ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ថៃ​មក​ដាំ​ដុះ​ដំណាំ​លើ​តំបន់​ព្រំដែន​មិន​ទាន់​ច្បាស់លាស់ ឬ​ព្រំដែន​.​ស ត្រូវ​បញ្ឈប់​សកម្មភាព

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​ថៃ បាន​មក​ដាំ​ដុះ​ដំណាំ​លើ​តំបន់​ព្រំដែន​មិន​ទាន់​ច្បាស់លាស់ ឬ​ព្រំដែន​.​ស ហើយ​ក៏​ត្រូវ​បាន​ហាម​ឱ្យ​បញ្ឈប់​រាល់​សកម្មភាព​នោះ នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២១…

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​ថៃ បាន​មក​ដាំ​ដុះ​ដំណាំ​លើ​តំបន់​ព្រំដែន​មិន​ទាន់​ច្បាស់លាស់ ឬ​ព្រំដែន​.​ស ហើយ​ក៏​ត្រូវ​បាន​ហាម​ឱ្យ​បញ្ឈប់​រាល់​សកម្មភាព​នោះ នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២១ តាម​បន្ទាត់​ព្រំដែន​ភូមិសាស្ត្រ ភូមិ​ទំនប់​ក​៥ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត​។

បើ​តាម​កម្លាំង​នគរបាល​វរ​ការពារ​ព្រំដែន​គោក​លេខ​៩១១ បាន​ប្រាប់​ថា នៅ​ពេល​កម្លាំង​ដែល​កំពុង​ឈរជើង​តាម​បន្ទាត់​ព្រំដែន​ការពារ​បូរណភាព​ទឹកដី និង​ទប់ស្កាត់​ពលករ​ដែល​លួច​ឆ្លង​ដែន​គេចវេស​ធ្វើ​ច​ត្តា​ឡី​ស័ក និង​ទប់ស្កាត់​បទល្មើស​លួច​ឆ្លង​ដែន​នានា ខណៈ​ពេល​កំពុង​តែ​ល្បាត​ក៏​ប្រទះ​ឃើញ​ប្រជាពលរដ្ឋ​ថៃ​លួច​គាស់ និង​ដាំ​ដំណាំ​កសិកម្ម​មាន​ដូច​ជា ដើម​ប្រេងខ្យល់ ដើម​ឫស្សី ដើម​ចេក ដើម​ស្វាយ​លើ​ផ្ទៃ​ប្រវែង​តាម​បន្ទាត់​ព្រំដែន​ប្រមាណ​២២០​ម៉ែត្រ​។

កម្លាំង​នគរបាល​បាន​បញ្ជាក់​ថា ចំណុច​ដែល​ពលករ​ដ្ឋ​លួច​គាស់​ព្រៃដាំ​ដំណាំ​កសិកម្ម​នោះ មាន​យាម​ការ IND 02402 56-1516755 ដល់ 0240058-1516673 ដែល​ជា​ព្រំ​មិន​ទាន់​ច្បាស់លាស់ ឬ​ព្រំដែន​.​ស ក្រោយ​ចេញ​ល្បាត​ឃើញ ក៏​ត្រូវ​បាន​ហាមឃាត់​ពលរដ្ឋ​ទាំងនោះ​អោយ​បញ្ឈប់​ការ​ដាំ​ដំណាំ និង​លួច​គាស់​ធ្វើ​សកម្មភាព​បន្ត​ទៀត​។

កម្លាំង​នគរបាល​វរ​ការពារ​ព្រំដែន​គោក​លេខ​៩១១ បាន​បញ្ជាក់​ថា ជា​ការ​ណែនាំ​ដាក់​វិធានការ​ពី​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ កងកម្លាំង​ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់​ត្រូវ​ការពារ​បូរណភាព​ទឹកដី និង​បទល្មើស​តាម​បន្ទាត់​ព្រំដែន និង​ពលករ​លួច​ឆ្លង​ដែន​គេចវេស​ធ្វើ​ច​ត្តា​ឡី​ស័ក ដើម្បី​ការពារ​ទប់ស្កាត់​កូ​វី​ដ​១៩ មិន​អោយ​រីក​រាលដាល​ក្នុង​សហគមន៍​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ