អតីត​តារា​សម្តែង​ដ៏​ល្បីល្បាញ​នា​ទស្ស​វត្ត​ន៍​៩០ បាន​បង្ហាញមុខ​យ៉ាង​កម្រ​ជាមួយ អ៊ិ​ន សុខ​លី​ដា – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​តារា​សម្តែង​ដ៏​ល្បីល្បាញ​នា​ទស្ស​វត្ត​ន៍​៩០ បាន​បង្ហាញមុខ​យ៉ាង​កម្រ​ជាមួយ អ៊ិ​ន សុខ​លី​ដា

4 អាទិត្យ មុន

អតីត​តារា​សម្តែង​ដ៏​ល្បីល្បាញ​នា​ទស្ស​វត្ត​ន៍​ឆ្នាំ​៩០ អ្នក​នាង សុខ ស្រី​មុំ បាន​បង្ហាញ​វត្តមាន​យ៉ាង​កម្រ​មួយ ដោយ​បាន​ស្កាត់​ជួប​ដោយ​ផ្ទាល់​ជាមួយ​អតីត​បរ​វ​កញ្ញា​ទេសចរណ៍​នាង អ៊ិ​ន សុខ​លី​ដា នៅ​ឯ​គេហដ្ឋាន​របស់​នាង​នា​ទឹកដី​អា​មេ​រិ​ក កាលពី​ពេល​ថ្មី​ៗ​នេះ​។…

អតីត​តារា​សម្តែង​ដ៏​ល្បីល្បាញ​នា​ទស្ស​វត្ត​ន៍​ឆ្នាំ​៩០ អ្នក​នាង សុខ ស្រី​មុំ បាន​បង្ហាញ​វត្តមាន​យ៉ាង​កម្រ​មួយ ដោយ​បាន​ស្កាត់​ជួប​ដោយ​ផ្ទាល់​ជាមួយ​អតីត​បរ​វ​កញ្ញា​ទេសចរណ៍​នាង អ៊ិ​ន សុខ​លី​ដា នៅ​ឯ​គេហដ្ឋាន​របស់​នាង​នា​ទឹកដី​អា​មេ​រិ​ក កាលពី​ពេល​ថ្មី​ៗ​នេះ​។ ការ​បង្ហាញ​វត្តមាន​របស់​អ្នក​នាង សុខ ស្រី​មុំ នា​ពេល​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពេល​ដែល​នាង​បាន​ចូលរួម​គាំទ្រ​ទៅ​នឹង​ផលិតផល​ថែរក្សា​សម្រស់​របស​នាង អ៊ិ​ន សុខ​លី​ដា ។

អ៊ិ​ន សុខ​លី​ដា បាន​បង្ហោះ​រូបភាព​ប៉ុន្មាន​សន្លឹក​ជាមួយ​អតីត​តារាភាពយន្ត​រូប​នេះ​ដោយ​អម​ជាមួយ​សំ​ណេ​រ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​កថា «​ថ្ងៃនេះ បាន​ជួប​បងស្រី​សំណព្វចិត្ត គាត់​គឺជា​រៀមច្បង​សិល្បៈ​ការិនី សុខ ស្រី​មុំ ដែល​ជាតា​រា​ដ៏​ឆ្នើម ហើយ​ល្បី​នឹង​មាន​ប្រជា​ប្រី​យ៍​ភាព​!»​។

ជា​ការ​កត់សម្គាល់​អ្នក​នាង សុខ ស្រី​មុំ កម្រ​បង្ហាញ​វត្តមាន​ណាស់ បើ​ទោះបីជា​រូបភាព​បង្ហោះ​តាម​បណ្តាញ​សង្គម​នានា​ក៏​ពុំ​សូវ​មាន​ដូច​គ្នា ចាប់តាំងពី​អ្នក​នាង​បាន​សាង​សុភមង្គល​គ្រួសារ​នៅ​លើ​ទឹកដី​អា​មេ​រិ​ក​អស់​ជា​ច្រើន​ឆ្នាំ​។

យ៉ាងណា​អ​តី​តារាភាពយន្ត​រូប​នេះ ហាក់​មិន​ទៅ​ណា​ឆ្ងាយ​ពី​អាជីព​សិល្បៈ​នេះ​ឡើយ ដោយ​អ្នក​នាង​កំពុង​ប្រកប​អាជីព​សិល្បៈ​ជាមួយ​ស្វាមី​ដែល​ជា​ផលិតករ​មួយ​រូប​នៅ​អា​មេ​រិ​ក​។ អ្នក​នាង សុខ ស្រី​មុំ នៅ​តែ​បង្ហាញ​ក្តី​នឹករលឹក​ដល់​ទស្ស​និក​ខ្មែរ​ដែល​ធ្លាប់​គាំទ្រ​ការ​សម្តែង​របស់​នាង​កន្លង​មក ជា​ពិសេស​មិត្តភក្តិ​ដែល​ធ្លាប់​រួម​អាជីព​ជាមួយ​នាង​ផង​ដែរ​។

គួរ​បញ្ជាក់​ថា អ​តី​តារា​ភាព​ខ្មែរ​ដ៏​ល្បីល្បាញ​នា​ទស្ស​វត្ស​ន៍​ឆ្នាំ​៩០ អ្នក​នាង សុខ ស្រី​មុំ គឺជា​អតីត​តារាភាពយន្ត​ដ៏​មានកេរ្តិ៍ឈ្មោះ​បោះ​សម្លេង​ក្នុង​ប្រទេស​កម្ពុជា កាលពី​ចុង​ទសវត្សរ៍​ទី​៨០​និង​ទសវត្សរ៍​ទី​៩០ ដែល​មាន​ទេព​កោសល្យ​សម្ដែង​យ៉ាង​សាក​សមឥត​ខ្ចោះ​ក្នុង​ឈុត ក្រ​ម៉ាច់​ក្រ​ម៉ើ​ម រឡិករឡក់ ក្និកក្នក់ គួរ​ឱ្យ​ស្ងើចសរសើរ ។

អ្នក​នាង​បាន​រៀប​អាពាហ៍ពិពាហ៍​ជា​លើក​ដំបូង ជាមួយ​លោក ខៃ ចាន់​តារា ហៅ អ៊ួ​ក នៅ​ឆ្នាំ​១៩៩៣ ។ ប៉ុន្ដែ​ពួក​គេ​ទាំង​ពីរ​ក៏​បាន​លែងលះ​គ្នា​ក្រោយ​ពី​បាន​ទៅ​រស់នៅ​សហរដ្ឋអាមេរិក បាន​ប៉ុន្មាន​ឆ្នាំ​ដោយ​បន្សល់​ទុក​កូនប្រុស​ម្នាក់​អាយុ​ជាង​២០​ឆ្នាំ ។ នៅ​ឆ្នាំ​២០០០ អ្នកស្រី​បាន​ជួប​ជាមួយ​ស្វាមី​ក្រោយ ដែល​ជា​ជនបរទេស​មាន​អាជីព​ជា​ផលិតករ​ភាពយន្ដ​នៅ​សហរដ្ឋអាមេរិក​៕