ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោ​៣​ក្បាល​ទាំង​កូន ទាំង​មេ​ត្រូវ​រន្ទះ​ប្រល័យ​ងា​.​ប់​កណ្តាល​វាលស្រែ

2 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា សត្វ​គោ មាន​ទាំង​កូន ទាំង​មេ​ចំនួន​៣​ក្បាល​ត្រូវ​បាន​រន្ទះបាញ់​ងា​.​ប់​ដេករ​ណូ​ក​រណែល​នៅ​លើ​វាលស្រែ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២១…

ខេត្តកំពត ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា សត្វ​គោ មាន​ទាំង​កូន ទាំង​មេ​ចំនួន​៣​ក្បាល​ត្រូវ​បាន​រន្ទះបាញ់​ងា​.​ប់​ដេករ​ណូ​ក​រណែល​នៅ​លើ​វាលស្រែ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២១ នៅ​លើ​វាលស្រែ​ក្បែ​ភូមិ​ចម្លង​ជ្រៃ ឃុំ​ស្ដេច​គង់​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត​។

លោក គឹ​ម ខេ​ង ប្រធាន​ឃុំ​ស្ដេច​គង់​ខាងលិច បាន​និយាយ​ប្រាប់​អោយ​ដឹង​ថា គោ​មេ​១​ក្បាល និង​កូន​គោ​ចំនួន​២​ក្បាល សរុប​គឺ​ចំនួន​៣​ក្បាល ត្រូវ​បាន​ម្ចាស់​គោ​ឈ្មោះ តុ​ប យ៉​ន នៅ​ភូមិ​ចម្លង​ជ្រៃ ដឹក​យក​ទៅ​ចងអោយ​ស៊ី​ស្មៅ​នៅ​ខាងត្បូង​ផ្ទះ​ប្រហែល​១​គីឡូ​ដី ក៏​ស្រាប់តែ​ត្រូវ​បាន​រន្ទះបាញ់​ងា​.​ប់​នៅ​កណ្ដាល​វាលស្រែ​តែ​ម្តង​។

លោក​មេឃុំ​និយាយ​ថា បន្ទាប់​ពី​ម្ចាស់​គោ​យក​ទៅ​ចង​នៅ​វាលស្រែ ហើយ​ក៏​បាន​ដើរមក​ផ្ទះ​វិញ ក្រោយមក​ក៏​ចាប់ផ្តើម​មាន​ភ្លៀង​ធ្លាក់​លាយឡំ​ជាមួយនឹង​ផ្គរ​រន្ទះ​ផង គួរ​អោយ​ភ័យ​ខ្លាច ចំណែក​ម្ចាស់​គោ​ក៏​មិន​បានដឹង​ថា រន្ទះបាញ់​គោ​ងា​.​ប់រ​ហូត​ដល់​៣​ក្បាល​នោះ​ទេ​។ លុះ​ពេល​មេឃ​រាំងភ្លៀង ក៏​ស្រាប់តែ​អ្នក​ភូមិ​ភ្ញាក់ផ្អើល ដោយ​ឃើញ​គោ​ងា​.​ប់រ​ណូ​ក​រណែល​នៅ​ក្នុង​ស្រែ ទើប​ម្នាក់​ៗ​ឆោឡោ​នាំ​គ្នារ​ត់ទៅ​សំដៅ​កន្លែង​កើត​ហែ​តុ​តែ​ម្តង​។

ទោះជា​បែប​ណា ម្ចាស់​គោ​បាន​ពឹងផ្អែក​ឱ្យ​អ្នក​ភូមិ​ជួយ​យក​គោ​យន្ត​មក​ដឹក​ខ្មោច​គោ​យក​មក​ផ្ទះ ដើម្បី​ចាត់ចែង​លក់​សាច់ កុំអោយ​ខាតបង់​ច្រើន​ពេក​។

លោក ប៉ោ វី អភិបាលរង​ស្រុក​បន្ទាយមាស ក៏​បាន​និយាយ​ប្រាប់​អោយ​ដឹង​កាលពី​ថ្ងៃអាទិត្យ​នេះ​ដែរ​ថា គោ​ចំនួន​៣​ក្បាល​ត្រូវ​បាន​រន្ទះបាញ់​ងា​.​ប់ និង​ពលរដ្ឋ​ម្នាក់​ឈ្មោះ សាំង ធី អាយុ​៤៩​ឆ្នាំ​ក៏​ត្រូវ​បាន​ស្លា​.​ប់​ដោយសារ​តែ​រន្ទះបាញ់ ព្រមទាំង​ពលរដ្ឋ​២​នាក់​ទៀត​ក៏​ត្រូវ​បាន​រង​របួស​ដោយ​រន្ទះបាញ់​នេះ​ផង​ដែរ​។ លោក ប៉ោ វី អភិបាលរង​ស្រុក បាន​ប្រាប់​អោយ​ដឹង​ទៀត​ថា ជន​រង​គ្រោះ​ស្លា​.​ប់​ដោយសារ​តែ​គ្រោះ​ធម្មជាតិ​នេះ ត្រូវ​បាន​អនុ​សាខា​កាកបាទក្រហម​ស្រុក បាន​ឧបត្ថម្ភ​ដល់​គ្រួសារ​ស​.​ពរួច​មក​ហើយ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ