ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​តែ​អ្នក​សាង​ល្អ​ទើបបាន​ជួប​ព្រះ​សិ​អារ្យ​មេត្រី

2 ឆ្នាំ មុន

ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា ម្នាល​សារីបុត្រ ជន​ណា​បានឃើញ​រូប​កាយ​តថាគត ឬ​អ្នក​ណា​បាន​ជួប​សាសនា​តថាគត​ហើយ ខំ​ធ្វើ​ទាន​រក្សាសីល​ចម្រើន​មេត្តាភាវនា ហើយ​ប្រាថ្នា​ចង់​ជួបនឹង​សាសនា​ព្រះ​អរិយ​មេ​តេ្ត​យ្យ ជា​ម្ចាស់​សាសនា​ក្នុង​ភទ្ទកប្ប​ទី​៥ នរ​ជន​នោះ​មុខតែ​នឹង​បាន​ជួប​ពុំខាន​ឡើយ ។ ព្រោះថា​មាន​តែ​ទាន…

ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា ម្នាល​សារីបុត្រ ជន​ណា​បានឃើញ​រូប​កាយ​តថាគត ឬ​អ្នក​ណា​បាន​ជួប​សាសនា​តថាគត​ហើយ ខំ​ធ្វើ​ទាន​រក្សាសីល​ចម្រើន​មេត្តាភាវនា ហើយ​ប្រាថ្នា​ចង់​ជួបនឹង​សាសនា​ព្រះ​អរិយ​មេ​តេ្ត​យ្យ ជា​ម្ចាស់​សាសនា​ក្នុង​ភទ្ទកប្ប​ទី​៥ នរ​ជន​នោះ​មុខតែ​នឹង​បាន​ជួប​ពុំខាន​ឡើយ ។

ព្រោះថា​មាន​តែ​ទាន សីល ចម្រើន​ភាវនា​នេះ​ហើយ​ជា​ស្ពាន​ចម្លង​សត្វលោក​ដែល​កំពុង​មានទុក្ខ​ឱ្យ​ដល់ត្រើយ​សុខា​តាំង​អំពី​លោក​នេះ​រហូត​ដល់​បរលោក បើ​ប្រាថ្នា​ជួប​ម្ចាស់​សាសនា​ក្នុង​ភទ្ទកប្ប​ទី​៥​ក៏​នឹង​បាន​ជួប​ហើយ​សម្រេច​ធម៌ រលត់ទុក្ខ​បាន​សុខ​ដ៏​អស្ចារ្យ​ពោល​គឺ​ព្រះ​និព្វាន​ក្នុង​កាលនោះ​ឯង ។

ហេតុនេះ​បណ្ឌិត​ទាំងឡាយ​ចូរ​ខំ​ធ្វើ​ទាន​រក្សាសីល​ចម្រើន​មេត្តាភាវនា ដើម្បី​នឹង​ឈោង​យក​ព្រះ​និព្វាន​ទៅ​ខាង​មុខ​កុំបី​ខាន ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ