ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រីស្អាតសុខចិត្ត​សុំចូលធ្វើ​ច​ត្តា​ឡី​ស័ក​​​ក៏ព្រោះ​ចង់​ថែ​​​​លោកឪពុក​​​ផ្ទុក​ជំងឺ​​កូ​វី​ដ​-​១៩

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កញ្ញាណា​តា​ហ្សា តារាសម្តែងក្នុងរឿងកំណត់ហេតុនាងនាថ និងជាពិធីការិនីផង បាន​​​​សុំ​អនុញ្ញាត​ចូល​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុង​មណ្ឌល​ព្យា​ល​បាល​អ្នកជំងឺ​កូ​វី​ដ​-១៩ នៅ​មណ្ឌល​ព្យាបាល​វិមាន​ពិភព​ថ្មី​សែន​សុខ ដើម្បី​មើល​ថែ​​លោកឪពុក​របស់នាងដែល​ជាអ្នក​មានគុណនិង​កំពុង​មាន​ផ្ទុក​ជំងឺ​កូ​វី​ដ​-១៩នោះ។ ​​យោង​តាម​គណនី​យ​ហ្វេ​ស​ប៊ុ​ករប​ស់ណា​តា​លី​Nataly ជា​ប្អូន​របស់​ណា​តា​សូ…

រាជធានីភ្នំពេញ ៖ កញ្ញាណា​តា​ហ្សា តារាសម្តែងក្នុងរឿងកំណត់ហេតុនាងនាថ និងជាពិធីការិនីផង បាន​​​​សុំ​អនុញ្ញាត​ចូល​ទៅ​ធ្វើ​
ច​ត្តា​ឡី​ស័ក​ក្នុង​មណ្ឌល​ព្យា​ល​បាល​អ្នកជំងឺ​កូ​វី​ដ​-១៩ នៅ​មណ្ឌល​ព្យាបាល​វិមាន​ពិភព​ថ្មី​សែន​សុខ ដើម្បី​មើល​ថែ​​លោកឪពុក​របស់នាងដែល​ជាអ្នក​មានគុណនិង​កំពុង​មាន​ផ្ទុក​ជំងឺ​កូ​វី​ដ​-១៩នោះ។

​​យោង​តាម​គណនី​យ​ហ្វេ​ស​ប៊ុ​ករប​ស់ណា​តា​លី​Nataly ជា​ប្អូន​របស់​ណា​តា​សូ នៅ​ថ្ងៃនេះ បាន​បង្ហោះ​រូបភាព និង​អម​ដោយសារ ថា​ «​តើ​មាន​មនុស្ស​ប៉ុន្មាន​អ្នក​ដែល​មានចិត្ត​ដូច​គាត់? ខ្លួន​អត់​មាន​កើត COVID 19 ទេ ​តែ​សុខចិត្ត​ចូល​ទៅ​នៅ​ជាមួយ​អ្នក​កើត មើល​ថែណែនាំលើកទឹកចិត្ត ពុក​ម៉ែ​បងប្អូន លោកតា លោកយាយ នៅ​ក្នុង​នោះ​អោយ​ចេះ​រឹង​មាំ នឹង​មាន​អនាម័យ ដើម្បី​ឆាប់​ជា​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ » ។

បើ​តាម​ប្អូនស្រី​របស់​កញ្ញាណា​តា​ហ្សា បាន​ប្រាប់​ឲ្យ​ដឹង​ថា ការ​ចូល​ទៅ​ក្នុង​មណ្ឌល​ព្យាបាល​វិមានពិភព​ថ្មី​សែន​សុខ​នោះ​កញ្ញា ណា​តា​ហ្សា បាន​មើលថែ​រក្សា​លោកប៉ា​របស់ខ្លួន​យ៉ាងយកចិត្ត​ទុក ដោយ​ស្នាក់​នៅ​ទីនោះ​តាម​ការ​ណែនាំ​របស់​ក្រុម​គ្រួ​ពេទ្យ ។ មិនតែប៉ុណ្ណោះ ណា​តា​ហ្សា បាន​ជួយដល់​អ្នក​ខ្វះខាត​មួយចំនួន​នៅ​ក្នុង​មណ្ឌល​នោះ តាម​រយៈ​ការ​ជួយ ឧបត្ថម្ភ​ពី សប្បុរសជន​នានា និង ការ​ចំណាយ​ផ្ទាល់ខ្លួន ។

លើស​ពីនេះ​ ​កញ្ញាណា​តា​ហ្សាជាកូនកាត់ខ្មែរ-អ៊ិស្លាម ក៏​បាន​ជួយនិយាយ​លើកទឹកចិត្ត និង​ណែនាំ​ដល់​អ្នក​ជំងឺ​នូវ​វិធាន​ការ​ការ​សុខ​ភាពមួយ​ចំនួន​ទៀត​ផង ៕​ ដោយ៖ ខាត់ សាមឿន

អត្ថបទសរសេរ ដោយ