ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ឧបត្ថម្ភ​ថវិកា​៤​លាន​រៀល​​ជូន​ដល់​ស្ត្រី​​​មាន​ជំងឺ​បេះដូង​​ប្រហោង​

8 ឆ្នាំ មុន

ខេត្តកណ្តាល ​៖ កាលពី​ថ្ងៃ​ទី៣១ ​តុលា ​២០១៥ ​នេះ លោក​ជំទាវ ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត ​បាន​នាំ​​យក​​ថវិកា​ចំនួន​៤​លាន​រៀល​ដែល​​ជា​អំណោយ​ដ៍​ថ្លៃថ្លា​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ឧបត្ថម្ភ​ជូន​ស្ត្រី​ឈ្មោះគី​ម ហេង អាយុ​២៧​​ឆ្នាំ ជា​​ក​ម្ម​​ការិ​នី​​បម្រើ​ការ​​នៅ​រោងចក្រ​កាត់ដេរ​ ​មានទីលំ​នៅ​​ស្រុក​ខ្សាច់កណ្តាល ​ខេត្តកណ្តាល​ ​​មាន​ជំងឺ​​​បេះដូង​ប្រហោង​ធ្ងន់ធ្ងរ​ ហើយ​ត្រូវ​

ខេត្តកណ្តាល ​៖ កាលពី​ថ្ងៃ​ទី៣១ ​តុលា ​២០១៥ ​នេះ លោក​ជំទាវ ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត ​បាន​នាំ​​យក​​ថវិកា​ចំនួន​៤​លាន​រៀល​ដែល​​ជា​អំណោយ​ដ៍​ថ្លៃថ្លា​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ឧបត្ថម្ភ​ជូន​ស្ត្រី​ឈ្មោះគី​ម ហេង អាយុ​២៧​​ឆ្នាំ ជា​​ក​ម្ម​​ការិ​នី​​បម្រើ​ការ​​នៅ​រោងចក្រ​កាត់ដេរ​ ​មានទីលំ​នៅ​​ស្រុក​ខ្សាច់កណ្តាល ​ខេត្តកណ្តាល​ ​​មាន​ជំងឺ​​​បេះដូង​ប្រហោង​ធ្ងន់ធ្ងរ​ ហើយ​ត្រូវ​បាន​ទទួល​ការ​ព្យាបាល​ការ​វះកាត់​ដោយ​ជោគជ័យ ​រួច​ផុត​ពី​សេចក្តីស្លាប់​ ពី​សំណាក់​ក្រុម​គ្រូពេទ្យ​ជំនាញ​នៃ​សមាគម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​យុវជន​សម្តេច​តេ​ជោ ​និង​មន្ទី​រ​ពេទ្យ​កាល់​ម៉ែ​ត​ ។

លោក​ជំទាវ ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត បាន​មាន​ប្រសាសន៍​ថា សម្តេច​តេ​ជោ ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន តែងតែ​យកចិត្តទុកដាក់​គិតគូរ​ពី​សុខទុក្ខ​ និង​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ​តាម​ការ​​ស្នើ​ឱ្យ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ចុះ​ពិនិត្យ​ និង​ព្យាបាល​ជំងឺ​​ផ្សេង​ៗ​​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥត​គិតថ្លៃ នៅ​តាម​ទី​ជនបទ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​មិន​ប្រកាន់​​និន្នាការ​នយោបាយសាសនាអ្វី​ឡើយ​។

ជាក់ស្តែង​​ថ្ងៃនេះ ក្រៅពី​បញ្ជូន​ប្អូនស្រី​​មក​ទទួល​ការ​វះកាត់​បេះដូង​ប្រហោង​ និង​ព្យាបាល​ដោយ​ជោគជ័យ​ នៅ​មន្ទីរ​​ពេទ្យ​កាល់​ម៉ែ​ត​ក្រោម​​ការ​យកចិត្តទុកដាក់​សម្រប​សម្រួល​ពី​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​​ហើយ​នោះ សម្តេច​ក៏​បាន​គិតគូ​រពី​ជីវ​ភាព​រស់នៅ​របស់​ប្អូនស្រី​ដោយ​ការ​ឧបត្ថម្ភ​ជា​ថវិកា​ប្រកបដោយ​សន្តាន​ចិត្ត​សប្បុរសធម៌ មនុស្សធម៌​ចំពោះ​ប្រជាពលរដ្ឋ​។