ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាជិក​ក្រុមប្រឹក្សា​ឃុំ​ណាំ​តៅ​ម្នាក់ ស្លា​.​ប់​ភ្លាម​ៗ​មួយ​រំពេច​នៅផ្ទះ​របស់​ឪពុក

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា សមាជិក​ក្រុមប្រឹក្សា​ឃុំ​ណាំ​តៅ​ម្នាក់​បាន​បាត់បង់​ជីវិត ខណៈ​ពេល​ឡើង​ដើម​ដូង​ដើម្បី​បេះ​ផ្លែ​ដូង​ដែល​មានកំ​ពស់​ជិត​១០​ម៉ែត្រ ក៏​ស្រាប់តែ​ធ្លាក់​ចុះ​ចំ​របង​ឈើ​ក្រាក់​តែ​ម្តង ។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​និង​២០​នាទី​ល្ងាច ថ្ងៃ​ទី​១៥ ខែឧសភា…

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា សមាជិក​ក្រុមប្រឹក្សា​ឃុំ​ណាំ​តៅ​ម្នាក់​បាន​បាត់បង់​ជីវិត ខណៈ​ពេល​ឡើង​ដើម​ដូង​ដើម្បី​បេះ​ផ្លែ​ដូង​ដែល​មានកំ​ពស់​ជិត​១០​ម៉ែត្រ ក៏​ស្រាប់តែ​ធ្លាក់​ចុះ​ចំ​របង​ឈើ​ក្រាក់​តែ​ម្តង ។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​និង​២០​នាទី​ល្ងាច ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២១ ស្ថិត​នៅ​ភូមិ​កន្ទួត ឃុំ​ណាំ​តៅ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

បើ​តាម​លោក​វរសេនីយ៍ឯក​យ៉​ត សុផល អធិការ​នគរបាល​ស្រុក​ភ្នំស្រុក បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ សូ ហុ​ញ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​កន្ទួត ឃុំ​ណាំ​តៅ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ មុខងារ​ជា​សមាជិក​ក្រុម​ប្រិ​ក្សា​ឃុំ​ណាំ​តៅ ។

លោក​អធិការ​បាន​បញ្ជាក់​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ចេញពីផ្ទះ​របស់​ខ្លួន រួច​ជិះ​ម៉ូតូ​មក​ដល់​ផ្ទះ​ឪពុក ដើម្បី​ឡើង​កាប់​ដើម​ដូង​។ នៅ​ពេល​ដែល​ឡើង​នោះ​ជន​រង​គ្រោះ​បាន​កាន់​កាំបិត​ខ្វែវ​ទៅ​ជាមួយ​ផង​ដែរ លុះ​ពេល​ជន​រង​គ្រោះ​ឡើង​ទៅ​ដល់ក​.​ដើម​ដូង ក៏​បាន​ទាញ​ធាងដូង​ដែល​ងាប់​ទម្លាក់​មក​ដី ដើម្បី​យក​ផ្លូវ​ឡើង​ទៅ ក៏​ស្រាប់តែ​ធាងដូង​ដែល​ងាប់​របេះ​ធ្វើ​ឱ្យ​ជន​រង​គ្រោះ​របូតដៃ​ដែល​ឱប​ដើម​ដូង​នោះ ក៏​ធ្លាក់​មក​ចុះ​មក​ក្រោម​ត្រូវ​នឹង​ចំ​របង​ឈើ​ក្រាក់ (​របង​ព្រំ​ដី​) ធ្វើ​ឱ្យ​ត្រូវ​សៀត​ថ្កា បណ្តាល​ឱ្យ​ស្លា​.​ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ កម្លាំង​នគរបាល​ជំនាញ​ចុះ​ទៅ​ពិនិត្យ​ឃើញ​ថា ជន​រង​គ្រោះ​ធ្លាក់​ពីលើ​ដើម​ដូង​ស្លា​.​ប់​ពិតប្រាកដ​មែន បន្ទាប់​ពី​ពិនិត្យ​រួច​ក៏​ប្រគល់​សាកស​.​ព​ជន​រង​គ្រោះ​ជូន​ក្រុម​គ្រួសារ ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ