ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​​កំពុង​រៀបចំ​ផែនការចុះចាក់​​វ៉ាក់សាំង​កូវីដ​ជូនពលរដ្ឋ​នៅ​ភ្នំពេញ និង​ខេត្តកណ្ដាល ឱ្យ​បាន​​​លឿន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​តាម​រយៈ​ក្រសួងសុខាភិបាល រាជរដ្ឋាភិបាល​បាន​នឹង​កំពុង​រៀបចំ​ផែនការវ៉ាក់សាំង​ជំងឺ​កូ​វី​ដ​-១៩ ជូន​ប្រជា

រាជធានីភ្នំពេញ ៖ ​តាម​រយៈ​ក្រសួងសុខាភិបាល រាជរដ្ឋាភិបាល​បាន​នឹង​កំពុង​រៀបចំ​ផែនការវ៉ាក់សាំង​ជំងឺ​កូ​វី​ដ​-១៩ ជូន​ប្រជាពលរដ្ឋ​រស់នៅភ្នំពេញ និង​ខេត្តកណ្ដាល ឱ្យ​បាន​លឿន​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​​លោកស្រី​យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួង​សុខា​ភិ​បាល ​ដែលបានលើកឡើង​ក្នុង​ពិធី​ទទួលវ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់ ចំនួន​៥០​ម៉ឺន​ដូ​សទៀត ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បញ្ជា​ទិញ​ពី​រដ្ឋាភិបាល​ចិន បាន​ដឹក​មក​ដល់​កម្ពុជា នា​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២១ នៅ​ព្រ​លាន​យន្ដហោះ​អន្ដរជាតិ​ភ្នំពេញ​ ។​

លោកស្រី យក់ សម្បត្តិ បាន​ថ្លែង​ថា គណៈកម្មការ​ចំពោះ​កិច្ច​​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំង​ប្រទេស (​គ​.​វ​.​ក​-១៩) នៃ​ក្រសួងសុខាភិបាល បាន​និង​កំពុង​រៀបចំ​ផែនការ​ចាក់​វ៉ាក់សាំង ឱ្យ​បាន​ល្បឿន​លឿន​ជាទី​បំផុត សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​រស់នៅរាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ នៃ​ខេត្តកណ្ដាល ​។

លោកស្រី យក់ សម្បត្តិ ប្រាប់ ក្រុម​អ្នក​សារព័ត៌មាន​ថា វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់ មក​ដល់​កម្ពុ​ជានា​ថ្ងៃនេះ គឺ​សម្រុក​ចាក់​ជូន​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ក្រហម​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល​។

លោកស្រី​បាន​គូសបញ្ជាក់​យ៉ាង​ដូ​ច្នេះ​​ថា «​ខ្ញុំ​គិត​ថា គណៈកម្មការ​ចំពោះ​កំពុ​ង​តែ​មមាញឹក ក្នុង​ការ​រៀបចំ​ផែនការ​ចាក់​ឱ្យ​មាន​ល្បឿ​នលឿន​ ហើយ​ខាង​​បង​ៗ​កងទ័ព​ក៏​បាន​ចាក់​ដំ​ណា​គ្នា​ជាមួយ អាជ្ញាធរ​រាជធានី​ភ្នំពេញ ហើយ​រៀបចំ​ផែនការ​ផង ចុះ​បណ្ដើរ​ៗ​ផង ហើយ​វ៉ា​ក់សាំង ថ្ងៃ​ទី​១៦ ឧសភា នេះ ៥០​ម៉ឺន​ដូ​សទៀត ហើយ​វ៉ាក់សាំង ថ្ងៃ​២៣ ឧសភា នឹង​មក​ដល់​ទៀត​។ ដូច្នេះ​វ៉ា​ក់​សាំង​របស់​យើង​មក​ដល់​ស្រប​ពេល​ផែនការ​ចុះ​ចាក់​»​។

លោកស្រី​រដ្ឋលេខាធិការ​បាន​គូសបញ្ជាក់​ទៀត​ថា​ រាជរដ្ឋាភិបាល​កម្ពុជា មាន​ផែនការ​ច្បាស់លាស់ ក្នុង​ចាក់​វ៉ាក់សាំង​ជំងឺ​កូ​វី​ដ​-១៩ ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​គ្រប់​ៗ​គ្នា​។ លោកស្រី ថា ឆ្នាំ​២០២១ នេះ នឹង​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​រស់នៅ រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល នៃ ក្រុង​តា​ខ្មៅ ឱ្យ​បាន​គ្រប់​ៗ​គ្នា ខណៈ​រាជរដ្ឋាភិបាល​កម្ពុជា បាន​បញ្ជា​ទិ​ញ​វ៉ាក់សាំង​ជា​បន្ដបន្ទាប់ ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ ។

ជាង​នេះ​ទៅ​ទៀត រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ រដ្ឋាភិបាល​ចិន ដែល​ផ្ដល់​វ៉ាក់សាំង ជំងឺ​កូ​វី​ដ​-១៩ មក​ដល់​កម្ពុជា ជា​បន្ដបន្ទាប់​។

សូម​បញ្ជាក់​ថា យោង​តាម​របាយការណ៍​របស់ ក្រសួងសុខាភិបាល បានឱ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២១ ក្រសួងសុខាភិបាល និង​ក្រសួងការពារជាតិ បាន​ចាក់​វ៉ាក់សាំង​ការពារ​កូ​វី​ដ​-១៩ ជូន​មន្ត្រីរាជការ ប្រជាពលរដ្ឋ និង​កងកម្លាំងប្រដាប់អាវុធ នៅ​ទូ​ទាំង​ប្រទេស ចំនួន ២,០៦៦,៨១៣​នាក់​។

ជាមួយ​គ្នា​នោះ​ដែរ​លោកស្រី​ក៏​បានឱ្យ​ដឹង​ថា ការ​ធ្លាក់​ចុះ​តួលេខ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ ដោយ​មានការ​ចូលរួម​ពី ប្រជាពលរដ្ឋ ជា​ពិសេស កម្មករ​-​កម្ម​ការិនី​ដោយ​អនុវត្ត​វិធានការ​សុខាភិបាល​ត្រឹមត្រូវ​។

លោកស្រី យក់ សម្បត្តិ​ ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ការ​គ្រប់គ្រង ប្រព្រឹត្ត​ការណ៍ ២០ កុម្ភៈ នេះ ជោគជ័យ ឬ​មិន​ជោគជ័យ ទាល់តែ​មានការ​ចូលរួម​ពី ប្រជាពលរដ្ឋ រួម​ទាំង អនុវត្ត ៣​កុំ ៣​ការពារ ទទួល​បាន​វ៉ាក់សាំង ២​ដូ​សទៀត​។

លោកស្រី បញ្ជាក់​ថា «​ចំពោះ​មុខ​នេះ យើង​សង្ឃឹមថា ការ​បន្ដ​ធ្លាក់​ចុះ​តួលេខ​ការ​ឆ្លង​នេះ យើង​ថា មានការ​ចូលរួម​បងប្អូន ប្រជាពលរដ្ឋ ជា​ពិសេស គឺ​កម្មករ​-​កម្មការិនី នៅ​តាម​រោង ចក្រ​ដែរ​គាត់​ឃុំខ្លួន​គាត់ នៅ​តំបន់​ក្រហម​។ ខ្ញុំ​សូម​អធ្យាស្រ័យ ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​មានការ​ឃាត់ខ្លួន​ក្នុង​តំបន់​ក្រហម ក្នុងផ្ទះ​របស់​ខ្លួន ដោយ​មានការ​លំបាក ហើយ​រាជ​រដ្ឋាភិបាល ខិតខំ​ប្រឹងប្រែង​បញ្ជូនស្បៀង និង​សំភារៈ ដល់​បងប្អូន​ប្រជា ពលរដ្ឋ​យើង​»​។

សូម​បញ្ជាក់​ថា យោង​តាម​របាយការណ៍​របស់ ក្រសួងសុខាភិបាល បានឱ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២១ ក្រសួងសុខាភិបាល និង​ក្រសួងការពារជាតិ បាន​ចាក់​វ៉ាក់សាំង​ការពារ​កូ​វី​ដ​-១៩ ជូន​មន្ត្រីរាជការ ប្រជាពលរដ្ឋ និង​កងកម្លាំងប្រដាប់អាវុធ នៅ​ទូ​ទាំង​ប្រទេស ចំនួន ២.០៦៦.៨១៣​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ