បាន​បង្ហោះ​រូបថត​គាត់​ពេល​មាន​ផ្ទៃពោះ ផុស​ដាក់​លើ​ខូ​វើ​ផេ​ក​របស់​យើងខ្ញុំ ដោយ​មិន​មានការ​ផ្តល់​ដំណឹង​ជូន​បងស្រី​ជា​មុន ហើយ​មិន​បាន​សុំ​ការ​អនុញ្ញាត​ពី​បងស្រី ព្រោះ​នឹកឃើញ​ថា កាត់​ដាក់​រូប​តូច​ៗ​មិនជា​បញ្ហា​ទេ​។ ហើយ​ពេល​នោះ​បងស្រី​ក៏​បាន​ប្រាប់​ខាង​ក្រុមការងារ​ដែរ​ថា កុំអោយ​ផុស​រូប​មួយ​សន្លឹក​នេះ ព្រោះ​បង​ទុក តែ​ដោយសារ​ខាង​ក្រុមការងារ មាន​ចន្លោះ​ខ្វះខាត​ដោយ​អ​ចេតនា សូម​បងស្រី​អធ្យាស្រ័យ​»​។

ផេកក​ខាងលើ បាន​បង្ហោះ​សារ​បន្ត​ថា «​ជាក់ស្តែង​រូប​នេះ​ផង​ដែរ ផេ​ក​យើងខ្ញុំ​ក៏​បាន​ផុស​៦​ខែ​មក​ហើយ ទើបតែ​មក​ដល់​ពេល​ថ្មី​ៗ​នេះ មាន​គេ​ស៊ែរ​ច្រើន ដូច្នេះ​ធ្វើ​អោយ​ប៉ះពាល់​ដល់​បងស្រី​វា​ពិតជា​កំហុស​ពួក​យើងខ្ញុំ​មែន ពេល​នេះ​ផេ​ក​យើងខ្ញុំ​បាន​លុប​ចោល​ជា​ផ្លូវការ​ហើយ មិន​មាន​រូប​បងស្រី​ទៀត​ទេ​។ ប្អូន​សូម​អភ័យទោស​ដល់​បងស្រី និង​ក្រុម​គ្រួសារ​ផង​»​។

ចំណែក​ស្វាមី​របស់​អ្នក​នាង ឌី សូ​នី​តា គឺ​លោក អា​ឡិច ហ្សូ​រ៉ា ក៏​បាន​ឆ្លើយ​តប​ទៅ​កាន់ការ​សុំ​ទោស​ខាងលើ​របស់​ម្ចាស់​ផេ​ក​នោះ​វិញ​ថា « អរគុណ​សំរាប់​ការ​ទទួលខុសត្រូវ ហើយ​ធ្វើការ​សុំ​ទោស​ជា​សាធារណៈ​នូវ​ការ​ដែល​បង​បាន​បង្ហោះ​រូប​ឯកជន នី​តា​ដោយ​គ្មាន​ការ​អនុញ្ញាត្ត​!»​។ លោក​បញ្ជាក់​ថា «​ឥលូវ​នេះ ម្ចាស់​ផេ​ក​ក៏​បាន​លុប​ចោល​នូវ​រូប​ទាំងនោះ ហើយ​ធ្វើការ​សុំ​ទោស​ជា​សាធារណៈ​បញ្ជាក់​ការ​ពិត​រួច​ហើយ​, ដូច្នេះ​សូម​បណ្តា​អាក់​ខោ​ន ឬ​ផេ​ក​ដទៃ​ទៀត ដែល​បាន​ចែកចាយ​រូប​បង្ហោះ​ក្នុង​ផេ​ក​ខ្លួន សូម​មេត្តា​លុប​រូប​ដែល​គ្មាន​ការ​អនុញ្ញាតិ​ពី​យើងខ្ញុំ ព្រមទាំង​រួម​បញ្ចូល​សរុប ទាំង​ប្រើ​ពាក្យពេចន៍​មិន​សមគួរ​នោះ​ផង​»​។

លោក​បន្ត​ថា «​ធាតុ​ពិត​ទៅ​ខាង​ផេ​ក​ស្ទី​ត​យោ ពេល​ផុស​រូប​ផ្សេង​ៗ​មានការ​សុំ​អនុញ្ញាតិ​ពី​យើង ដោយឡែក​រូប​មួយ​សន្លឹក​ដែល នី​តា ថត​ទុក​សំរាប់​អនុស្សាវរីយ៍​ជាមួយ​កូន ខាង​ផេ​ក​ទៅ​ជា​គ្មាន​ការ​សុំ​ពី​ពួក​យើង​ជា​មុន​ទៅ​វិញ​។ គាត់​ពិតជា​ខុស​ខ្លាំង​ណាស់​ក្នុង​រឿង​មួយ​នេះ ។ តែ​ដោយសារ​តែ​គាត់​ក៏​ទទួលស្គាល់​កំហុស ពួក​ខ្ញុំ​ក៏​អធ្យាស្រ័យ​។ យើងខ្ញុំ​ពិតជា​មិន​មាន​បំណង​បំពុលសង្គម ឬ​បញ្ហា​នោះ​ទេ​, គ្រាន់​ចង់​រស់​ដោយ​ស្ងប់ស្ងាត់ និង​សប្បាយ​រីករាយ​ជាមួយ​ក្រុម​គ្រួសារ បន្ទាប់​ពី​បំពេញ​កិច្ច​ការងារ​របស់​យើងខ្ញុំ​។ បញ្ជាក់​រូប​ដែល​បាន​ថត​នោះ គឺ​នៅ​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០២០ ក្រុម​គ្រួសារ​យើង​បាន​ថតរូប​អនុស្សាវរីយ៍​ជុំ​គ្នា ដោយ​មាន​វត្តមាន​ខ្ញុំបាទ​នៅ​ទីនោះ​ផ្ទាល់ និង​ក្រុម​គ្រួសារ​ជាង​១០​នាក់​នៅ​ទីនោះ​, ហើយ​ក៏​ជា​ថ្ងៃ​ដែល​យើង​បាន​ធ្វើ​វី​ដេ​អូ​បង្ហាញ​ពោះ​ជា​សាធារណៈ​ផង​ដែរ​!» ៕